{
  "fields": [{"type":"int","id":"_id"},{"info":{"exclude":"True","label":""},"type":"numeric","id":"ID"},{"info":{"label":"សេវាសុខភាព"},"type":"text","id":"Serivce"},{"info":{"label":"លម្អិត"},"type":"text","id":"Details"},{"info":{"label":"ប្រភេទសេវា"},"type":"text","id":"Service_type"},{"info":{"label":"ឯកសារយោង"},"type":"text","id":"reference"}],
  "records": [
    [1,1,"សេវា ពិគ្រោះ និងព្យាបាលជម្ងឺទូទៅ","ចុះឈ្មោះ, ចុះលេខ, សួរព័ត៌មាន, វាស់កម្តៅ, ថ្លឹងទម្ងន់, វាស់សម្ពាធឈាម, រាប់ជីពចរ, រាប់ចង្វាក់ដង្ហើម,​ ផ្តល់ព័ត៌មានពីផ្នែកដែល\nត្រូវទៅពិនិត្យ, សង្គ្រោះវេជ្ជសាស្រ្តបន្ទាន់បឋម","សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [2,2,"ចរាចរអ្នកជម្ងឺ","ចរាចរអ្នកជម្ងឺ ចាប់ពីកន្លែងទទួលអ្នកជម្ងឺ, ពិគ្រោះជម្ងឺទូទៅ កុមារនិងមនុស្សធំ/ពិគ្រោះសុខភាពមាតា និងទារក/សម្រាលកូន, \nវះកាត់តូច រុំរបួស/ឱសថស្ថាន, រហូតសម្រាក ឬ បញ្ជូនបន្ត/ចេញពីមណ្ឌលសុខភាព(ត្រឡប់ទៅផ្ទះ)","សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [3,3,"សេវាសង្គ្រោះបន្ទាន់","ផ្តល់ជំនួយសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់មូលដ្ឋាន (ការថប់ដង្ហើម, ការលង់ទឹក, ការហូរឈាមដោយរបួស, ស្ហុក, ការប្រកាច់,\nភាពមិនដឹងខ្លួន, ការបាក់ឆ្អឹង, ការឆេះ និងរលាក, ការពុល, ឆ្កែខាំ, ពស់ចឹក និងសត្វមានពិសខាំ)","សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [4,4,"ការតាមដាន និងបញ្ជូនជម្ងឺ","សាកសួរល្អិតល្អន់ពីប្រវត្តិជម្ងឺ និងការព្យាបាលពីមុន, ពន្យល់ណែនាំពីពេលវេលានៃការត្រូវមកតាមដានជាទៀងទាត់, ករណីមាន\nបញ្ហាសុខភាពស្មុគស្មាញមិនអាចទទួលការព្យាបាលនៅមណ្ឌលសុខភាពបាន ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ដើម្បីទទួលសេវាបង្គ្រប់ \nដោយភ្ជាប់ជាមួយ​ លិខិតបញ្ជូនជម្ងឺ។","សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [5,5,"ការពិនិត្យអមវេជ្ជសាស្ត្រ","ការវិភាគទឹកនោមដោយប្រើ Dipstick (សង្ស័យជម្ងឺទឹកនោមផ្អែម), ពិនិត្យឈាមដោយប្រើ Rapid Test (រកកំហាប់អេម៉ូក្លូប៊ីន \nដើម្បីកម្រិតភាពស្លេកស្លាំង សម្រាប់ការព្យាបាល ឬបញ្ជូន), គ្រុនចាញ់ ដោយប្រើ Rapid Test និងរៀបចំកញ្ចក់ឈាមបញ្ជូនទៅ\nមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែក, ពិនិត្យកំហាក រកមេរោគរបេង (ក្នុងករណីសង្ស័យថាមានជំងឺរបេងសួត ត្រូវយកកំហាក ឱ្យបាន ៣ដង ក្នុងរយៈពេល ២ថ្ងៃ) ដោយធ្វើភ្នាសកំហាក រួចបញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍\nនៃមន្ទីរពេទ្យបង្អែក, ធ្វើតេស្តរកវត្តមាននៃការមានផ្ទៃពោះ ដោយប្រើ Dipstick។ (សំគាល់ ៖ មណ្ឌលសុខភាពមួយចំនួន\nមានផ្តល់ការធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់)","សេវាពិគ្រោះពិនិត្យជម្ងឺក្រៅ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [6,1,"ការពិគ្រោះ ពិនិត្យមុនសម្រាលកូន","ការពិនិត្យផ្ទៃពោះត្រូវធ្វើឡើងទៅតាមពេលវេលាកំណត់ យ៉ាងតិច ៤ ដង ​(ត្រីមាសទី១ នៃគភ៌, ត្រីមាសទី២, ដើមត្រីមាសទី៣, \nនៅពេលគភ៌គ្រប់ខែ)។ ការផ្តល់សេវាពិនិត្យផ្ទៃពោះ ត្រូវបានផ្តល់ជូនស្រ្តីមានផ្ទៃពោះ ដោយមិនវាយតម្លៃអំពីស្ថានភាពរៀបការ \nឬមិនទាន់រៀបការ។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [7,2,"ការសំរាលកូនករណីធម្មតា និងការសម្រាលកូនដោយជំនួយ",";- សម្រាលកូនក្នុងករណីធម្មតា ដោយប្រើប៉ាតូក្រាហ្វ ធ្វើកំណត់ត្រាលើសៀវភៅសុខភាពមាតា និងធ្វើការគ្រប់គ្រងដំណាក់កាលទី ៣\n នៃការឈឺពោះសម្រាលកូនដោយប្រើអុកស៊ីតូស៊ីន\n\n;- កត់ត្រានូវរាល់ស្ថានភាពមេរោគអេដស៍ចំពោះស្ត្រីដែលមកសម្រាលកូននៅមណ្ឌលសុខភាព។ ស្ត្រីមានផ្ទៃពោះ ដែលមិនបានដឹងពី\nស្ថានភាពផ្ទុកមេរោគអេដស៍ទាំងអស់ នឹងត្រូវបានធ្វើតេស្តពិនិត្យរកមេរោគអេដស៍ នៅពេលឈឺពោះសម្រាល។ ផ្តល់ឱសថប្រឆាំង\nមេរោគអេដស៍ទៅស្ត្រីមានផ្ទៃពោះដែលមានតេស្តមេរោគអេដស៍វិជ្ជមានទាំងអស់ នៅពេលឈឺពោះសម្រាល និងពេលសម្រាល និង\nផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំពោះទារកក្រោយសម្រាល។\n\n;- ធ្វើការសង្គ្រោះបន្ទាន់​ (ដេរទ្វារមាស ឬមាត់ស្បូនដាច់រហែក, ថ្នាំអង់ទីប៊ីយោទិក, អំបូរថ្នាំធ្វើឱ្យស្បូនកន្ត្រាក់ ថ្នាំបំបាត់ប្រកាច់ \nការបារទំលាក់សុក ការបារសម្អាតស្បូន) និងបញ្ជូនស្ត្រីឱ្យទាន់ពេលវេលាទៅមន្ទីរពេទ្យបង្អែក ក្នុងករណីសម្រាលមានឧបសគ្គ និង\nតម្រូវការសេវាសម្ភពសង្គ្រោះបន្ទាន់។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [8,3,"ការពិិគ្រោះ ពិនិត្យ ថែទាំក្រោយសម្រាល","ផ្តល់ការថែទាំក្រោយសម្រាលក្រោយសម្រាលភ្លាម (តាមដានស្រ្តីរាល់ ១៥នាទីម្ដង ពិនិត្យកម្ដៅខ្លួន និងសភាពទូទៅរបស់ទារក ឱ្យទារកជញ្ជក់ដោះម្ដាយនៅម៉ោងដំបូង ។ល។)និងការថែទាំក្រោយសម្រាល ដែលត្រូវធ្វើតាមពេលវេលាកំណត់ ឬយ៉ាងតិចឱ្យបាន\n២ដង។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [9,4,"ការផ្តល់ថ្នាំបង្ការដល់កុមារ និងមាតា, ស្ត្រី","វ៉ាក់សាំងការពារជម្ងឺតេតាណូស, របេង, ខាន់ស្លាក់, ក្អកមាន់, គ្រុនស្វិតដៃជើង, ក្អកមាន់, កញ្ជ្រិល និងរលាកថ្លើមប្រភេទបេ។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [10,5,"អាហារូបត្ថម្ភ","កម្មវិធីចិញ្ចឹមទារក និងកុមារ, កម្មវិធីតាមដាន លើកកម្ពស់ការលូតលាស់កុមារ, កម្មវិធីប្រយុទ្ធការពារភាពស្លេកស្លាំង (ផ្តល់ថ្នាំ\nគ្រាប់ជាតិដែក, ទប់ស្កាត់ពពួកប៉ារ៉ាស៊ីត៖ គ្រុនចាញ់ ដង្កូវព្រូន រាគ និងអេដស៍), កម្មវិធីលុបបំបាត់បញ្ហាកង្វះជីវជាតិ \"អា\", \nកម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [11,6,"សេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន",";- បង្ការស្ត្រី ដៃគូរួមភេទ រួមទាំងកូនគាត់ឱ្យជៀសផុតពីការឆ្លងមេរោគអេដស៍\n\n;- ការពារស្រ្តីផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារគាត់ឱ្យជៀសផុតពីការរើសអើង និងមាក់ងាយ\n\n;- ផ្តល់សេវាថែទាំ និងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍\n\n;- លើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាសុខភាពដែលមានគុណភាព និងទទួលបានប្រព័ន្ធព័ត៌មានស្តីពីសុខភាពបន្ត\nពូជ មេរោគអេដស៍/ជម្ងឺអេដស៍ និងជម្ងឺកាមរោគ\n\n;- ការទប់ស្កាត់ការឆ្លងរោគពីម្តាយទៅកូននៅក្នុងពេលពិនិត្យផ្ទៃពោះ តាមរយៈការផ្តល់ប្រឹក្សាមុនពេលធ្វើតេស្ត និងក្រោយពេល\nធ្វើតេស្ត។ លាក់ការសម្ងាត់នៃព័ត៌មានដែលបានមក និងសេវានានាដែលត្រូវទទួល។\n\n;- ផ្តល់ការគាំទ្រជូនស្ត្រីទៅតាមពិធីសារជាតិដោយរាប់បញ្ជូលទាំងការប្រឹក្សា ការផ្តល់ថ្នាំប្រឆាំងនឹងមេរោគ ការពន្យារកំណើត \nការរួមភេទដោយសុវត្ថិភាព ការចិញ្ចឹមទារក ការទប់ស្កាត់ការឆ្លងរោគឱកាសនិយមដទៃទៀត ជាពិសេសក្រោយពេលសម្រាល។\n\n;- ផ្តល់ការគាំទ្រផ្នែកផ្លូវចិត្ត រំលែកនូវការបារម្ភភ័យខ្លាច និងជួយទំនាក់ទំនងជាមួយបណ្តាញអ្នកគាំទ្រតាមសហគមន៍ ឬក្រុម\nមិត្តជួយមិត្ត។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [12,7,"ការថែទាំទារក និងកុមារ","ការថែទាំទារក ២៤ ម៉ោងក្រោយកំណើត, ការថែទាំទារកក្នុងរយៈពេល ៣-៦ថ្ងៃក្រោយកំណើត, ការថែទាំទារកក្នុងរយៈពេល ៦\nសប្តាហ៍ក្រោយកំណើត, ការបញ្ជូនទារក និងការថែទាំទារកក្នុងករណីពិសេស (ប្រកាច់, មិនព្រមបៅ, ពិបាកដកដង្ហើម ឬដក\nដង្ហើមញាប់លើសពី ៦០ ក្នុងមួយនាទី, ក្តៅខ្លួនលើសពី ៣៨ អង្សារ ឬខ្លួនត្រជាក់ជាង ៣៥.៥ អង្សារ, ខ្ទុះទងផ្ចិត, ទារកកើតមិន\nគ្រប់ខែ, កើតមកទម្ងន់តិច មិនគ្រប់គីឡូ-តិចជាង ២៥០០ក្រាម, កូនភ្លោះ, និងបញ្ជូនម្ដាយផ្ទុកមេរោគអេដស៍ និងទារកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ទៅសេវា OI/ART ដើម្បីថែទាំ និងតាមដានបន្ត)។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [13,8,"សមាហរណកម្មនៃការទទួលបន្ទុកពិនិត្យ និងព្យាបាលជំងឺកុមារ (ស.ព.ជ.ក)","ពិនិត្យ និងព្យាបាលជម្ងឺកុមារ ពីសេសសម្រាប់\nកុមារអាយុក្រោម ៥ឆ្នាំ ទាំងអស់ដែលមកកាន់មូលដ្ឋានសុខាភិបាល ដើម្បីរកសញ្ញាគ្រោះថ្នាក់នានា ដែលបញ្ជាក់ពីការគំរាម\nកំហែងដល់អាយុជីវិតកុមារ និងបន្តពិនិត្យរកសញ្ញាចំបងៗ នានាដូចជា៖ ការបង្ករោគផ្លូវដង្ហើម (ក្អក ឬពិបាកដកដង្ហើម), \nខ្សោះជាតិទឹក រាគមួល ឬ រាគជាប់បន្ត, ជម្ងឺគ្រុនក្តៅ (គ្រុនចាញ់, គ្រុនឈាម និងកញ្ជ្រិល), បង្ករោគនៅត្រចៀក។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [14,9,"ការពន្យារកំណើត",";- សេវានេះផ្តល់់ជូនគ្រប់ស្ត្រីក្នុងវ័យបន្តពូជដែលត្រូវការ ស្ម័គ្រចិត្ត ជ្រើសរើស និងទទួលយកការពន្យារកំណើត និងផ្តល់ជូនបុរស\nពេញវ័យ និងបុរសពេញវ័យនិងយុវវ័យដែលត្រូវការចាំបាច់ផងដែរ។ មធ្យោបាយពន្យារកំណើតមាន ស្រោមអនាម័យបុរស-ស្ត្រី, ថ្នាំគ្រាប់, \nថ្នាំចាក់, កងដាក់ក្នុងស្បូន, កងដាក់នៅដៃ និងមធ្យោបាយបញ្ឈប់កំណើតអចិន្ត្រៃយ៍ ដូចជា វះចងដៃស្បូន និងវះចងបំពង់បង្ហូរ\nមេជីវិតឈ្មោល។\n\n;- ករណីមណ្ឌលសុខភាពមិនមានលទ្ធភាពផ្តល់នូវមធ្យោបាយពន្យារកំណើតណាមួយដែលអតិថិជនចង់បាននោះ គាត់ត្រូវទទួល\nព័ត៌មានពិតប្រាកដអំពីទីកន្លែងដទៃទៀតដែលអាចផ្តល់សេវាជូនបាន ព្រមទាំងការបញ្ជូនទៅរកសេវានៅទីនោះផងដែរ។\n\n;- ការណាត់ជួបសម្រាប់បន្តការផ្គត់ផ្គង់មធ្យោបាយពន្យារកំណើតត្រូវធ្វើឱ្យបានទៀងទាត់ រួមទាំងការបង្ការស្ត្រីក្នុងវ័យបង្កកំណើត\nគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងការបង្ការស្រ្តីផ្ទុកមេរោគអេដស៍ ដែលមិនមានបំណងមានផ្ទៃពោះ។;","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [15,10,"សុខភាពបន្តពូជយុវវ័យ",";- គាំទ្រ ពន្យល់ពីគ្រោះថ្នាក់ដែលអាចកើតមាននៅពេលមានផ្ទៃពោះក្នុងពេលដែលម្តាយមានវ័យក្មេងពេក\n\n;- ចំណេះដឹងអំពីកាយវិភាគ និងសរីរៈវិទ្យាប្រព័ន្ធបន្តពូជ និងមូលហេតុដែលនាំឱ្យមានផ្ទៃពោះ។\n\n;- សេវា និង ការប្រឹក្សាអំពីការពន្យារកំណើត ការពិនិត្យ និងព្យាបាលជម្ងឺឆ្លងលើប្រដាប់បន្តពូជ ការថែទាំផ្ទៃពោះ ការសម្រាល\nកូន ការថែទាំក្រោយសម្រាល អាហារូបត្ថម្ភ គ្រឿងញៀន និងយេនឌ័រ។\n\n;- លើកទឹកចិត្តក្នុងការពន្យារទំនាក់ទំនងផ្លូវភេទ រហូតដល់ពួកគេគិតថា គេអាចទទួលបាននូវការទទួលខុសត្រូវចំពោះទំនាក់\nទំនងផ្លូវភេទ។\n\n;- ផ្តល់យោបល់ក្នុងការធ្វើការសម្រចចិត្តច្បាស់លាស់នៅពេលមានអារម្មណ៍រួមភេទជាមួយនរណាម្នាក់។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [16,11,"ការពិគ្រោះ​ ពិនិត្យជម្ងឺ មហារីកដោះ ស្បូន",";- បង្រៀនពីរបៀបពិនិត្យដោះដោយខ្លួនឯង ដើម្បីការពារជម្ងឺមហារីកដោះដល់ស្ត្រីនៅតាមសហគមន៍។\n\n;- លើកកម្ពស់ចំនេះដឹងរបស់ស្ត្រីពីសារសំខាន់នៃការពិនិត្យមាត់ស្បូន ដើម្បីស្រាវជ្រាវរកជម្ងឺមហារីកមាត់ស្បូន និងធ្វើការផ្តល់សេវា\nពិនិត្យមាត់ស្បូន រកមហារីកមាត់ស្បូន ដើម្បីព្យាបាលឱ្យទាន់ពេលវេលា (បច្ចុប្បន្ននេះ សេវាពិនិត្យព្យាបាលមានតែនៅមន្ទីរពេទ្យ\nជាតិ និងគ្លីនិកអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះ)។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [17,12,"ការរំលូតដោយសុវត្ថិភាព និងថែទាំក្រោយរំលូត",";- ការរំលូតកូនអាចធ្វើទៅមណ្ឌលសុខភាពបាន ស្របទៅតាមច្បាប់រំលូតកូន និងសេចក្តីណែនាំឱ្យអនុវត្តច្បាប់រំលូតកូន។\n\n;- អ្នកផ្តល់សេវាជា ឆ្មបមធ្យម គ្រូពេទ្យមធ្យម ឬ វេជ្ជបណ្ឌិត ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានការអនុញ្ញាតឱ្យធ្វើ\nការរំលូតកូន\n\n;- ផ្តល់ប្រឹក្សាមុនពេល ក្នុងពេល និងក្រោយពេល ធ្វើការរំលូត ទម្រង់ការនៃការរំលូតកូន ការផ្តល់សេវាពន្យារកំណើត និងការតាម\nដានសុខភាពក្រោយការរំលូតកូន។\n\n;- ការថែទាំក្រោយរំលូត/រលូតមិនស្អាត រួមបញ្ជូលការគ្រប់គ្រងព្យាបាល ការធ្លាក់ឈាម ការសល់កំទេចសុក ការផ្តល់ប្រឹក្សាអំពីការ\nពន្យារកំណើត ការរក្សាលំនឹងស្ថានភាពស្រ្តី និងការបញ្ជូនទៅទទួលការព្យាបាលទាន់ពេលវេលានៅកន្លែងដែលមានលទ្ធភាព \nនិងសមត្ថភាពព្យាបាល។","សេវាសុខភាពមាតា-ទារកទើបកើត កុមារ និងសុខភាពបន្តពូជ","mpa-guidelines-2008-2015__05.12.2017.pdf"],
    [18,1,"ជម្ងឺកាមរោគ","វីធីសាស្ត្រ នៃការគ្រប់គ្រងថែទាំព្យាបាល មានរៀបរាប់យ៉ាងលម្អិតនៅក្នុងគោលការណែនាំជាតិស្តីពីអំពីការគ្រប់គ្រងថែទាំព្យាបាល\nជម្ងឺកាមរោគ ដោយផ្អែកលើចង្កោមរោគសញ្ញា ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ \nនិងមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [19,2,"មេរោគអេដស៍/ជម្ងឺអេដស៍","ក្រុមអ្នកថែទាំតាមផ្ទះ ជាបុគ្គលិករបស់មណ្ឌលសុខភាព មានតួនាទី៖\n;- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងចែករំលែកនូវព័ត៌មានស្តីអំពី