Skip to content

កិច្ចសន្យាស្តីពីការវិនិយោគ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនសាជីវកម្ម Phea Pimex Co., Ltd

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមផ្តល់សិទ្ធិជូនក្រុមហ៊ុន សាជីវកម្ម Phea Pimex Co., Ltd នូវព្រៃប្ញស្សីសម្បទានដែលលាតសន្ធឹងលើផ្ទៃដី ៣០០,០០០ ហិកតា មានទីតាំងនៅក្នុងខេត្តបាត់ដំបង (២៣០,០០០ហិកតា) និងខេត្តបន្ទាយមានជ័យ (៧០,០០០ហិកតា)។ តំបន់សម្បទាននេះ ត្រូវបានផ្តល់ឲ្យដោយមិនគិតផ្ទៃដីដែលមិនចាត់ទុកជាព្រៃ និងប្ញស្សី សម្រាប់ធ្វើអាជីវកម្មលើប្ញស្សីក្នុងការផលិតជាក្រដាស និងសម្ភារៈធ្វើពីប្ញស្សីផ្សេងទៀត សម្រាប់រយៈពេញ ២៥ឆ្នាំ។ ផែនទីស្តីពីតំបន់សម្បទាន មានភ្ជាប់ជាមួយនឹងកិច្ចសន្យានេះ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Agreement of investment between Royal Government of Cambodia and Phea Pimex Co., Ltd

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ Concessions
ប្រភេទឯកសារ Contract
ភាគីនៃកិច្ចព្រមព្រៀង
  • Phea Phimex Group Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
របៀបបង្ហាញព័ត៌មាន ដទៃទៀត
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • បន្ទាយមានជ័យ
  • បាត់ដំបង
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មាន ឬសំណួរ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ សារអេឡិចត្រូនិច: contact@opendevcam.ne គេហទំព័រ:https://opendevelopmentcambodia.net/ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣ ផ្លូវ២០៨ រាជធានីភ្នំពេញ កម្ពុជា។

កាលបរិច្ឆេទចុះហត្ថលេខា 12 មិថុនា 1998
ទំនាក់ទំនង

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាគារលេខ ២០០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

ក្រុមហ៊ុន Phea Pimex Co., Ltd ការិយាល័យ ផ្ទះលេខ 17 ផ្លូវ 55 សង្កាត់ចាក់តុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កម្ពុជា ទូរស័ព្វ (855) 9199436 ទូរសារ (855 23) 723 133

ទំហំផ្ទៃដីទទួលបាន 300000
រយៈពេលនៃកិច្ចព្រមព្រៀង 25
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

•សិទ្ធិនិងកាតព្វកិច្ចរបស់ភាគី ក (រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)៖ ធានាការការពារសិទ្ធិរបស់ក្រុមហ៊ុនមានលើតំបន់សម្បទាន និងកិច្ចប្រតិបត្តិការ, ការសម្រួលដល់ការងារឯកសារ និងសកម្មភាពពាក់ព័ន្ធនឹងប្រតិបត្តិការ និងការគោរពលើខកិច្ចសន្យាអប្រតិសកម្ម។ •សិទ្ធិនិងកាតព្វកិច្ចរបស់ភាគី ខ (ក្រុមហ៊ុន Phea Pimex Co., Ltd)៖ ប្រាក់វិនិយោគដំបូងក្នុងរយៈពេលបីឆ្នាំចំនួន ១២លានដុល្លារអាមេរិក ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការផលិតកម្មក្រដាស, ការបង់ថ្លៃសួយសារប្រចាំខែលើប្ញស្សីកែច្នៃ ស្របតាមតារាងអត្រាសួយសារដែលបានព្រមព្រៀងគ្នា, ការបង់ថ្លៃពន្ធស្របតាមច្បាប់វិនិយោគក្នុងប្រទេស, ការបង់ប្រាក់លើថ្លៃដីជួល ប្រសិនបើមាន, និងសិទ្ធិស្នើសំុបន្តកិច្ចសន្យា ២៥ឆ្នាំទៀត។

សេចក្តីសង្ខេបការបង្កើតការងារ

អ្នកវិនិយោគត្រូវប្រើពលកម្មជនជាតិខ្មែរ។ រាជរដ្ឋាភិបាលមិនអនុញ្ញតអោយអ្នកវិនិយោគប្រើប្រាស់ជនជាតិផ្សេងទៀតក្រៅពីជនជាតោខ្មែរ ដោយអនុលោមទៅតាមច្បាប់ពលកម្ម ច្បាប់ស្តីពីវិនិយោគទុន ច្បាប់អន្តោប្រវេសន៍ ឬ ច្បាប់ពាក់ព័ន្ធដ៏ទៃទៀត។ រាជរដ្ឋាភិបាលបានអនុញ្ញាតអោយប្រើប្រាស់ជនជនជាតិផ្សេងទៀតក្រៅពីជនជាតិខ្មែរបានតែក្នុងករណីចាំបាច់នៅពេលដែលរកពុំបានគ្រប់គ្រាន់នូវកម្មករជំនាញជាជនជាតិខ្មែរ។

សេចក្តីសង្ខេបពីការបណ្តុះបណ្តាល

អ្នកវិនិយោគត្រូវរៀបចំអោយច្បាស់លាស់ ព្រមទាំងអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដល់កម្ករក្នុងស្រុកសំដៅ បង្កើនមុខជំនាញរបស់ពួកគេ ដោយផ្សារភ្ជាប់ទៅនឹងគម្រោងការងារផ្សេងៗ ក៏ដូចជាការបង្កើនសមត្ថភាពទទួលខុសត្រូវខ្ពស់របស់ពួកគេ។

កាតព្វកិច្ចការពារបរិស្ថាន

អ្នកវិនិយោគមានសិទ្ធិស្ថាបនា អភិវឌ្ឍន៍ ដំណើរការ ធ្វើអោយប្រសើរឡើងនៅក្នុងតំបន់សម្បទាន ឬទីតាំងដែលកំណត់ដោយអ្នកវិនិយោគ សមស្របទៅនឹងច្បាប់គ្រប់គ្រងព្រៃឈើ។

សង្ខេបកាតព្វកិច្ចសារពើពន្ធ

ការបង់ពន្ធត្រូវធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់

កិច្ចសន្យាអាចនឹងត្រូវបញ្ចប់ក្នុងករណី៖ •ការសម្រេចចិត្តជាឯកតោភាគីដោយក្រុមហ៊ុន ក្នុងការដកខ្លួនចេញពីផ្នែកណាមួយ ឬគម្រោងទាំងមូល ដូច្នេះករណីនេះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីវិនិយោគ •ក្រុមហ៊ុនមិនបានអនុវត្តកិច្ចសន្យា ឬលក្ខខណ្ឌនៃកិច្ចសន្យា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំ លើកលែងតែជាករណីប្រធានសក្តិ។

ឈ្មោះឯកសារយោងរក្សាទុក Phea_Pimex_Co.Ltd__12.06.1998.pdf
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 23, 2017, 02:55 (UTC)
កាលបរិច្ឆេទកែប្រែ មេសា 20, 2017, 01:18 (UTC)