Skip to content

អនុស្សរណៈរវាងក្រសួងឧស្សហកម្ម រ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន Lian Heng Trading Co., Ltd

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កម្មវត្ថុនៃអនុស្សរណៈនេះ គឺការធ្វើសហប្រតិបត្តិការសំរង់ទិន្នន័យភូគព្ភសាស្ត្រ ដើម្បីស្វែងយល់លក្ខណៈភូគព្ភសាស្ត្រជំហានដំបូងនៃតំបន់ជម្រករ៉ែ ដែលមានទីតាំងស្ថិតនៅតំបន់ អង្គរបុរី ស្រុកអង្គរបុរី ស្រុកទ្រាំង និងស្រុកបុរីជលសារ ខេត្តតាកែវ។ កូអរដោនេ និងផែនទីទីតាំងត្រូវបានភ្ជាប់នៅក្នុងឧបសម្ព័ន្ធទី១ និងទី២។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អនុស្សរណៈរវាងក្រសួងឧស្សហកម្ម រ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន Lian Heng Trading Co., Ltd

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Industrial mining
  • Mining
ប្រភេទឯកសារ Memorandum of Understanding
ភាគីនៃកិច្ចព្រមព្រៀង
  • Lian Heng Trading Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
របៀបបង្ហាញព័ត៌មាន ចេញផ្សាយដោយរដ្ឋាភិបាល
លេខឯកសារយោង
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • តាកែវ
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អាស័យដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អ៊ីមែល៖ contact@opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 25 កញ្ញា 2008
ទំនាក់ទំនង

ក្រសួងរ៉ែ និងថាមពល លេខ ៧៩ ៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទដៃ : (៨៥៥)២៣ ២១៩ ៥៧៥ / អ៊ីម៉ែល : info@mme.gov.kh

ទំហំផ្ទៃដីទទួលបាន 19600
រយៈពេលនៃកិច្ចព្រមព្រៀង 6
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង moths
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 5000
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីដាក់ចេញនូវកម្មវិធីការងារ និងគម្រោងនានាដែលត្រូវអនុវត្ត ដែលរូមមាន៖ ការកំណត់កម្មវិធីការងារ, ការប្រមូលទិន្នន័យ និងរបាយការណ៍ភូគព្ភសាស្ត្រដែលត្រូវរៀបចំឡើង, កម្មវិធីបណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យា និងកម្មវិធីការងារពាក់ព័ន្ធផ្សេងទៀត។

សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

ក្រុមហ៊ុនយល់ព្រមផ្តល់ការបណ្តុះបណ្តាលនៅនឹងកន្លែងសម្រាប់បុគ្គលិករបស់អគ្គនាយកដ្ឋានធនធានរ៉ែ ចំនួនពីររូប ដែលត្រូវផ្ទេរអោយទៅបំពេញភារកិច្ចបណ្តោះអាសន្នជាមួយក្រុមហ៊ុន ដើម្បីទទួលបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍រ៉ែនៅកម្ពុជា។ ក្រុមហ៊ុនយល់ព្រមផ្តល់នូវប្រាក់កម្រៃសមស្រប និងកន្លែងស្នាក់នៅសម្រាប់បុគ្គលិកដែលត្រូវបានចាត់បញ្ជូនឱ្យទៅបំពេញភារៈកិច្ចបណ្តោះអាសន្ននោះ។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

នៅក្នុងអំឡុងពេល ៦០ ថ្ងៃ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈដោយភាគីទាំងពីរ ប្រសិនបើក្រុមហ៊ុនមិនបានចូលរួមជាមួយអគ្គនាយកដ្ឋានធនធានរ៉ែក្នុងកិច្ចការសំរង់ទិន្នន័យភូគព្ភសាស្ត្រ អនុស្សរណៈនឹងត្រូវចាត់ទុកជាមោឃៈ។

ឈ្មោះឯកសារយោងរក្សាទុក Mining_MoU_Lian_Heng_Trading_Co_Ltd__25.09.2008.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-23142991-5f84-4094-84bd-4cca4b574d70
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 23, 2017, 08:42 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 8, 2017, 07:52 (UTC)