Skip to content

[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងធ្វើអាជីវកម្ម និងប្រើប្រាស់ថ្មកំបោរនៃក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គោលបំណងចម្បងនៃគម្រោងធ្ចើអាជីវកម្ម និងប្រើប្រាស់ថ្មកំបោរសម្រាប់កែច្នៃជាស៊ីម៉ង់ត៌ របស់កុ្រមហ៊ុន​ កំពតស៊ីមេន ខូ អិលធីឌី គឺសំដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យសំណង់ប្រកបដោយនិរន្តភាព និងកាត់បន្ថយភាពក្រីក្រប្រជាជនតាមរយៈកាត់បន្ថយតម្លៃស៊ីម៉ង់ត៏ការបង្កើនប្រាក់ចំណូលដល់ប្រជាជនរដ្ឋ ពិសេសអ្នកដែលរស់នៅក្បែង និងជុំវិញតំបន់គម្រោងតាមរយៈការផ្តល់ការងារ និងការកាត់បន្ថយការធ្ចើចំណាកស្រុក និងបង្កើនប្រសិទ្ធិភាពពេលវេលា និងបរិមាណនៃការអភិវឌ្ឍន៏ក្នុងខេត្តដូចជា ផ្លូវ ស្ពាន និងសំណង់ផ្សេងៗ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - [ពង្រៀង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងធ្វើអាជីវកម្ម និងប្រើប្រាស់ថ្មកំបោរ​នៅខេត្តកំពត

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Environment and natural resources policy and administration
  • Environmental impact assessments
ប្រភេទឯកសារ Environmental Impact Assessment
ភាគីនៃកិច្ចព្រមព្រៀង
  • Kampot Cement Co., Ltd (KCC)
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • ក្រសួងបរិស្ថាន
ឈ្មោះសម្បទាន/អាជ្ញាប័ណ្ណ ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កំពត
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ ផ្ទះលេខ ២៣B, ផ្លូវ៦០៦, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីមែល៖ contact@opendevecam.net; គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 28 ធ្នូ 2017
ទំនាក់ទំនង

ក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេន​ ឌីវេឡុបមែន

ផ្ទះលេខ៤៣ ផ្លូវ៣១៧កែងផ្លូវ៥៧២ សង្ហាត់បឹកកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទំហំផ្ទៃដីទទួលបាន 343.75
រយៈពេលនៃកិច្ចព្រមព្រៀង 5.0
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ការទូទាត់ថ្លៃជួល Year1: 400/year Year 2: 800/year Year 3: 1000/year
ការទូទាត់ថ្លៃជួលក្នុងមួយឯកតា ដុល្លារ/ហិកតា
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ការជិកយកថ្មកំបោររបស់ក្រុមហ៊ុន កំពតស៊ីមេន ធ្វើតាមវិធីសាស្រ្តទំនើប Semi-Open Cut ដោយធ្វើការកាត់ពីចំនុចកណ្តាលនៃភ្នំ និងពីលើចុះក្រោម លើទំហំផ្ទៃដីប្រមាណជាង ៣៤៣,៧៥ ហ.ត ដោយជីកយកថ្មីជាថ្នាក់ៗ និងមានកំពស់ថ្នាក់ ១០មេ ដែលត្រូវចំណាយពេលប្រតិបត្តិ ៨០ឆ្នាំ។ ការដ្ឋានជីកយកថ្មកំបោរ ដែលមានផ្ទុកទៅដោយស៊ីលីកាអុកសាយ (SiO2) ក្រោយពីការឈូសឆាយរៀបចំការដ្ឋាន តម្លើងគ្រឿងចក្រសង្វាក់ផលិតកម្ម កសាងរចនាសម្ព័ន្ធក្នុងការដ្ឋាន និងធ្វើផ្លូវចូលមការដ្ឋានរួចរាល់ ក្រុមហ៊ុននឹងរៀបចំផែនការសំរាប់ប្រតិបត្តិការប្រចាំថ្ងៃដើម្បីជីកយកថ្មកំបោរ តាម០៤ដំណាក់កាលសំខាន់ៗដូចជា Drilling & Blasting, Loading & Hauling, Crushing and stocking.

សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្មដោយផ្ទាល់ចំនួន២១២នាក់ សម្រាប់ការងារសំខាន់ៗដូចជា ការងារដឹកជញ្ជូន ការងារខួង ការងារហេដ្ឋារចនាសម្ព័ន្ធ ការងារបំផ្ទុះថ្ម យាមល្បាតជុំវិញភ្នំមុនពេលបំផ្ទុះ ការងារវាស់វែអ និងការងារត្រួតពិនិត្យគុណភាពថ្ម។

ចំនួនការងារដែលបានបង្កើត 212.0
សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

