Skip to content

Additional Information

Field Value
Last updated 28 សីហា 2024
Created 28 សីហា 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន អាយ តាវ ផេត សឹបផ្លាយ(ខេមបូឌា) ឯ.ក
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន អាយ តាវ ផេត សឹបផ្លាយ (ខេមបូឌា) (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន អាយ តាវ ផេត សឹបផ្លាយ (ខេមបូឌា) (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៥ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនផ្តល់រ៉ូបពោះធំសម្រាប់អ្នកពោះធំ ២)​ តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនរៀបចំទុកដាក់ឲ្យបានសមរម្យចំពោះឧបករណ៏បញ្ចេញផ្សែងសំលាប់មេរោគដែលមានក្លិនស្អុយ និងដាក់ឆ្ងាយពីកន្លែងកម្មករធ្វើការងារ ៣)​តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនរក្សាតម្លៃចំនួនត្រេរ ៤) តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនគោរពតាមកំណត់ហេតុផ្សះផ្សនៅនាយកដ្ឋានវិវាទការងារ ត្រង់ចំណុចទាមទារទី៦ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ៥) តំណាងកម្មករនិយោជិតនៅតែទាមតារឲ្យក្រុមហ៊ុនរក្សាតួនាទីកម្មករផ្នែកវេញសាច់មកកន្លែងការងារដូចដើមវិញ ៦) តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនបញ្ឍប់អ្នកបកប្រែភាសាចិន ផ្នែកវេញសាច់ និងផ្នែកវេចខ្ចប់ចំនួន៥នាក់ ៧) តំណាងកម្មករនិយោជិតនៅទាមទារឲ្យក្រុមហ៊ុនចេញលិខិតព្រមានចំពោះប្រធានកក្រុមផ្នែកវេចខ្ចប់ចំនួន១១នាក់។​

ភាសារបស់ធនធាន
  • ភាសាខ្មែរ