-
សង្ខេបគោលនយោបាយអំពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា (ភាសាខ្មែរ)
ប្រទេសកម្ពុជាបានកំណត់លក្ខខណ្ឌ តម្រូវផ្លូវច្បាប់លើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលពាក់ព័ន្ធដូចជាការងារ, សុខភាព និងសុវត្ថិភាព, ការការពារបរិស្ថាន, ការវាយតម្លៃហេតុប៉ះពាល់, សិទ្ធិមនុស្ស សិទ្ធិកុមារ, យេនឌ័រ និងអភិបាលកិច្ចសាជីវកម្មឯកជនជាដើម។ ការសិក្សានេះបានប្រើប្រាស់វិធីសាស្ត្របែបគុណភាពសម្រាប់ការប្រមូលទិន្នន័យ និងព័ត៌មានដើម្បីបង្កើត និងវិភាគលទ្ធផលសិក្សាពីក្រុមហ៊ុនស្វែងរុករក និងធ្វើអាជីវកម្មរ៉ែមាសទាំងប្រាំមួយនៅក្នុងខេត្តចំនួន ប៊ី។ ការសិក្សានេះត្រូវបានធ្វើឡើងដោយមានការចូលរួមពេញលេញ ដោយធានាឱ្យមានការចូលរួមពីភាគី ពាក់ព័ន្ធសំខាន់ៗក្នុងការអនុវត្តវិធីសាស្ត្រនិងបច្ចេកទេសផ្សេងៗនៃការសិក្សា។ ការរកឃើញ, ការពិភាក្សា, ការសន្និដ្ឋាន, និងអនុសាសន៍ គឺផ្អែកលើលទ្ធផលនៃការសម្ភាសន៍ស៊ីជម្រៅ និងការសម្ភាសពាក់កណ្ដាលផ្លូវ ការជាមួយបុគ្គលិកក្រុមហ៊ុនវិនិយោគ, មន្ត្រីមន្ទីរទទួលបន្ទុកតាមខេត្ត, អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ, និងការអង្កេតផ្ទាល់នៅតាមទីតាំងគម្រោង ដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យ ក្នុងខេត្តព្រះវិហារ, ខេត្តមណ្ឌលគីរី, និងរតនគិរីក្នុងខែកញ្ញា ឆ្នាំ២០២២។
Additional Information
Field | Value |
---|---|
Last updated | 4 មករា 2024 |
Created | 4 មករា 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | សង្ខេបគោលនយោបាយអំពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា (ភាសាខ្មែរ) |
ការពិពណ៌នា |
ប្រទេសកម្ពុជាបានកំណត់លក្ខខណ្ឌ តម្រូវផ្លូវច្បាប់លើគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលពាក់ព័ន្ធដូចជាការងារ, សុខភាព និងសុវត្ថិភាព, ការការពារបរិស្ថាន, ការវាយតម្លៃហេតុប៉ះពាល់, សិទ្ធិមនុស្ស សិទ្ធិកុមារ, យេនឌ័រ និងអភិបាលកិច្ចសាជីវកម្មឯកជនជាដើម។ ការសិក្សានេះបានប្រើប្រាស់វិធីសាស្ត្របែបគុណភាពសម្រាប់ការប្រមូលទិន្នន័យ និងព័ត៌មានដើម្បីបង្កើត និងវិភាគលទ្ធផលសិក្សាពីក្រុមហ៊ុនស្វែងរុករក និងធ្វើអាជីវកម្មរ៉ែមាសទាំងប្រាំមួយនៅក្នុងខេត្តចំនួន ប៊ី។ ការសិក្សានេះត្រូវបានធ្វើឡើងដោយមានការចូលរួមពេញលេញ ដោយធានាឱ្យមានការចូលរួមពីភាគី ពាក់ព័ន្ធសំខាន់ៗក្នុងការអនុវត្តវិធីសាស្ត្រនិងបច្ចេកទេសផ្សេងៗនៃការសិក្សា។ ការរកឃើញ, ការពិភាក្សា, ការសន្និដ្ឋាន, និងអនុសាសន៍ គឺផ្អែកលើលទ្ធផលនៃការសម្ភាសន៍ស៊ីជម្រៅ និងការសម្ភាសពាក់កណ្ដាលផ្លូវ ការជាមួយបុគ្គលិកក្រុមហ៊ុនវិនិយោគ, មន្ត្រីមន្ទីរទទួលបន្ទុកតាមខេត្ត, អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ, និងការអង្កេតផ្ទាល់នៅតាមទីតាំងគម្រោង ដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យ ក្នុងខេត្តព្រះវិហារ, ខេត្តមណ្ឌលគីរី, និងរតនគិរីក្នុងខែកញ្ញា ឆ្នាំ២០២២។ |
ភាសារបស់ធនធាន |
|