ការព្យាបាលជម្ងឺឱកាសនិយម និងការព្យាបាលដោយឱសថ\nប្រឆាំងនឹងមេរោគអេដស៍ ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ជម្ងឺរបេង និងការ\nចម្លងមេរោគអេដស៍ពីម្តាយទៅទារក។\n\n;- ផ្តល់ប្រឹក្សា និងអប់រំដល់អ្នកជម្ងឺអេដស៍ និងក្រុមគ្រួសាររបស់ពួកគេ\n\n;-គ្រប់គ្រងរៀបចំប្រអប់សម្ភារៈសម្រាប់ការងារថែទាំតាមផ្ទះ\n\n;-គ្រប់គ្រងព្យាបាលរោគសញ្ញាស្រាលៗ\n\n;- ចុះសូរសុខទុក្ខតាមផ្ទះ\n\n;- ជួយសម្របសម្រួលការបញ្ជូនអ្នកជម្ងឺទៅកាន់សេវាផ្សេងទៀតតាមស្រុកប្រតិបត្តិ ការអនុវត្តន៍សកម្មភាពការផ្តល់ប្រឹក្សា និងធ្វើ\nតេស្តឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់\n\n;-នៅមណ្ឌលសុខភាព បុគ្គលិកមានភារៈកិច្ច៖ រៀបចំគ្រប់គ្រងដំណើរការសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល, ផ្តល់ប្រឹក្សាមុន និងក្រោយការធ្វើតេស្ត ផ្តល់ប្រឹក្សា ត្រូវបញ្ជូនអតិថិជនដែលលទ្ធផលតេស្តវិជ្ជមាន ទៅក្រុមថែទាំអ្នកជម្ងឺអេដស៍តាមផ្ទះ ឬសេវាព្យាបាលបន្តដែលនៅជិត, សហការជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺអេដស៍/កាមរោគស្រុក និងខេត្ត និងដើម្បីទទួលបាន នូវការពង្រឺងសមត្ថភាពបច្ចេកទេសឱ្យកាន់តែប្រសើរថែមទៀត។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [20,3,"ជម្ងឺឺរបេង",";- អនុវត្ត និងផ្សព្វផ្សាយរាល់គោលការណ៍របស់កម្មវិធីជាតិដល់សហគមន៍\n\n;- ពន្យល់អ្នកសង្ស័យរបេង ដែលក្អកលើសពី ១៥ ថ្ងៃ ឱ្យមកធ្វើការស្រាវជ្រាវនៅមណ្ឌលសុខភាព\n\n;- កំណត់រកអ្នកសង្ស័យរបេង ស្រង់កំហាក បញ្ជូនកំប៉ុងមានកំហាក ឬឡាមពាសកំហាក ផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍\n\n;- ពន្យល់ និងបញ្ជូនករណីរបេងធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យបង្អែក\n\n;- ផ្តល់ថ្នាំរបេងដល់់អ្នកជម្ងឺ ព្រមទាំងប្រមូលកំហាកអ្នកជម្ងឺនៅខែទី ២ ខែទី៥ ខែទី៦ ផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើកុងត្រូល\n\n;- ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា គ្រប់អ្នកជម្ងឺដែលបានព្យាបាលទាំងអស់\n\n;- តាមរក និងពន្យល់ អញ្ជើញអ្នកជម្ងឺដែលអវត្តមានការព្យាបាល ឱ្យមកទទួលការព្យាបាលវិញ\n\n;- ចូលរួមក្នុងការថែទាំ និងផ្តល់ដំបូន្មានដល់អ្នកជម្ងឺរបេង-អេដស៍\n\n;- ជម្រុញ និងអនុវត្តការងារអប់រំសុខភាពស្តីពីជម្ងឺរបេង។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [21,4,"ជម្ងឺហង់សិន",";- កត់ត្រាគ្រប់អ្នកជម្ងឺសង្ស័យ បញ្ជូន និងផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅអ្នកទទួលបន្ទុកហង់សិន ស្រុកប្រតិបត្តិ\n\n;- ផ្តល់ព័ត៌មាន អប់រំសុខភាព ទំនាក់ទំនង ស្តីពីហង់សិន (IEC)\n\n;- ចូលរួមក្នុងយុទ្ធនាការហង់សិនផ្សេងៗ និងធ្វើការស្រាវជ្រាវអ្នកជម្ងឺថ្មី\n\n;- ផ្តល់ថ្នាំ ព្យាបាលឱ្យអ្នកជម្ងឺ ព្រមទាំងឱ្យថ្នាំទៅកាន់អ្នកជម្ងឺដែលមិនមានលទ្ធភាពមកទទួលថ្នាំនៅមណ្ឌលសុខភាព រៀងរាល់ \n៤ អាទិត្យ លើកទឹកចិត្តអ្នកជម្ងឺឱ្យមកទទួលថ្នាំព្យាបាលទៀងទាត់\n\n;- ពន្យល់អ្នកជម្ងឺ នូវរបៀបលេបថ្នាំ MDT