Skip to content

[សេចក្តីព្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ៖ គំរោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ក្រុមហ៊ុនហ៊ុនតែលកូថេក

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រុមហ៊ុន តែលកូថេក គឹជាសមាជិកច្រកចេញចូលអាស៊ីអាមេរិក (Asia AmericanGateway) គឹជាអ្នកផ្តល់សេវាអ៊ីនធើណែតផ្តាច់មុខសម្រាប់កម្ពុជា ដែលជាប្រព័ន្ធខ្សែកាប្លិ៍ចែកចាយក្រោមបាតសមុទ្រ ភ្ជាប់សហរដ្ឋអាមេរិកជាមួយអាស៊ី​អា​គ្នេ​យ៏។ ក្រុមហ៊ុននេះបានផ្តល់សេវាផ្តាច់មុខឱ្យក្រុមហ៊ុនអ៊ិនធើណែត អេស៊ីខម (EZECOM) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Royal Group។​ ក្រុមហ៊ុននេះ បានរួមវិនិយោគជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Symphony Communication Public (ប្រទេសថៃ) ក្នុងការអភិវឌ្ឍ គម្រោងបណ្តាញអូសខ្សែកាប្លិ៍អុបទិចក្រោមបាតសមុទ្របន្តពីសមុទ្រប្រទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងបន្តរហូតដល់ប្រទេសថៃ សរុបប្រវែង ១,៣៨០គីឡូម៉ែត្រ (កាត់កម្ពុជាប្រវែង ៤៧១គីឡូម៉ែត្រ)។

ធនធានទិន្នន័យ (13)

មើល​ធនធានទិន្នន័យ - បញ្ជីមាតិកា

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Environmental impact assessments
  • Internet
ប្រភេទឯកសារ Environmental Impact Assessment
ភាគីនៃកិច្ចព្រមព្រៀង
  • Telcotech Ltd
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
របៀបបង្ហាញព័ត៌មាន ចេញផ្សាយដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក (LNGOs)
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • ព្រះសីហនុ
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ០៣ ខែ​សីហា ឆ្នាំ ២០១៨។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវ ២០៨, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ +855 23 221 164, អ៊ីមែល៖ contact@opendevecam.net; គេហទំព័រ៖ https://opendevelopmentcambodia.net/

ទំនាក់ទំនង

គ្រីអេធីវ ហ្រ្គីន ឌីស្សាញ

ផ្ទះលេខ 332P ផ្លូវ 271 សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ចំណាំ

ក្រុមហ៊ុននឹងចំនាយទៅលើការសាងសង់ចំនួន២១.៣លានដុល្លាអាមេរិក និង៧៥.៥ម៉ឺនដុល្លារអាមេរិកជាប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការគម្រោង។ ក្រុមហ៊ុនរំពឹងទុកថានឹងចំណេញប្រាក់៦០លានដុល្លារអាមេរិកនៃផលចំណេញបច្ចុប្បន្នសរុបក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

សេចក្តីសង្ខេបការបង្កើតការងារ

គម្រោងកប់ខ្សែកាបទាំងមូលនឹងត្រូវការបុគ្គលិកក្រៅស្រុកប្រមាណ ៨ ទៅ ១០ នាក់ និងបុគ្គលិកក្នុងស្រុកប្រមាណ ២០០ នាក់។

ចំនួនការងារដែលបានបង្កើត 210.0
កាតព្វកិច្ចការពារបរិស្ថាន

ដើម្បីកាត់បន្ថយផល់ប៉ះពាល់ក្រុមហ៊ុនបាលធ្វើការសិក្សាពីស្ថានភាពបាតសមុទ្រ និងធ្វើការជូនដំណឹងផ្សព្វផ្សាយពីគម្រោង និងសហការណ៍ជាមួយអ្នកពាក់ព័ន្ធ។ក្រុមហ៊ុនប្រើប្រាស់យុទ្ធសាស្ត្រ Sea Plough Method ក្នុងការបង្កប់ខ្សែរកាប និងបច្ចេកទេសដែលមានស្តង់ដារខ្ពស់។

សង្ខេបមូលនិធិបរិស្ថាន

ក្រុមហ៊ុនគ្រោងកញ្ចប់មូនិធិ ៣០០ ០០០ ដុល្លារអាមរិកសម្រាប់រយៈពេល១០ឆ្នាំ ដើម្បីធ្វើការស្ថារ និងអភិរក្សធនធានជីរៈចម្រុះក្នុងសមុទ្រ និងកញ្ចប់ថវិកា ២០០ ០០០ ដុល្លារអាមេរិកសម្រាប់សកម្មភាពសម្អាតតំបន់ឆ្នេរ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ឈ្មោះឯកសារយោងរក្សាទុក Draft_EIA_Telcotech__00.00.2016.pdf
ពាក្យគន្លឹះ Asia AmericanGateway,Telcotech
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-2eaa40a4-3a96-4c65-bfb3-152e4fd5637e
កាលបរិច្ឆេទផ្ទុកឡើង ធ្នូ 30, 2018, 07:04 (UTC)
កាលបរិច្ឆេទកែប្រែ តុលា 5, 2022, 01:58 (UTC)