Skip to content

[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឱកាសការងារដល់អ្នកមានចំណូលទាប ស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្ន របស់បណ្តាប្រទេសដែលចូលរួម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃគម្រោងនេះ ផ្តោតទៅលើខេត្តកំពត និងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធ និងកិច្ចការពារបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង។

ធនធានទិន្នន័យ (9)

មើល​ធនធានទិន្នន័យ - គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Asian Development Bank ADB
  • Environmental impact assessments
  • Investment
  • Poverty reduction
  • Tourism
ប្រភេទឯកសារ Joint Venture Agreement
ភាគីនៃកិច្ចព្រមព្រៀង
  • Dau Tu Saigon-Binh Phuoc (SBK)
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្រសួងបរិស្ថាន
  • ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ក្រសួងរ៉ែ និងថាមពល
  • ក្រសួងសាធារណការ និងដឹកជញ្ជូន
  • ក្រសួងទេសចរណ៍
  • ក្រសួងធនធានទឹក និងឧតុនិយម
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ខេត្ត (ច្រើន)
  • កំពត
  • កែប
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវ ២០៨, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ +855 23 221 164, អ៊ីមែល៖ contact@opendevecam.net; គេហទំព័រ៖ https://opendevelopmentcambodia.net

តំណភ្ជាប់ទៅនឹងប្រភព Cambodia: Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project https://www.adb.org/projects/46293-004/main#project-documents
ទំនាក់ទំនង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

អាសយដ្ឋាន៖ ផ្លូវ ADB ចំនួន ៦ ក្រុង Mandaluyong ១៥៥០ មេត្រូម៉ានីល ប្រទេសហ្វីលីពីន។ ទូរស័ព្ទ៖ (៦៣) ២ ៨៦៣២ ៤៤៤៤ ទូរសារ៖ (៦៣) ២ ៨៦៣៦ ២៤៤៤

សេចក្តីសង្ខេបការបង្កើតការងារ
  • កំពង់ផែ និងការពង្រឹងមធ្យោបាយធ្វើដំណើរពាក់ព័ន្ធនឹងផ្តល់ឪកាសការងារលើវិស័យទេសចរណ៍ចំនួន ២៥០០ កន្លែង តាមរយៈសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងទឹក ដែនដីគយ និងអន្តោប្រវេសន៍ និងការពង្រីកសេវាកម្មទេសចរណ៍ដទៃទៀតនៅក្នុងខេត្តកំពត។ ប្រជាពលរដ្ឋនៅឃុំជុំគ្រៀលចំនួន ៥.២៨២ នាក់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចលើការពង្រឹង វិស័យទេសចរណ៍ថ្មីនេះ។ កសិករផលិតអំបិលដែលរស់នៅតាមបណ្តោយផ្លូវអភិវឌ្ឍន៍ នឹងទទួលបានអត្ថប្រយោជន៍លើការដឹកជញ្ជូន ដោយមានតំលៃសមរម្យ និងមានលក្ខណៈងាយស្រួល។
  • ការកែលំអបរិស្ថាននៅផ្សារក្តាម នឹងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពតំបន់ឆ្នេរ ដោយបញ្ឈប់ការបង្ហូរទឹកកខ្វក់ ពីផ្សារ និងតូបអាហារទៅតំបន់ឆ្នេរ។ វានឹងជួយឱ្យមានភាពប្រសើរឡើងដល់គុណភាពទឹក សម្រាប់កន្លែងស្តុកដាក់ទ្រុងក្តាមសម្រាប់ទីផ្សា នៅក្បែរមាត់សមុទ្រ និងកែលម្អសោភ័ណភាពតំបន់ទាំងមូល សម្រាប់ការអភិវឌ្ឍទេសចរណ៍។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងលក្ខខណ្ឌបរិស្ថានសម្រាប់ ៣៣ ហាង ក៏ដូចជាភោជនីយដ្ឋាន និងអ្នកលក់ចល័តចំនួន ៣០០ នាក់ ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅផ្សារក្តាម ហើយត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ដល់ប្រជាជនចំនួន ១២.៧០០ នាក់ដែលរស់នៅក្នុងតំបន់ក្បែរតំបន់ផ្សារ។
កាតព្វកិច្ចការពារបរិស្ថាន

ក្រុមហ៊ុននឹងអនុវត្តវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថានពីគម្រោងអភិវឌ្ឍន៍នៅក្នុងដំណាក់កាលទាំងបីរបស់គម្រោង គឺដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបត្តិ និងដំណាក់កាលបញ្ចប់គម្រោង។

សង្ខេបមូលនិធិបរិស្ថាន
  • គម្រោងខេត្តកំពត (ផែដឹកអ្នកដំណើរ) នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៦៨.០០០ ដុល្លារ សម្រាប់ការតាមដាន និងត្រួតពិនិត្យគុណភាពបរិស្ថាន
  • គម្រោងខេត្តកែប (ប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម) នឹងចំណាយទឹកប្រាក់សរុបប្រមាណ ១៥.០០០ ដុល្លារ សម្រាប់ការកសាងធនធានមនុស្ស លើផ្នែកគ្រប់គ្រងបរិស្ថាន
  • ការចំណាយសរុបលើការរុះរើទីតំាង គឺ ១១.០២៨ ដុល្លារ។ ទឹកប្រាក់ចំនួន ៤.៩៥០ ដុល្លារ គ្រោងនឹងចំណាយលើការខាតបង់ជំនួញនានា។ ទឹកប្រាក់ ៤.២៤០ ដុល្លារ គ្រោងនឹងចំណាយលើការអនុវត្តន៍ និងទឹកប្រាក់ ១.៨៣៨ ដុល្លារសម្រាប់ការចំនាយជាយថាហេតុនានាលើគម្រោងប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម។
ឈ្មោះឯកសារយោងរក្សាទុក Draft_IEIA_ADB__27.12.2016.pdf
ពាក្យគន្លឹះ GMS,IEIA,crab market
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-98f6a93f-e6f0-4d44-916d-edaf5132c06b
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 2, 2021, 10:05 (UTC)
កាលបរិច្ឆេទកែប្រែ កញ្ញា 23, 2021, 13:45 (UTC)