Skip to content

កិច្ចសន្យារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន Samnang Rea Thbong Thmor Co., Ltd ស្តីពីការសិក្សាស្រាវជ្រាវរ៉ែអ៊ីលម៉ានីត នៅតំបន់អូរតាតុក ស្រុកថ្មាបាំង ខេត្តកោះកុង

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កិច្ចសន្យានេះត្រូវបានធ្វើឡើងរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន Samnang Rea Thbong Thmor Co., Ltd នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០០៥។ កម្មវត្ថុនៃកិច្ចសន្យានេះ គឺដើម្បីការសិក្សាស្រាវជ្រាវរ៉ែអ៊ីលម៉ានីត (Ilmenite) លើតំបន់ប្រតិបត្តិការរ៉ែមានផ្ទៃក្រឡាចំនួន ១២០ គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងតំបន់អូរតាតុត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានកូអរដោណេកំណត់ក្នុងឧបសម្ព័ន្ធ ១ និងផែនទីទីតាំងនៅក្នុងឧបសម្ព័ន្ធ ២ ដែលមានភា្ជប់នៅក្នុងកិច្ចសន្យានេះ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន Samnang Rea Thbong Thmor Co., Ltd ស្តីពីការសិក្សាស្រាវជ្រាវរ៉ែអ៊ីលម៉ានីត នៅតំបន់អូរតាតុក ស្រុកថ្មាបាំង ខេត្តកោះកុង

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Industrial mining
  • Mining
ប្រភេទឯកសារ Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Samnang Rer Thbong Thmor Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
របៀបបង្ហាញព័ត៌មាន ចេញផ្សាយដោយរដ្ឋាភិបាល
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កោះកុង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវ ២០៨, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 29 វិច្ឆិកា 2005
ទំនាក់ទំនង

ក្រសួងរ៉ែ និងថាមពល អាស័យដ្ឋាន : លេខ ៧៩ ៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ : (៨៥៥)២៣ ២១៩ ៥៧៥ អ៊ីម៉ែល : info@mme.gov.kh គេហទំព័រ៖ www.mme.gov.kh

ទំហំផ្ទៃដីទទួលបាន 12000.0
រយៈពេលនៃកិច្ចព្រមព្រៀង 6.0
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ការទូទាត់ថ្លៃជួល Year 1-2, $0.2 Year 3-4, $0.4 Year 5-6, $0.5
ការទូទាត់ថ្លៃជួលក្នុងមួយឯកតា ដុល្លារ/ហិកតា
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

1- កាតព្វកិច្ចហិរញ្ញវត្ថុ: - ឈ្នួលដីសម្បទាន - ឈ្នួល និងបន្ទុកចំណាយថ្លៃចុះបញ្ជីការ ថ្លៃពន្យាបន្ត ថ្លៃផ្ទេរសិទ្ធិ ថ្លៃខូតខាតព្រៃឈើ និងចំនាយទូទៅសម្រាប់សេវាកម្មផ្សេង។ 2- កាតព្វកិច្ចផ្តល់ការងារដល់ពលរដ្ឋកម្ពុជា និងការបណ្តុះបណ្តាល 3- កាតព្វកិច្ចការពារបរិស្ថាន

សេចក្តីសង្ខេបការបង្កើតការងារ

អ្នកចុះកិច្ចសន្យាត្រូវផ្តល់ការងារអោយបានអតិបរមាជូនពលរដ្ឋកម្ពុជា។

សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

អ្នកចុះកិច្ចសន្យាត្រូវផ្តល់ការបណ្តុះបណ្តាលស្តីពីប្រតិបត្តិការរុករករ៉ែដល់បុគ្គលិកកម្ពុជាដែលពុំទាន់មានបទពិសោធន៍ក្នុងកិច្ចប្រតិបត្តិរ៉ែ ដើម្បីធានាបានជាអតិបរិមានូវការចូលរួមពីពលរដ្ឋកម្ពុជា ក្នុងកិច្ចប្រតិបត្តិការរ៉ែនៅគ្រប់កម្រិត។ នៅក្នុងឆ្នាំនីមួយៗនៃរយៈពេលប្រតិបត្តិការរ៉ែ អ្នកចុះកិច្ចសន្យាត្រូវចំនាយនូវទឹកប្រាក់ចំនួន ៥០០០ ដុល្លារអាមេរិក តាមការណែនាំពីក្រសួង សម្រាប់ការអប់រំ និងបណ្តុះបណ្តាលដល់និយោជិកក្រសួង។

ការបែងចែកថវិកាសម្រាប់ការបណ្តុះបណ្តាល 5000.0
កាតព្វកិច្ចការពារបរិស្ថាន

បន្ទាប់ពីការបិទជាស្ថាពរនូវប្រតិបត្តិការរ៉ែ អ្នកចុះកិច្ចសន្យាត្រូវទទួលខុសត្រូវក្នុងការស្តារតំបន់នោះឡើងវិញអោយមានស្ថានភាពសមស្រប និងការពារការហូរច្រោះដី ហើយត្រូវធានាអោយមានសុវត្ថិភាពសម្រាប់តំបន់នោះដោយអនុលោមតាមការអនុវត្តផែនការសិក្សាស្រាវជ្រាវរ៉ែដែលបានទទួលស្គាល់ និងតាមផែនការស្តារឡើងវិញដែលបានយល់ព្រម។

ការការពារសង្គម និង វប្បធម៌

អ្នកចុះកិច្ចសន្យា និងបុគ្គលិករបស់ខ្លួនត្រូវគោរពតាមទំនៀមទំលាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់កិច្ចសន្យា ហើយមិនត្រូវរំខាន និងជ្រៀតជ្រែកចូលក្នុងលក្ខខ័ណ្ឌជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឡើយ។

ឈ្មោះឯកសារយោងរក្សាទុក Mining_License_Agreement_Samnang_Rea_Thbong_Thmor_Co_Ltd__29.11.2005.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-3e6f05ab-1e84-4df7-a092-af922280ee31
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 23, 2017, 06:41 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 14, 2022, 07:06 (UTC)