-
បច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិ ២០២៤
គោលដៅនៃកិច្ចការពារជាតិរបស់កម្ពុជារហូតដល់ឆ្នាំ២០៣០ ផ្តោតលើការថែរក្សាឱ្យបានគង់វង្សនូវសន្តិភាព ការពាររាល់ផលប្រយោជន៍ជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធានៅលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនេះ កិច្ចការជាយុទ្ធសាស្ត្រមួយចំនួនត្រូវបានចាត់ទុកជាអាទិភាព។ ទោះជាដូច្នេះក្តី ឥទ្ធិពលនៃវិបត្តិក្នុងតំបន់ និងនៅលើពិភពលោក ពិតជាបង្កឱ្យមានបារម្ភចំពោះផលប៉ះពាល់អវិជ្ជមាន មកលើ សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ជាដរាប។ ស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត នៅក្នុងការការពារភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ពង្រឹងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍជាតិ។
Additional Information
| Field | Value |
|---|---|
| Last updated | 14 តុលា 2025 |
| Created | 14 តុលា 2025 |
| ទម្រង់ | |
| អាជ្ញាប័ណ្ណ | License not specified |
| ឈ្មោះ | បច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិ ២០២៤ |
| ការពិពណ៌នា |
គោលដៅនៃកិច្ចការពារជាតិរបស់កម្ពុជារហូតដល់ឆ្នាំ២០៣០ ផ្តោតលើការថែរក្សាឱ្យបានគង់វង្សនូវសន្តិភាព ការពាររាល់ផលប្រយោជន៍ជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធានៅលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនេះ កិច្ចការជាយុទ្ធសាស្ត្រមួយចំនួនត្រូវបានចាត់ទុកជាអាទិភាព។ ទោះជាដូច្នេះក្តី ឥទ្ធិពលនៃវិបត្តិក្នុងតំបន់ និងនៅលើពិភពលោក ពិតជាបង្កឱ្យមានបារម្ភចំពោះផលប៉ះពាល់អវិជ្ជមាន មកលើ សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ជាដរាប។ ស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត នៅក្នុងការការពារភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ពង្រឹងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍជាតិ។ |
| ភាសារបស់ធនធាន |
|