-
សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៤ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ក្រុមហ៊ុនអនុញ្ញាតឱ្យសហជីពមានពេលពីរម៉ោងក្នុងមួយសប្តាហ៍សម្រាប់សកម្មភាពសហជីពដោយពុំមានការជ្រៀតជ្រែកពីនិយោជក និងមិនបញ្ចប់ ឬប្តូរវេនសមាជិកសហជីព។ ២) ក្រុមហ៊ុនបន្តកិច្ចសន្យាការងារសម្រាប់សមាជិកសហជីពចំនួនប្រាំបី។ ៣) នៅពេលដែលពុំមានការងារធ្វើ ក្រុមហ៊ុនផ្អាកកិច្ចសន្យាការងាររបស់កម្មករ ជំនួសឱ្យការបញ្ចប់កិច្ចសន្យាការងារ។ ៤) ក្រុមហ៊ុនផ្តល់របាំងមួយក្នុងមួយថ្ងៃដល់កម្មករទាំងអស់។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាមិនបានធ្វើដីកាទាក់ទងនឹងការទាមទារលើកទីមួយ ឬទីបីទេ។ និយោជកត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ និងផ្តល់របាំងគ្រប់គ្រាន់ដល់កម្មករដែលនៅសេសសល់។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។
Additional Information
Field | Value |
---|---|
Last updated | 29 កុម្ភៈ 2024 |
Created | 29 កុម្ភៈ 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក |
ការពិពណ៌នា |
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន វ៉ា ឡុង (ខេមបូឌា) ហ្វ៊ូតវែរ អ៊ិនដាសស្រ្ទី ឯ.ក (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៤ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) ក្រុមហ៊ុនអនុញ្ញាតឱ្យសហជីពមានពេលពីរម៉ោងក្នុងមួយសប្តាហ៍សម្រាប់សកម្មភាពសហជីពដោយពុំមានការជ្រៀតជ្រែកពីនិយោជក និងមិនបញ្ចប់ ឬប្តូរវេនសមាជិកសហជីព។ ២) ក្រុមហ៊ុនបន្តកិច្ចសន្យាការងារសម្រាប់សមាជិកសហជីពចំនួនប្រាំបី។ ៣) នៅពេលដែលពុំមានការងារធ្វើ ក្រុមហ៊ុនផ្អាកកិច្ចសន្យាការងាររបស់កម្មករ ជំនួសឱ្យការបញ្ចប់កិច្ចសន្យាការងារ។ ៤) ក្រុមហ៊ុនផ្តល់របាំងមួយក្នុងមួយថ្ងៃដល់កម្មករទាំងអស់។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាមិនបានធ្វើដីកាទាក់ទងនឹងការទាមទារលើកទីមួយ ឬទីបីទេ។ និយោជកត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ និងផ្តល់របាំងគ្រប់គ្រាន់ដល់កម្មករដែលនៅសេសសល់។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។ |
ភាសារបស់ធនធាន |
|