Skip to content

Additional Information

Field Value
Last updated 28 កុម្ភៈ 2024
Created 28 កុម្ភៈ 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា)
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៥ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកបើកប្រាក់ឈ្នួលចុងក្រោយរបស់កម្មករ។ ២) និយោជកផ្តល់សំណងជារូបិយវត្ថុជំនួសឱ្យការជូនដំណឹង។ ៣) និយោជកផ្តល់សំណងជារូបិយវត្ថុជំនួសឱ្យការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ ៤) និយោជកផ្តល់ប្រាក់បំណាច់អតីតភាពការងារ និង ៥) ប្រាក់បំណាច់ត្រឡប់មកវិញ ហើយនិយោជកផ្តល់សំណង។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ដំណើរការ​អាជ្ញាកណ្តាលត្រូវ​បាន​បញ្ចប់​ដោយសារ​ភាគី​ការងារ​មិន​បាន​ចូលរួម​ក្នុង​សវនាការ​របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ភាសារបស់ធនធាន
  • ភាសាខ្មែរ