Skip to content

កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន World Tristar Entertainment (Cambodia) Co., Ltd ស្តីពីការវិនិយោគទុនលើដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងបង្កើតរោងចក្រកែច្នៃ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទានដែលមានផ្ទៃក្រឡាសរុបចំនួន ប្រាំបួនពាន់ប្រាំបីរយ(៩,៨០០) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ជូនទៅក្រុមហ៊ុន World Tristar Entertainment (Cambodia) Co., Ltd កាន់កាប់ប្រើប្រាស់ធ្វើអាជិវកម្ម ដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងបង្កើតរោងចក្រកែច្នៃថិរៈវេលា ៧០ ឆ្នាំ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - កិច្ចសន្យារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន World Tristar Entertainment (Cambodia) Co., Ltd ស្តីពីការវិនិយោគទុនលើដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងបង្កើតរោងចក្រកែច្នៃ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ប្រធានបទ
  • Concessions
  • Economic land concessions and plantations
  • Land
  • Public land lease
ប្រភេទឯកសារ Land Concession Contract
ភាគីនៃកិច្ចព្រមព្រៀង
  • World Tristar Entertainment (Cambodia) Co. Ltd.
អង្គភាពរដ្ឋាភិបាល (ច្រើន)
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ខេត្ត (ច្រើន)
  • កំពត
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន

ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧។ សម្រាប់ចម្ងល់នានា សូមទំនាក់ទំនងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ អ៊ីម៉ែល៖ contact@opendevcam.net គេហទំព័រ៖ http://www.opendevcam.net

កាលបរិច្ឆេទចុះហត្ថលេខា 7 តុលា 2005
ទំនាក់ទំនង

ក្រុមហ៊ុន World Tristar Entertainment (Cambodia) Co., Ltd អាសយដ្ឋាន៖ ទីស្នាក់ការនៅផែស្ងួតសូងួន, ផ្លូវ ២៧១, សង្កាត់បឹងទំពុន, ខ័ណ្ឌមានជ័យ, រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ០១៦ ៩១១ ៣០១/០១២ ៩០១ ៣០១។

ទំហំផ្ទៃដីទទួលបាន 9800
រយៈពេលនៃកិច្ចព្រមព្រៀង 70
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង ឆ្នាំ
ប្រាក់កក់ធានាសម្រាប់អនុវត្តកិច្ចសន្យា ($) 9800
ផែនការប្រើប្រាស់ដី Year1,500 Year2,700 Year3,700 Year4,900 Year5,900 Year6,1100 Year7,1200 Year8,1200 Year9,1300 Year10,1300
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

  • ជួយអន្តរាគមន៍ទៅស្ថាប័នដែលពាក់ព័ន្ធ ដើម្បីដោះស្រាយឧប្បត្តិហេតុណាមួយដែលមានអ្នកប្រព្រឹត្តបទល្មើស លើសិទ្ធិរបស់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវកិច្ចសន្យា និងការប្រើប្រាស់ទីតាំង ឬរឹបអូសយកផ្នែកណាមួយនៃទីតាំង។
  • ពិនិត្យតាមដានលើ៖ ការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុន, ផលប៉ះពាល់លើបរិស្ថាន, ការងារបច្ចេកទេស និងកម្មវិធីផលិតកម្ម-អាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន៖