ប្រចាំថ្ងៃ និងត្រូវត្រួតពិនិត្យអ្នកជម្ងឺលេបថ្នាំ MDT ប្រចាំខែ\n\n;- មន្ត្រីមណ្ឌលសុខភាពត្រូវទំនាក់ទំនងជាមួយ ស្រុកប្រតិបត្តិអំពីថ្នាំ MDTs សម្រាប់ព្យាបាលអ្នកជម្ងឺហង់សិនឱ្យបានគ្រប់គ្រាន់\n\n;-​ ផ្តល់ព័ត៌មាន និងបញ្ជូនអ្នកជម្ងឺដែលមានរោគសញ្ញាប្រតិកម្មជម្ងឺឃ្លង់ ឬក៏ផលវិបាកនៃការប្រើថ្នាំនេះ ឬអ្នកជម្ងឺលាប់ មក​អ្នកទទួលបន្ទុកហង់សិនស្រុកប្រតិបត្តិ។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [22,5,"ជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម",";- មណ្ឌលសុខភាពត្រូវតែធានានូវការផ្តល់សេវាព្យាបាល ការពារ និងលើកកម្ពស់ សុខភាព ដែលទាក់ទងទៅនឹងជម្ងឺគ្រុនចាញ់ និង\nគ្រុនឈាមដល់សហគមន៍ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធិខ្ពស់ អនុវត្តន៍ទៅតាមគោលការណ៍ណែនាំ និងពិធីសារជាតិរបស់\nមជ្ឈមណ្ឌលជាតិកំចាត់ជម្ងឺគ្រុនចាញ់ និងអាចទទួលយកបានដោយសហគមន៍។\n\n;- ការធ្វើរោគវិនិច្ឆ័យគ្រប់ករណីជំងឺគ្រុនចាញ់ទាំងអស់ត្រូវតែបញ្ជាក់ដោយ មីក្រូទស្សន៍ ឬក៏ ឌីបស្ទីក។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [23,6,"ជម្ងឺផ្តាសាយបក្សី","-បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យដែលក្រសួងបានឱ្យទទួលបន្ទុកព្យាបាល ជម្ងឺប្រភេទផ្តាសាយបក្សីនេះ ដើម្បីជួយសង្គ្រោះព្យាបាល\nអ្នកជម្ងឺឱ្យទាន់ពេលវេលា ហើយអនុវត្តន៍ស្តង់ដារនៃការប្រុងប្រយ័ត្ន ត្រួតពិនិត្យជម្ងឺឆ្លងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។","សេវាជម្ងឺឆ្លង","mpa-guidelines-2008-2015__05.12.2017.pdf"],
    [24,1,"សម្ពាធឈាមឡើងខ្ពស់",";- ស្រាវជ្រាវរកអ្នកមានសម្ពាធឈាមខ្ពស់\n\n;- ផ្តល់ការអប់រំ-ព្យាបាល អ្នកមានសម្ពាធឈាមខ្ពស់សាមញ្ញៗ (គ្មានផលវិបាក)\n\n;- បញ្ជូនអ្នកមានសម្ពាធឈាមខ្ពស់ដែលមានផលវិបាកទៅមន្ទីរពេទ្យបង្អែក","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [25,2,"ជម្ងឺទឹកនោមផ្អែម","- ស្រាវជ្រាវរកបុគ្គលដែលប្រឈមមុខខ្ពស់នឹងការកើតជម្ងឺទឹកនោមផ្អែម ដើម្បីធ្វើការអប់រំ ណែនាំ និងបញ្ជូនទៅគ្លីនិកទឹកនោម\nផ្អែមដើម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [26,3,"មហារីកដោះ-ស្បូន",";- អប់រំស្ត្រីឱ្យចេះពិនិត្យដោះដោយខ្លួនឯងដើម្បីការពារជម្ងឺមហារីកដោះ\n\n;- លើកកម្ពស់ចំណេះដឹងរបស់ស្ត្រីអំពីកត្តាគ្រោះថ្នាក់ដែលបណ្តាលឱ្យកើតជម្ងឺមហារីកដោះ\n\n;- លើកកម្ពស់ចំណេះដឹងរបស់ស្ត្រីលើសារៈសំខាន់នៃការពិនិត្យមាត់ស្បូន ដើម្បីស្រាវជ្រាវរកជម្ងឺមហារីកមាត់ស្បូន និងលើវិធានការ\nការពារជម្ងឺមហារីកមាត់ស្បូន។","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [27,4,"សុខភាពផ្លូវចិត្ត","មណ្ឌលសុខភាពដែលមានគ្រូពេទ្យ ឬគិលានុបដ្ឋាកដែលបានទទួលការបណ្តុះបណ្តាលជាមូលដ្ឋានផ្នែកសុខភាពផ្លូវចិត្ត មណ្ឌល\nសុខភាពនោះអាចផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តបាន ស្របទៅតាមសេចក្តីណែនាំរបស់កម្មវិធីសុខភាពផ្លូវចិត្ត។\n\n១.ការផ្តល់សេវារួមមាន៖\n\n;- ផ្តល់សេវាសុខភាពផ្លូវចិត្តកម្រិតមូលដ្ឋាន\n\n;- ទទួលព្យាបាលបន្តអ្នកជម្ងឺផ្លូវចិត្តដែលបញ្ជូនមកពីសេវាសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យថ្នាក់ជាតិ\n\n;- ផ្តល់ការព្យាបាលផ្លូវចិត្តដោយប្រើថ្នាំ អប់រំផ្លូវចិត្ត\n\n;- សហការជាមួយអាជ្ញាធរដែនដី ធសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិធ្វើការ\nស្រាវជ្រាវអ្នកជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃទៀត ដើម្បីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក \nឬថ្នាក់ជាតិ។\n\n;- អប់រំនៅតាមសហគមន៍ អ្នកជម្ងឺផ្លូវចិត្ត និងគ្រួសារតាមផ្ទះ អំពីសុខភាពផ្លូវចិត្ត\n\n;- ចុះណែនាំអ្នកជម្ងឺផ្លូវចិត្តដែលបោះបង់ការព្យាបាលឱ្យមកទទួលការព្យាបាលវិញ\n\n២. ជម្ងឺផ្លូវចិត្តដែលអនុញ្ញាតឱ្យមណ្ឌលសុខភាពព្យាបាល៖\n\n;- ជម្ងឺថប់អារម្មណ៍ទូទៅ\n\n;- ជម្ងឺធ្លាក់ទឹកចិត្ត\n\n;- ជម្ងឺវិកលចរិករ៉ាំរ៉ៃ\n\n;- ជម្ងឺញៀនស្រាមិនប្រកាច់\n\n;- ជម្ងឺឆ្កួតជ្រូក\n\n;- ជម្ងឺចាស់វង្វេង","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [28,5,"សុខភាពមាត់-ធ្មេញ","សេវាមាត់ធ្មេញ អាចផ្តល់បានតែចំពោះមណ្ឌលសុខភាពទាំងឡាយណា ដែលមានទន្តគិលានុបដ្ឋាក/យិកាតែប៉ុណ្ណោះ។ \nការថែទាំសុខភាពមាត់-ធ្មេញជាមូលដ្ឋាន (BPOC) នឹងត្រូវអនុវត្តរួមមាន៖\n;- ការព្យាបាលជម្ងឺមាត់-ធ្មេញបន្ទាន់ (Oral Urgent Treatment-OUT)៖ ការបិទប៉ះធ្មេញដោយបច្ចេកទេស (A Traumatic \nRestorative Treatment \"ART\") និងកម្មវិធីការពារសុខភាពមាត់-ធ្មេញនៅតាមសាលារៀន និងតាមសហគមន៍ (AFT: Afford \nFluride Toothpast) តាមរយៈទន្តគិលានុបដ្ឋាកដែលមាននៅក្នុងមណ្ឌលសុខភាព។\n\n;- នៅតាមមណ្ឌលសុខភាព ទន្តគិលានុបដ្ឋាកមានតួនាទីពីរ៖ ជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់-ធ្មេញជាមូលដ្ឋាន (BPOC) និង\nការងារជាគិលានុបដ្ឋាកទូទៅ។ ទន្តគិលានុបដ្ឋាកនោះ គាត់អាចជាអ្នកថែទាំ ឬអប់រំប្រជាជននៅមូលដ្ឋានដោយប្រើឃីត\nសុខភាពមាត់-ធ្មេញ (Dental Kit) របស់គាត់ និងអប់រំសុខភាពមាត់-ធ្មេញដល់សិស្សានុសិស្សដែលសាលារៀននៅជិតមណ្ឌល\nសុខភាពរបស់ពួកគេ។","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [29,6,"ការថែទាំភ្នែក",";- អាចទទួលព្យាបាលជម្ងឺភ្នែកក្រហម ជម្ងឺត្រាកូម\n\n;- បញ្ជូនជម្ងឺទៅកាន់មន្ទីរពេទ្យភ្នែកក្នុងករណី៖ របួសភ្នែក, ជម្ងឺទឹកដក់ក្នុងគ្រាប់ភ្នែក, ជម្ងឺបាយកែវភ្នែក, បញ្ហាកំហុសកំណុំ;","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [30,7,"ការវះកាត់តូច និងរុំរបួស",";- ផ្តល់ការវះកាត់បន្ទាប់បន្សំដែលមានទំហំតូចនៅផ្ទៃសើៗ ក្រោមស្បែក ដោយមិនចាំបាច់ដាក់ថ្នាំស្ពឹក ឬគ្រាន់តែដាក់ថ្នាំស្ពឹកនៅ\nនឹងកន្លែង (local anesthesia) ហើយមិនត្រូវការប្រើប្រដាប់/ម៉ាស៊ីនជំនួយដកដង្ហើម ឧទាហរណ៍ ដូចជា ការវះបូស ការវះដុំខ្លាញ់\nក្រោមស្បែក។\n\n;- ការរុំរបួស គឺជាកម្រងសកម្មភាពធានានៃការព្យាបាលមុខរបួស និងដើម្បីការពារការបង្ករោគដោយកុំឱ្យមេរោគចូលទៅក្នុង\nដំបៅ។","សេវាជម្ងឺមិនឆ្លង និង បញ្ហាសុខភាពដទៃទៀត","mpa-guidelines-2008-2015__05.12.2017.pdf"],
