Skip to content

Additional Information

Field Value
Last updated 29 មេសា 2024
Created 29 មេសា 2024
ទម្រង់ embbed_video
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ ការចាប់ផ្តើមថ្មី៖ សារៈសំខាន់នៃគោលនយោបាយទិន្នន័យបើកទូលាយ និងសិទ្ធទទួលបានព័ត៌មាន
ការពិពណ៌នា

លោក Renato Berrino Malaccorto ប្រធានផ្នែកស្រាវជ្រាវនៅ Open Data Charter បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគោលនយោបាយទិន្នន័យបើកទូលាយ និងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងវិសមភាពយេនឌ័រ។ ទោះបីជាសហគមន៍ទិន្នន័យបើកទូលាយក្នុងតំបន់ឥលូវនេះកំពុងផ្តោតលើបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែប្រទេសនីមួយៗនៅតែកំណត់អាទិភាពការបើកទូលាយទិន្នន័យដោយផ្អែកលើតម្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ លោកមានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ប្រទេសកម្ពុជាជាមួយនឹងគោលនយោបាយទិន្នន័យបើកទូលាយ។ លោកមើលឃើញថាគោលនយោបាយនេះនឹងការជំរុញឱ្យមានកិច្ចសន្ទនាបរិយាបន្ន ផ្តល់ភាពអង់អាចដល់សហគ្រិនក្នុងស្រុក និងការកសាងទំនុកចិត្តពីភាគីពាក់ព័ន្ធ។ លោកក៏លើកទឹកចឹត្តឱ្យមានកិច្ចសហការដើម្បីសម្រេចបាននូវគោលដៅទិន្នន័យបើកទូលាយរួមគ្នា និងអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ដោយសង្ឃឹមថាប្រទេសជាច្រើនទៀតនឹងចូលរួមដើម្បីធ្វើឱ្យទិន្នន័យអាចចូលប្រើប្រាស់បាន ខណៈពេលដែលការពារសិទ្ធិរបស់ប្រជាជន។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស