ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ |
- Industrial mining
- Mineral processing and products
- Mining
|
ភាសា |
|
កំហិតនៃការចូល និងប្រើប្រាស់ |
ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
|
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ |
1 វិច្ឆិកា 2011
|
ចន្លោះកាលបរិច្ឆេទបញ្ចប់ |
1 មករា 1995
|
ចន្លោះកាលបរិច្ឆេទបញ្ចប់ |
10 មករា 2020
|
ឈ្មោះភូមិសាស្ត្រ |
|
ព្រំកូអរដោនេខាងលិច |
102.48151075062452 |
ព្រំកូអរដោនេខាងកើត |
107.59293985232758 |
ព្រំកូអរដោនេខាងត្បូង |
10.517938918848266 |
ព្រំកូអរដោនេខាងជើង |
14.496491382175632 |
ប្រព័ន្ធយោងក្នុងលំហ |
WGS 84 / UTM zone 48N (EPSG:32648) |
ភាពទៀងទាត់ |
គ្មានព័ត៌មានទាក់ទងនឹងភាពជាក់លាក់ឡើយ
|
ភាពទៀងទាត់តាមហេតុផល |
បើយោងតាមព័ត៌មានលើគេហទំព័ររបស់ក្រុមហ៊ុនមួយនេះ ក្រុមហ៊ុន Indochine Mining Limited មានគម្រោងសម្បទានចំនួន ១២ នៅខេត្តរតនគិរី។ ប៉ុន្តែប្រភពផ្សេងទៀត បានរាយការណ៍សម្បទានរបស់ក្រុមហ៊ុន មានចំនួនសរុប ១៩, ក្នុងនោះ សម្បទានចំនួន៥ មានទីតាំងនៅខេត្តក្រចេះ, ១ នៅស្ទឹងត្រែង និង ១៣ នៅខេត្តរតនគិរី។ ដូចគ្នានេះដែរ គេហទំព័រក្រុមហ៊ុន Angkor Gold Corp បង្ហាញគម្រោងសម្បទានចំនួន ៧ ចៀសជាង ៨សម្បទាន ដោយមិនបានរាប់បញ្ចូលគម្រោងសម្បទាន ចំនួន ១ នៅសៀមប៉ាង។
|
ការចប់សព្វគ្រប់ |
ផែនទីអន្តរកម្មនេះមានទិន្នន័យទាំងអស់ ដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍមាននាពេលបច្ចុប្បន្ននេះ ។ គម្រោង ឬតំបន់ដែលមានព្រំប្រទល់ជាក់លាក់ ត្រូវបានគូសជាពហុកោណ ហើយចំណែកគម្រោង ឬតំបន់ដែលគ្មានព្រំប្រទល់ជាក់លាក់ ត្រូវបានគូសជាចំនុច នៅលើផែនទី ។ ចំនុចទាំងនេះត្រូវដាក់នៅចំចំនុចកណ្តាលនៃតំបន់ភូមិសាស្ត្រដែលគ្មានព្រំប្រទល់ជាក់លាក់ ដោយមិនតំណាងឲ្យតំបន់ជាក់លាក់ណាមួយឡើយ ។ ទិដ្ឋភាពអភិវឌ្ឍន៍តែងតែមានការផ្លាស់ប្តូរជាប្រចាំ ហើយក៏មានការបង្កើតទិន្នន័យថ្មីបន្ថែមសម្រាប់ប្រភេទទិន្នន័យ ដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍមិនទាន់មាន ។ ខណៈពេលដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍកំពុងខិតខំយ៉ាងខ្លាំងដើម្បីធានាថា ព័ត៌មានលម្អិតនៅលើផែនទីនេះមានភាពជាក់លាក់ និងទាន់សម័យ, ក៏មានគម្រោង ឬតំបន់មួយចំនួននៅលើផែនទីអាចមានការផ្លាស់ប្តូរ ឬត្រូវដកចេញ ។ បន្ថែមលើនេះ ការបង្កើតទិន្នន័យថ្មីអាចត្រូវបានយល់ព្រម តែមិនទាន់បានដាក់អោយប្រើប្រាស់ជាសារធារណៈ ។
|
ជំហាននៃដំណើរ |
ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ប្រមូលទិន្នន័យចេញពីប្រភពផ្សេងៗដូចជា៖ ឯកសាររបស់រដ្ឋាភិបាល សារព័ត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល និង ឯកសារបោះពុម្ពផ្សាយផ្សេងទៀត ក្នុងទម្រង់ជា pdf និង shapefile ។ ទិន្នន័យជា pdf ត្រូវបានប្តូរទៅជា shapefile តាមរយៈការធ្វើ geo referencing និង digitizing។ ចុងក្រោយទិន្នន័យជា shapefile ត្រូវបានបំលែងជា SQLITE នឹងត្រូវបានទាញចេញជាទម្រង់ផ្សេងៗដូចជា៖ DB_TABLE និង WMS ដែលអាចដោនឡូតជាទម្រង់ KML, Shapefile និង GEOJSON ។
|
Lineage |
