-
សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន២ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកឱ្យអនុប្រធានសហជីពចូលធ្វើការវិញ និងបង់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឍប់ ដល់ថ្ងៃចូលធ្វើការ។ ២) និយោជកត្រូវឈប់បង្ខំឱ្យកម្មករនិយោជិតចូលធ្វើការមុនម៉ោងការងារ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឱ្យនិយោជកទទួលយកអនុប្រធានសហជីពចូលធ្វើការវិញ និងសងប្រាក់រំលឺកចាប់ពីថ្ងៃបញ្ឍប់ ដល់ថ្ងៃចូលធ្វើការវិញ។ បញ្ឈប់ការអនុវត្តគោលការណ៍ដែលតម្រូវឱ្យកម្មករចូលធ្វើការមុន ១៥ នាទី ដោយមិនផ្តល់ប្រាក់បន្ថែមម៉ោង និងបញ្ឈប់ការផាកពិន័យកម្មករដែលមកមិនទាន់ការប្រជុំមុនម៉ោងការងារ។ សេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។
Additional Information
| Field | Value |
|---|---|
| Last updated | 1 មេសា 2024 |
| Created | 1 មេសា 2024 |
| ទម្រង់ | |
| អាជ្ញាប័ណ្ណ | License not specified |
| ឈ្មោះ | សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង |
| ការពិពណ៌នា |
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ស៊ីម៉ង់ត៍ កម្ពុជា ចក្រីទីង (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន២ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកឱ្យអនុប្រធានសហជីពចូលធ្វើការវិញ និងបង់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឍប់ ដល់ថ្ងៃចូលធ្វើការ។ ២) និយោជកត្រូវឈប់បង្ខំឱ្យកម្មករនិយោជិតចូលធ្វើការមុនម៉ោងការងារ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឱ្យនិយោជកទទួលយកអនុប្រធានសហជីពចូលធ្វើការវិញ និងសងប្រាក់រំលឺកចាប់ពីថ្ងៃបញ្ឍប់ ដល់ថ្ងៃចូលធ្វើការវិញ។ បញ្ឈប់ការអនុវត្តគោលការណ៍ដែលតម្រូវឱ្យកម្មករចូលធ្វើការមុន ១៥ នាទី ដោយមិនផ្តល់ប្រាក់បន្ថែមម៉ោង និងបញ្ឈប់ការផាកពិន័យកម្មករដែលមកមិនទាន់ការប្រជុំមុនម៉ោងការងារ។ សេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។ |
| ភាសារបស់ធនធាន |
|