គ្រប់បុគ្គលិករបស់គម្រោងទាំងអស់ នឹងទទួលបានការបណ្តុះបណ្តាល ការយល់ដឹងពីបញ្ហាបរិស្ថាន-សង្គម និងបណ្តុះបណ្តាលអោយយល់ដឹងពីតួនាទីរបស់ខ្លួន ដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងបរិស្ថាន-សង្គ​ម របស់ក្រុមហ៊ុន។ ការបណ្តុះបណ្តាលនឹងធានាថា រាល់បុគ្គលិកម្នាក់ៗនសឹងយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តន៏ការងារ ដោយមានការយកចិត្តដាក់ខ្ពស់ទៅលើបញ្ហាបរិស្ថាននិងសុវត្ថិភាពការងាររបស់ខ្លួន។​

ការបែងចែកថវិកាសម្រាប់ការបណ្តុះបណ្តាល 1000.0
កាតព្វកិច្ចការពារបរិស្ថាន

ផែនការគ្រប់គ្រងបរិស្ថាននឹងត្រូវបានគេធ្វើឡើងក្នុងរយៈពេល០៦ខែម្តងដែលគូសបញ្ជាក់ពីទិន្នន័យបរិមាណសំណល់រឹង-រាវ ភាគល្អិត សម្លេង-រំញ័រ និងវិធានការគ្រប់គ្រងនឹងកន្លែងដាក់ជូនក្រសួងបរិស្ថានត្រួតពិនិត្យ។ ក្នុងករណីចាំបាច់ផែនការគ្រប់គ្រងបរិស្ថាននឹងត្រូវបានគេធ្វើបច្ចុប្បន្នភាពឬត្រួតពិនិត្យឡើងវិញ​ ដើម្បីដាក់បញ្ចូលបញ្ហា ទៅក្នុងភាពបន្ទាន់ភាពចៃដន្យការធ្វើអធិការកិច្ចតាមដាន និងការធ្វើសាវនកម្ម។

ការការពារសង្គម និង វប្បធម៌

ក្រុមហ៊ុនបានធ្ចើការសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអប់រំ និងណែនាំដល់បុគ្គលិក-កម្មករឲ្យចេះគោរព និងស្រឡាញ់ប្រពៃណី វប្បធម៍ និងសាសនាគ្នាទៅវិញទៅមក ជាពិសេសជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ក្រុមហ៊ុនមានវិធានការក្នុងការកាត់បន្ថយរំញ័រដែលប៉ះពាល់ដល់ប្រាសាទ និងវត្ថុបុរាណដែលមាននៅក្នុងប្រាសាទ ដូចមានបញ្ជាក់ក្នុងចំណុចសំឡេងនិងរំញ័រ។​ ​ក្រុមហ៊ុន​បាន​កំណត់​វិធានការ​មួយ​ចំនួន​ដើម្បី​ស្តារ និង​រួម​ចំណែក​ដល់​ជីវភាព​រស់នៅ​ក្នុង​មូលដ្ឋាន។ ជាឧទាហរណ៍ ក្រុមហ៊ុននឹងជួសជុលផ្លូវដែលខូច និងគ្មានសម្លេង ដោយសារសកម្មភាពគម្រោង។ សម្អាតវត្ថុរាវ និងវត្ថុរាវទាំងអស់ចេញពីការដ្ឋានសំណង់ មុននឹងបិទគម្រោង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត និងមន្ទីររ៉ែ និងថាមពលខេត្ត។

ចំនួនសរុបនៃមូលនិធិសង្គម 2000.0
សង្ខេបមូលនិធិបរិស្ថាន

ក្រុមហ៊ុនបានត្រៀមរៀបចំកញ្ចប់ថវិកាមូលនិធិចំនួន ៣.០០០ដុល្លារអាមេរិក/ឆ្នាំ សម្រាប់រយៈពេល០៥ឆ្នាំដំបូង។ កញ្ចប់ថវិកាត្រូវបានបែងចែកជា ០២ផ្នែក។ ផ្នែកទី០១ មានចំនួន ១.០០០ ដុល្លារអាមេរិច/ឆ្នាំ គឺសម្រាប់ជួយធ្វើអោយប្រសើរឡើងនូវស្តង់ដារបរិស្ថានក្នុងតំបន់ តាមរយៈយុទ្ធនា ការអប់រំ និងផ្សព្វផ្សាយពីការទុកដាក់សំណល់រឹង-រាវ និងដាំដើមឈើ។ ផ្នែកទី០២ ជួយឧតម្ភស្នាក់ការភូមិមាត់សាយ ផ្លូវថ្នល់ វត្តអារាម និងល្អាង។​

ថវិកាសរុបនៃមូលនិធិបរិស្ថាន 1000.0
ឈ្មោះឯកសារយោងរក្សាទុក Draft_ESIA_Kampot_Cement__28.12.2017.pdf
ពាក្យគន្លឹះ limestone construction,Environmental and Social Impact Assessment (ESIA),Kampot Cement
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-6f4baa82-05a6-423b-ab48-e503144091dd
កាលបរិច្ឆេទផ្ទុកឡើង សីហា 12, 2024, 03:59 (UTC)
កាលបរិច្ឆេទកែប្រែ មករា 30, 2025, 02:09 (UTC)