សំណុំទិន្នន័យសម្បទានរ៉ែដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍមាន គឺយកចេញមកពីប្រភពផ្សេងៗដូចជា៖- សេចក្តីជូនដំណឹង ២០១៧-២០២០ - ប្រកាសពីឆ្នាំ ១៩៩៥-១៩៩៧ ដកស្រង់ចេញពី រាជកិច្ច- អាជ្ញាប័ណ្ណរ៉ែ ២០០៨-២០១២ របស់ក្រសួងឩស្សាហកម្ម រ៉ែ និងថាមពល- ទិន្នន័យនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (ទិន្នន័យទាំងនេះត្រូវបានទាញចេញនៅឆ្នាំ ២០១៤ និង ២០១៦) - តារាងក្រុមហ៊ុនរ៉ែ ឆ្នាំ ២០១២ របស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា- គេហទំព័រទិន្នន័យក្រុមហ៊ុន - FA website's TWG - F&E៖ បញ្ជីទីតាំងដីសម្រាប់តំបន់រ៉ែ ឆ្នាំ ២០០៥- របាយការណ៍ ឆ្នាំ ២០១២ របស់ក្រុមហ៊ុន Transol Corporation៖ កម្ពុជា - ទទួលបានគម្រោងថ្មី ១០០% នៅអណ្តូងបរ- តារាងក្រុមហ៊ុនរ៉ែនៅកម្ពុជា ដែលធ្វើបច្ចុប្បន្នភាពនៅខែ មិថុនា ២០១២ ដោយ EISEI- គិតត្រឹមឆ្នាំ 2013 ក្រុមហ៊ុនចំនួន 26 បានចូលទៅធ្វើអាជីវកម្មរ៉ែនៅខេត្តព្រះវិហារ" ដោយដកស្រង់ចេញពី Cambodia Express News (CEN), ថ្ងៃទី ១៩ ខែ មិថុនា ២០១៤ - ក្រុមហ៊ុន ចំនួន 16 កំពុងរុករករ៉ែលោហៈក្រោមដីនៅខេត្តឧត្តរមានជ័យ ដោយដកស្រង់ចេញពី កោះសន្តិភាព ចុះថ្ងៃទី ១៩ ខែ វិច្ឆិកា ២០១៣ - ក្រុមហ៊ុនរ៉ែចិន គ្រោងទាញយករ៉ែនៅសៀមរាប ដោយដកស្រង់ចេញពី ឌឹខេមបូឌាដេលី ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៣, និង- របាយការណ៍ឆ្នាំ ២០០៩ របស់ក្រុមហ៊ុន Mitsui Mineral Development Engineering Co., Ltd៖ ការសិក្សាស្រាវជ្រាវលើផែនការមេដើម្បីលើកកំពស់ឩស្សាហកម្មរ៉ែ នៅព្រះរាជាណាចក្រកម្ពុជា។
|
ភាគីទទួលខុសត្រូវ |
ក្រសួងរ៉ែ និងថាមពល
អាសយដ្ឋាន៖ លេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 023 219 574 Fax 023 219 584 សារអេឡិចត្រូនិច៖ info@mme.gov.kh គេហទំព័រ៖ www.mme.gov.kh
|
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ |
ប្រភពព័ត៌មានអំពីទិន្នន័យនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម៖ Open Development Cambodia, contact@opendevcam.net http://www.opendevcam.net 23B St. 606, Phnom Penh, Cambodia.
|
លក្ខណៈសម្បត្តិ |
map_id/ODC៖ លេខសម្គាល់ផែនទី, min_name/ODC៖ ឈ្មោះក្រុមហ៊ុនសម្បទានរ៉ែ, in_country/ODC៖ investor country, address/ODC៖ អាសយដ្ឋានក្រុមហ៊ុន, dir_name/ODC៖ ឈ្មោះប្រធានក្រុមហ៊ុន, dir_nation/ODC៖ សញ្ជាតិប្រធានក្រុមហ៊ុន, mining_reg/ODC៖ ការចុះបញ្ជីរ៉ែ, com_web/ODC៖ គេហទំព័រក្រុមហ៊ុន, con_date/ODC៖ កាលបរិច្ឆេទកិច្ចសន្យា, issu_minis/ODC: issue ministry con_size_h/ODC៖ ទំហំដីសម្បទានគិតជាហិចតា, duration/ODC៖ រយៈផ្តល់អាជ្ញាប័ណ្ណរ៉ែ, inv_intent/ODC: Investor intention, commodity/ODC: commodity, min_status/ODC: mining status, imp_status/ODC: implementation status, eia_date/ODC៖ កាលបរិច្ឆេតការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, eia_status/ODC៖ ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, area_name/ODC៖ ឈ្មោះតំបន់, province/ODC៖ ខេត្ត, district/ODC៖ ស្រុក, commune/ODC៖ ឃុំ, data_class/ODC៖ ចំណាត់ថ្នាក់ទិន្នន័យ, reference/ODC៖ យោង, last_updat/ODC៖ ធ្វើបច្ចុប្បន្នភាពចុងក្រោយ ។
|
អាជ្ញាប័ណ្ណ |
Creative Commons Attribution
|
សិទ្ធិ |
Yes |
កំណែ |
1.0 |
កាលបរិច្ឆេទផ្ទុកឡើង |
វិច្ឆិកា 26, 2015, 19:18 (UTC)
|
កាលបរិច្ឆេទកែប្រែ |
កញ្ញា 6, 2024, 01:51 (UTC)
|