-
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ធនាគារ ស្ថាបនា
ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុនដែលបានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនពហុកំសាន្តឈានមុខគេក្នុងប្រទេសជប៉ុន។ នាពាក់កណ្ដាលទស្សវត្សឆ្នាំ២០០០ លោក បណ្ឌិត Han Chang-Woo បានធ្វើកំណើរទស្សនកិច្ច នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសអាជីវកម្មថ្មីៗក្នុងគោលបំណងបង្កើនសេដ្ឋកិច្ច និងជួយប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះអោយមានជីវភាពប្រសើរឡើង។ លោកបណ្ឌិត Han Chang-Woo មានបទពិសោធន៍ក្នុងកំឡុងពេលដែលប្រទេសជប៉ុន ចាប់ផ្តើមមានភាពរីកចំរើនពីទស្សវត្សឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន។ គាត់បានជួបប្រាស័្រយទាក់ទងជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករដើម្បីទទួលបាននូវយោបល់ និងការពិភាក្សាផ្សេងៗ។ លោកបណ្ឌិតបានចាប់អារម្មណ៍ជាពិសេសចំពោះប្រទេសកម្ពុជា ហើយគាត់មានអារម្មណ៍ថា ប្រទេសកម្ពុជាមានសក្ដានុពល បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកបំផុតក្នុងសម័យសង្រ្គាមស៊ីវិល។ លោក បណ្ឌិត យល់ឃើញថាការបង្កើតធនាគារពាណិជ្ជជាមួយនឹងការធ្វើបដិសណ្ឋារកិច្ចតាមបែបជប៉ុន ពិតជាអាចជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភាពរីកចំរើនរបស់ប្រទេសកម្ពុជា។
Additional Information
Field | Value |
---|---|
Last updated | 17 វិច្ឆិកា 2022 |
Created | 17 វិច្ឆិកា 2022 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ធនាគារ ស្ថាបនា |
ការពិពណ៌នា |
ម្ចាស់ក្រុមហ៊ុនផ្ទាល់របស់ ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាសាជីវកម្ម ម៉ារ៉ូហាន់ របស់ជប៉ុនដែលបានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ១៩៧៥ ដោយលោក បណ្ឌិត Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនពហុកំសាន្តឈានមុខគេក្នុងប្រទេសជប៉ុន។ នាពាក់កណ្ដាលទស្សវត្សឆ្នាំ២០០០ លោក បណ្ឌិត Han Chang-Woo បានធ្វើកំណើរទស្សនកិច្ច នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសអាជីវកម្មថ្មីៗក្នុងគោលបំណងបង្កើនសេដ្ឋកិច្ច និងជួយប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះអោយមានជីវភាពប្រសើរឡើង។ លោកបណ្ឌិត Han Chang-Woo មានបទពិសោធន៍ក្នុងកំឡុងពេលដែលប្រទេសជប៉ុន ចាប់ផ្តើមមានភាពរីកចំរើនពីទស្សវត្សឆ្នាំ ១៩៥០ រហូតដល់បច្ចុប្បន្ន។ គាត់បានជួបប្រាស័្រយទាក់ទងជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករដើម្បីទទួលបាននូវយោបល់ និងការពិភាក្សាផ្សេងៗ។ លោកបណ្ឌិតបានចាប់អារម្មណ៍ជាពិសេសចំពោះប្រទេសកម្ពុជា ហើយគាត់មានអារម្មណ៍ថា ប្រទេសកម្ពុជាមានសក្ដានុពល បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកបំផុតក្នុងសម័យសង្រ្គាមស៊ីវិល។ លោក បណ្ឌិត យល់ឃើញថាការបង្កើតធនាគារពាណិជ្ជជាមួយនឹងការធ្វើបដិសណ្ឋារកិច្ចតាមបែបជប៉ុន ពិតជាអាចជួយ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភាពរីកចំរើនរបស់ប្រទេសកម្ពុជា។ |
ភាសារបស់ធនធាន |
|