Skip to content

Additional Information

Field Value
Last updated 2 កញ្ញា 2021
Created 22 មិថុនា 2021
ទម្រង់ PDF
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
ឈ្មោះ ការត្រួតពិនិត្យបរិស្ថានដំបូង
ភាសារបស់ធនធាន
  • ភាសាអង់គ្លេស
ការពិពណ៌នា

គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឱកាសការងារដល់អ្នកមានចំណូលទាប ស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្ន របស់បណ្តាប្រទេសដែលចូលរួម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃគម្រោងនេះ ផ្តោតទៅលើខេត្តកំពត និងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធ និងកិច្ចការពារបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង។