-
ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៤ - ២០១៨ (ភាសាខ្មែរ)
រាជរដ្ឋាភិបាល កម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០។ កំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងនាពេលបច្ចុប្បន្ននិងពេល អនាគតរបស់កម្ពុជាដើម្បីសម្រេចបានមហិច្ឆតានេះ គឺពឹងផ្អែកទៅលើសមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយកចំណេះដឹង សមស្រប និងជំនាញពាក់ព័ន្ធដែលអាចឆ្លុះបញ្ចាំងពីមរតក វប្បធម៌និងសីលធម៌របស់ប្រទេសជាតិ។វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកដល់ការអភិវឌ្ឍជាតិ។ កុមារយុវជននិងមនុស្សពេញវ័យត្រូវទទួលបានការសិក្សានិងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារប្រកបដោយគុណភាពខ្ពស់។ ការអប់រំត្រូវផ្ដោតលើការកសាងជំនាញ និងការផ្ដល់ឱកាសដល់សិស្ស និស្សិតគ្រប់រូបក្នុងការទទួលបានជំនាញបច្ចេកទេសនិងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្ដល់អត្ថប្រយោជន៍ពេញលេញ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ទីតាំងភូមិសាស្ត្រ។ផែនការ យុទ្ធសាស្ត្រវិស័យអប់រំ២០១៤-២០១៨ ត្រូវបានរៀបរៀងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះនិងដើម្បីបញ្ជាក់ឱ្យបាន ច្បាស់លាស់នូវទំនាក់ទំនងរវាងគោលនយោបាយជាតិនិងគោលនយោបាយវិស័យអប់រំ។ ផែនការនេះបង្ហាញពីទំនាក់ទំនងពិតប្រាកដ រវាងក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធី សកម្មភាព ព្រមទាំងធនធានមនុស្សនិងហិរញ្ញវត្ថុ។ បទប្បញ្ញត្តិ នានានឹងត្រូវបានរៀបចំឡើងសម្រាប់ពិនិត្យតាមដាននិងវាយតម្លៃ រួមផ្សំនឹងយន្តការសម្រាប់ផ្ដល់ព័ត៌មានត្រឡប់និង កែតម្រូវប្រសិនបើចាំបាច់។
Additional Information
Field | Value |
---|---|
Last updated | 19 មីនា 2018 |
Created | 19 មីនា 2018 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | CC-BY-SA-4.0 |
ឈ្មោះ | ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៤ - ២០១៨ (ភាសាខ្មែរ) |
ការពិពណ៌នា |
រាជរដ្ឋាភិបាល កម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០។ កំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងនាពេលបច្ចុប្បន្ននិងពេល អនាគតរបស់កម្ពុជាដើម្បីសម្រេចបានមហិច្ឆតានេះ គឺពឹងផ្អែកទៅលើសមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយកចំណេះដឹង សមស្រប និងជំនាញពាក់ព័ន្ធដែលអាចឆ្លុះបញ្ចាំងពីមរតក វប្បធម៌និងសីលធម៌របស់ប្រទេសជាតិ។វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកដល់ការអភិវឌ្ឍជាតិ។ កុមារយុវជននិងមនុស្សពេញវ័យត្រូវទទួលបានការសិក្សានិងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារប្រកបដោយគុណភាពខ្ពស់។ ការអប់រំត្រូវផ្ដោតលើការកសាងជំនាញ និងការផ្ដល់ឱកាសដល់សិស្ស និស្សិតគ្រប់រូបក្នុងការទទួលបានជំនាញបច្ចេកទេសនិងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្ដល់អត្ថប្រយោជន៍ពេញលេញ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ទីតាំងភូមិសាស្ត្រ។ផែនការ យុទ្ធសាស្ត្រវិស័យអប់រំ២០១៤-២០១៨ ត្រូវបានរៀបរៀងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះនិងដើម្បីបញ្ជាក់ឱ្យបាន ច្បាស់លាស់នូវទំនាក់ទំនងរវាងគោលនយោបាយជាតិនិងគោលនយោបាយវិស័យអប់រំ។ ផែនការនេះបង្ហាញពីទំនាក់ទំនងពិតប្រាកដ រវាងក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធី សកម្មភាព ព្រមទាំងធនធានមនុស្សនិងហិរញ្ញវត្ថុ។ បទប្បញ្ញត្តិ នានានឹងត្រូវបានរៀបចំឡើងសម្រាប់ពិនិត្យតាមដាននិងវាយតម្លៃ រួមផ្សំនឹងយន្តការសម្រាប់ផ្ដល់ព័ត៌មានត្រឡប់និង កែតម្រូវប្រសិនបើចាំបាច់។ |
ភាសារបស់ធនធាន |
|