    [31,1,"ការអប់រំសុខភាព","ផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលទាក់ទងនឹងការបង្ការជម្ងឺ ហើយធ្វើឱ្យប្រជាជនព្រមទទួលយកនូវទម្លាប់ថ្មី ឬអំពើប្រព្រឹត្តថ្មីដែល\nនាំមកនូវសុខភាព។ ឧទាហរណ៍នៃការអប់រំសុខភាពមានដូចជា៖ ការអប់រំអំពី ជម្ងឺរាគ ជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ ជម្ងឺរបេង \nជម្ងឺគ្រុនពោះវៀន ជម្ងឺឆ្លងផ្សេងទៀត ការថែទាំរបួស ការថែទាំផ្ចិតទារក។ល។","សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព","mpa-guidelines-2008-2015__05.12.2017.pdf"],
    [32,2,"ការលើកកម្ពស់សុខភាព","អនុវត្តន៍កម្មវិធីជាតិសម្រាប់សកម្មភាពលើកកម្ពស់សុខភាពនៅក្នុងមូលដ្ឋាន ដូចជា ការផ្លាស់ប្តូរឥរិយាបថទាក់ទងនឹងការប្រើ\nប្រាស់ថ្នាំជក់ សុខភាពបរិស្ថាន និងអនាម័យចំណីអាហារ ការថែទាំសុខភាពបឋម សុខភាពមាតា និងទារក។ល។ ","សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព","mpa-guidelines-2008-2015__05.12.2017.pdf"],
    [33,3,"ជម្ងឺសម្រាកនៅមណ្ឌលសុខភាព","អនុញ្ញាតតែមណ្ឌលសុខភាពដែលអនុញ្ញាតឱ្យមានជម្ងឺសម្រាក មានដូចជា មណ្ឌលសុខភាពដែលជាអតីតមន្ទីរពេទ្យស្រុក មណ្ឌលសុខភាពប្រើប្រាស់ទម្រង់បែបបទសម្រាប់អ្នកជម្ងឺសម្រាកពេទ្យ បញ្ជីចុះឈ្មោះ ដែលអនុញ្ញាតឱ្យប្រើដោយក្រសួងសុខាភិបាល។ការព្យាបាល នៅមន្ទីរពេទ្យបង្អែក និងគោលការណ៍ណែនាំសម្រាប់កម្មវិធីជាតិនានាសម្រាប់ការព្យាបាលអ្នកជម្ងឺ។","សេវាអប់រំសុខភាព និងលើកកម្ពស់សុខភាព","mpa-guidelines-2008-2015__05.12.2017.pdf"],
    [34,1,"សេចក្តីណែនាំពីការចុះផ្តល់សេវានៅតាមភូមិ","ផ្តល់សេវាដោយបុគ្គលិកមណ្ឌលសុខភាពថ្នាក់ភូមិ ដើម្បីបំពេញបន្ថែមដល់សេវាដែលផ្តល់នៅមណ្ឌលសុខភាព ឱ្យការទទួលយក\nសេវាសុខាភិបាលសារវ័ន្ត ជាពិសេសសេវាការពារបានដល់ប្រជាជនគ្រប់ស្រទាប់ ដោយមិនឱ្យប៉ះពាល់ដល់ដំណើរការរបស់មណ្ឌល\nសុខភាព។","ការផ្តល់សេវាចុះតាមមូលដ្ឋាន","mpa-guidelines-2008-2015__05.12.2017.pdf"],
    [35,2,"ការអនុវត្តន៍ការចុះផ្តល់សេវានៅតាមមូលដ្ឋាន ","-ចុះយ៉ាងតិចម្ដងក្នុង ១ ខែ សម្រាប់ភូមិ ១​\n\n;-សំណុំសេវាសារវ័ន្ត៖ ផ្តល់ថ្នាំបង្ការ, ជីវជាតិ​ អា ដល់កុមារ-ស្ត្រីក្រោយសម្រាល, ការអប់រំសុខភាពគ្រួសារ, ផ្តល់អូរ៉ាលីតដល់កុមារមាន\nជម្ងឺរាគ, សេវាពន្យារកំណើត, បញ្ចុះដង្កូវព្រូនពោះវៀន, តាមដានអ្នកជម្ងឺរបេង និងហង់សិន, ផ្តល់ជាតិដែកដល់ស្ត្រីក្រោយសម្រាល, ផ្តល់ការថែទាំ និងតាមដានអ្នកជម្ងឺអេដស៍តាមផ្ទះ","ការផ្តល់សេវាចុះតាមមូលដ្ឋាន","mpa-guidelines-2008-2015__05.12.2017.pdf"],
    [36,3,"សេវាពង្រីកបន្ថែមផ្តល់តាមភូមិដាច់ស្រយ៉ាល","សំណុំសេវាសារវ័ន្តពង្រីកបន្ថែម៖ សេវាពិនិត្យផ្ទៃពោះ, តាមដានសកម្មភាពពន្យារកំណើត, ពិនិត្យមើលការថែទាំទារក ផ្តល់ប្រឹក្សា\nបំបៅដោះកូន និងការឱ្យអាហារបន្ថែម, លើកកម្ពស់សុខភាពគ្រួសារ ការអប់រំពីជម្ងឺឆ្លង មិនឆ្លង និងសុខភាពមាត់ធ្មេញ, \nតាមដានជម្ងឺមួយចំនួនក្នុងសហគមន៍, ការព្យាបាលជម្ងឺគ្រុនចាញ់, ការចែកមុងជ្រលក់ថ្នាំ និងជ្រលក់មុងឡើងវិញ។","ការផ្តល់សេវាចុះតាមមូលដ្ឋាន","mpa-guidelines-2008-2015__05.12.2017.pdf"]
]}
