Skip to content

52 datasets found

ប្រធានបទ: Land classifications

Filter Results
  • អនុក្រឹត្យលេខ១៩៤ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និ...

  • អនុក្រឹត្យលេខ១៨០ ស្តីពីការកែប្រែជម្រកសត្វព្រៃលំផាត់

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីទំហំ ២៥០ ០០០ហិកតា មកផ្ទៃដីទំហំ ៣៥៦ ០៨៧ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។

  • អនុក្រឹត្យលេខ១៧៨ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំព្រេច

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃភ្នំព្រេច ពីផ្ទៃដីទំហំ ២២២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦២ ៦៤២ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

  • អនុក្រឹត្យលេខ១៧៩ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំណាមលៀរ

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃភ្នំំណាមលៀរ ពីផ្ទៃដីទំហំ ៤៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦៤ ៨៣៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

  • អនុក្រឹត្យលេខ១៧៤ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ

    អនុក្រឹត្យនេះ បានបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានផ្ទៃដីទំហំ ៣៤៧ ៥៦៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

  • អនុក្រឹត្យលេខ១៩១ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំសំកុស

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃសត្វភ្នំសំកុស ពីផ្ទៃដីទំហំ ៣៣៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ៣៦២ ៣៨៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។ ដែនជម្រកនេះបានមក...

  • អនុក្រឹត្យលេខ១៦៤ ស្តីពីការកែប្រែជម្រកសត្វព្រៃពាមក្រសោប

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ពីផ្ទៃដីទំហំ ២៣ ៧៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិចិ្ឆិកា ឆ្នាំ១៩៩៣ មកផ្ទៃដីទំហំ ១៦ ៩៨២ហិកតា ស្ថិតក្នុងភូមិសា...

  • អនុក្រឹត្យលេខ១៧៥ ស្តីពីការកែប្រែឧទ្យានជាតិបទុមសាគរ

    អនុក្រឹត្យនេះ បានកែប្រែឧទ្យានជាតិបទុមសាគរ ពីផ្ទៃដីទំហំ ១៧១ ២៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ មកផ្ទៃដីទំហំ ...

  • អនុក្រឹត្យលេខ១៦២ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស "បូកគោ"

    អនុក្រឹត្យនេះ បានកែប្រែឧទ្យានជាតិ "បូកគោ" ពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦​ ១១៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ។ ផ្ទៃដីឧទ្យានជាតិព្រះមុនីវ...

  • អនុក្រឹត្យលេខ១៨៦ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃបឹងពែរ

    អនុក្រឹត្យនេះ បានកែប្រែដែនជម្រកសត្វព្រៃបឹងពែរ ពីផ្ទៃដីទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ។ តំបន់នេះបានមកពីការបូកបញ្...

  • អនុក្រឹត្យលេខ ១១៧ ស្តីពីការដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី

    អនុក្រឹត្យនេះត្រូវបានដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៤០ ដូចមានឧបសម្ព័ន្ធភ្ជាប់ជាមួយអនុក្រឹត្យនេះ។

  • អនុក្រឹត្យ លេខ០២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ

    អនុក្រឹត្យនេះបង្ហាញពីការកាត់ផ្ទៃដី ចំនួន០៣ទីតាំង ទំហំសរុប ១៣៣.៧២៩ ម២ (មួយរយសាមសិបបីពាន់ប្រាំពីររយម្ភៃប្រាំបួន ម៉ែត្រក្រឡា) ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្ន...