-
ការតាមដានប្រសិទ្ធភាពនៃជំនួយលើទស្សនៈយេនឌ័រ របាយការណ៍ប្រចាំប្រទេសកម្ពុជា
ករណីសិក្សារបស់ប្រទេសកម្ពុជាស្តីពីការតាមដានប្រសិទ្ធភាពនៃជំនួយលើទស្សនៈយេនឌ័រ គឺជាផ្នែកមួយនៃការសិក្សាដ៏ទូលំទូលាយក្នុងកំរិតអន្តរជាតិ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ ស្តីពីស្ត្រី ក្រោមការគាំទ្រពីការិយាល័យ ផែនការអភិវឌ្ឍន៍ និងការវាយតម្លៃគោលនយោបាយ (DGPOLDE) នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ (MAEG) ស្ថិតក្នុងប្រទេសអេស្ប៉ាញ។ ការសិក្សាត្រូវបានធ្វើឡើងនៅក្នុងចំនួន ៦ប្រទេស រួមមាន ប្រទេស ហ្គោដតេម៉ាឡា ប៉េរូ វៀតណាម ម៉ារ៉ូកូ ម៉ូហ្សាមប៊ិក និងកម្ពុជា។ ចំណែកការសិក្សានៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយអង្គការ អាក់ស្សិនអេដកម្ពុជា នៅខែ សីហា ឆ្នាំ ២០១១ ដល់ខែមេសា ឆ្នាំ ២០១២។ គោលបំណងទូទៅនៃគម្រោងនេះ គឺកំណត់ និងលើកកម្ពស់វិធានការសំខាន់ៗ និងច្រកចូលដើម្បីពង្រឹងសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅអោយស្ត្រី នៅក្នុងដំណើរការនៃប្រសិទ្ធភាពជំនួយ និងការអភិវឌ្ឍន៍។ ការសិក្សានេះក៏មានគោលបំណង ក្នុងការវាយតម្លៃពីតួនាទីរបស់សង្គមស៊ីវិល (ដូចជា អង្គការមិនមែនរដ្ឋាភិបាល តំណាងរាស្ត្រ សកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ) ក្នុងការតាមដានពីលទ្ធផលនៃសមភាពយេនឌ័រ និងតម្រូវការនៃគណនេយ្យភាពនៅក្នុងប្រទេសទាំងនោះ។
Additional Information
Field | Value |
---|---|
Last updated | 27 មីនា 2023 |
Created | 18 មិថុនា 2015 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | ការតាមដានប្រសិទ្ធភាពនៃជំនួយលើទស្សនៈយេនឌ័រ របាយការណ៍ប្រចាំប្រទេសកម្ពុជា |
ការពិពណ៌នា |
ករណីសិក្សារបស់ប្រទេសកម្ពុជាស្តីពីការតាមដានប្រសិទ្ធភាពនៃជំនួយលើទស្សនៈយេនឌ័រ គឺជាផ្នែកមួយនៃការសិក្សាដ៏ទូលំទូលាយក្នុងកំរិតអន្តរជាតិ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ ស្តីពីស្ត្រី ក្រោមការគាំទ្រពីការិយាល័យ ផែនការអភិវឌ្ឍន៍ និងការវាយតម្លៃគោលនយោបាយ (DGPOLDE) នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ (MAEG) ស្ថិតក្នុងប្រទេសអេស្ប៉ាញ។ ការសិក្សាត្រូវបានធ្វើឡើងនៅក្នុងចំនួន ៦ប្រទេស រួមមាន ប្រទេស ហ្គោដតេម៉ាឡា ប៉េរូ វៀតណាម ម៉ារ៉ូកូ ម៉ូហ្សាមប៊ិក និងកម្ពុជា។ ចំណែកការសិក្សានៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយអង្គការ អាក់ស្សិនអេដកម្ពុជា នៅខែ សីហា ឆ្នាំ ២០១១ ដល់ខែមេសា ឆ្នាំ ២០១២។ គោលបំណងទូទៅនៃគម្រោងនេះ គឺកំណត់ និងលើកកម្ពស់វិធានការសំខាន់ៗ និងច្រកចូលដើម្បីពង្រឹងសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅអោយស្ត្រី នៅក្នុងដំណើរការនៃប្រសិទ្ធភាពជំនួយ និងការអភិវឌ្ឍន៍។ ការសិក្សានេះក៏មានគោលបំណង ក្នុងការវាយតម្លៃពីតួនាទីរបស់សង្គមស៊ីវិល (ដូចជា អង្គការមិនមែនរដ្ឋាភិបាល តំណាងរាស្ត្រ សកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ) ក្នុងការតាមដានពីលទ្ធផលនៃសមភាពយេនឌ័រ និងតម្រូវការនៃគណនេយ្យភាពនៅក្នុងប្រទេសទាំងនោះ។ |
ភាសារបស់ធនធាន |
|