Skip to content

អនុស្សរណៈរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុន សំណាងរ៉ែ ត្បូងថ្ម អាហរ័ណ-នីហរ័ណ និងអភិវឌ្ឍន៍ ស្តីពីការសិក្សារស្វែងយល់ជម្រករ៉ែ Ilmenite (FeTiO3)

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កម្មវត្ថុនៃអនុស្សារណៈនេះ គឺដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការសិក្សាស្វែងយល់លក្ខណៈភូគម្ភសាស្ត្រជំហានដំបូងនៃតំបន់ជម្រករ៉ែ Ilmenite (FeTiO3) ដែលមានទីតាំងស្ថិតនៅតំបន់អូរតាតុក ស្រុកថ្មបាំង ខេត្តកោះកុង។ កូអរដោណេរបស់តំបន់នេះ និងផែនទីទីតាំងត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១និងទី២។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អនុស្សរណៈរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុន សំណាងរ៉ែ ត្បូងថ្ម អាហរ័ណ-នីហរ័ណ និងអភិវឌ្ឍន៍ ស្តីពីការសិក្សារស្វែងយល់ជម្រករ៉ែ Ilmenite (FeTiO3)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Extractive industries
  • Industrial mining
  • Mining
ប្រភេទឯកសារ Memorandum of Understanding
ភាគីនៃកិច្ចព្រមព្រៀង
  • Samnang Rer Thbong Thmor Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កោះកុង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អាស័យដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អ៊ីមែល៖ contact@opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 4 មីនា 2005
ទំនាក់ទំនង

ក្រសួងរ៉ែ និងថាមពល លេខ ៧៩ ៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទដៃ : (៨៥៥)២៣ ២១៩ ៥៧៥ / អ៊ីម៉ែល : info@mme.gov.kh

ទំហំផ្ទៃដីទទួលបាន 12000
រយៈពេលនៃកិច្ចព្រមព្រៀង 6
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង moths
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង
  • ក្រុមហ៊ុនមិនអាចប្រើប្រាស់អនុស្សរណៈនេះ ដើម្បីគោលបំណងផ្សេងទៀត ក្រៅពីការសិក្សាស្វែងយល់ជម្រករ៉ែ Ilmenite បានទេ។
  • ក្នុងករណីការសិក្សាស្រាវជ្រាវមានជួបប្រទះរ៉ែត្បូងថ្មជាដើម ក្រុមហ៊ុនត្រូវរាយការណ៍មកក្រសួងជាបន្ទាន់ ហើយមិនត្រូវធ្វើសកម្មភាពដឹកយករ៉ែត្បូងនៅក្នុងតំបន់នោះទេ។
  • ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងដើម្បីដាក់ចេញនូវកម្មវិធីការងារ និងគម្រោងនានាដែលអនុវត្ត។
  • ក្រុមហ៊ុនត្រូវធ្វើរបាយការណ៍ប្រចាំខែ អំពីភាពជឿនលឿនទៅមុនមកក្រសួងអោយបានទៀងទាត់
  • ក្នុងអំឡុងពេល ៣០ ថ្ងៃ មុនអនុស្សរណៈអស់សុពលភាព ក្រុមហ៊ុនត្រូវដាក់ជូនក្រសួងនូវរបាយការណ៍បច្ចេកទេស ទិន្នន័យព័ត៌មាន ការវិភាគ និងបំណកស្រាយទិន្នន័យ ដែលទាក់ទងនឹងការសិក្សាស្វែងយល់ពីជម្រករ៉ែ ដើម្បីធ្វើការពិនិត្យ និងពិចារណា។
សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

ក្រុមហ៊ុនយល់ព្រមផ្តល់ការបណ្តុះបណ្តាលនៅនឹងកន្លែងសម្រាប់បុគ្គលិករបស់អគ្គនាយកដ្ឋានធនធានរ៉ែ ចំនួនពីររូប ដែលត្រូវផ្ទេរអោយទៅបំពេញភារកិច្ចបណ្តោះអាសន្នជាមួយក្រុមហ៊ុន ដើម្បីទទួលបទពិសោធន៍ ក្នុងវិស័យអភិវឌ្ឍន៍រ៉ែនៅកម្ពុជា។ ក្រុមហ៊ុនយល់ព្រមផ្តល់នូវការប្រាក់កម្រៃសមស្រប និងកន្លែងស្នាក់នៅសម្រាប់បុគ្គលិក ដែលត្រូវបានចាត់បញ្ជូនឱ្យទៅបំពេញភារៈកិច្ចបណ្តោះអាសន្ននោះ។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

ប្រសិនបើក្រុមហ៊ុនមិនបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតំបន់នេះទៅតាមកំឡុងពេល ៦០ ថ្ងៃបន្ទាប់ពីអនុស្សារណៈត្រូវបានចុះហត្ថលេខាទេ អនុស្សរណៈនេះនឹងត្រូវចាត់ទុកជាមោឃៈ។

ឈ្មោះឯកសារយោងរក្សាទុក MIME_MOU_Samnang Rer_Thbong_Thmor_Co_Ltd__04.03.2005.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-def98926-eb95-4e44-b692-ffc55474d990
កាលបរិច្ឆេទផ្ទុកឡើង មេសា 10, 2017, 04:05 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 8, 2017, 08:06 (UTC)