  • យល់ព្រមបង់ប្រាក់កក់ និងថ្លៃឈ្នួលត្រឹមត្រូវតាមកិច្ចសន្យារហូតដល់ចប់អាណត្តិកិច្ចសន្យា
  • យល់ព្រមទទួលបន្ទុកចំណាយលើការអង្កេតសិក្សា និងចំណាយសម្របសម្រួលដោះដូរលើដីពាក់ព័ន្ធ
  • ត្រូវធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ទីតាំងជូនក្រសួងអោយបានយ៉ាងយឺត ០៦ ខែ ក្រោយពីថ្ងៃចុះកិច្ចសន្យា។ ផែនការនេះត្រូវមានផែនការមេនៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រ កម្មវិធីការប្រើប្រាស់ទីតាំង ការប្រើប្រាស់បច្ចេកទេសផ្សេងៗ និងតុល្យភាពនៃផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងកិច្ចដំណើរការអភិវឌ្ឍន៍រយៈពេលវែង
  • រៀបចំធ្វើផលិតកម្ម-អាជីវកម្មផែនការ ដូចមានចែងក្នុងរបាយការណ៍បច្ចេកទេសសេដ្ឋកិច្ចរបស់ខ្លួន និងដូចក្នុងកិច្ចសន្យា
  • មានសិទ្ធិលក់ដូរប្រមូលទិញ បែងចែកចរាចរផលិតផលគ្រប់ប្រភេទទាំងនៅក្នុង និងក្រៅប្រទេស តាមគោលការណ៍ និងច្បាប់រដ្ឋជាធរមានក្នុងគោលដៅបម្រើឱ្យការវិនិយោគខាងលើ
  • ចំពោះការនាំចូលទព្វសំភារៈគ្រឿងចក្រ គ្រឿងបន្លាស់ វត្ថុធាតុគីមី ដែលបម្រើឱ្យការធ្វើផលិតកម្ម-អាជីវកម្មពាក់ព័ន្ធ និងការបង់ពន្ធអាករផ្សេងៗ គឺអាស្រ័យដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាកំណត់។
  • អនុញ្ញាតឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធតាមដានត្រួតពិនិត្យ វាយតម្លៃសកម្មភាពរបស់ខ្លួនអំពីជលប៉ះពាល់បរិស្ថាន។
សេចក្តីសង្ខេបការបង្កើតការងារ

ក្រុមហ៊ុនមានសិទ្ធិជ្រើសរើសពលកម្មក្នុងស្រុក ឬជួលអ្នកឯកទេសបរទេស ដើម្បីជួយណែនាំ ឬបង្ហាត់បង្ហាញ អំពីការងារបច្ចេកទេសអាជិវកម្មផលិតកម្មតាមសេចក្តីត្រូវការចាំបាច់របស់ខ្លួន ក្នុងករណីគ្មានអ្នកឯកទេសនៅក្នុងប្រទេសដោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

កាតព្វកិច្ចការពារបរិស្ថាន
  • អនុវត្តការងារអាជីវកម្មតាមគម្រោងផែនការដូចជា៖ ការកាប់ឆ្ការព្រៃ ការធ្វើផ្លូវ និងការប្រើប្រាស់ដី ដោយត្រូវគោរពតាមលក្ខខ័ណ្ឌនិរន្តរភាពធនធានធម្មជាតិរបស់ទីតាំង និងផលប៉ះពាល់លើបរិស្ថានដែលបណ្តាលមកពីការធ្វើអាជីវកម្ម-ផលិតកម្ម។
  • មុនពេលរានដីសម្រាប់ដាំដុះ ក្រុមហ៊ុនត្រូវសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការកាប់រំលំ ឬកែច្នៃ និងដឹកជញ្ជូនឈើដែលមានលើដីនោះ និងត្រូវបង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋាភិបាល ដោយផ្អែកតាមគោលការណ៍ និងច្បាប់ស្តីពីព្រៃឈើជាធរមាន។
ការការពារសង្គម និង វប្បធម៌
  • រាល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ទំនប់ទឹក និងប្រឡាយដែលអាចនឹងប៉ះពាល់ តំបន់ជុំវិញ គួរតែត្រូវបានអនុញ្ញាតដោយក្រសួង និង/ឬស្ថាប័នពាក់ព័ន្ធនានា។
  • យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅក៏ដូចជា សុខភាព និងការអប់រំដល់បុគ្គលិករបស់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកសាងលំនៅដ្ឋាន មន្ទីរពេទ្យ វត្តអារាម សាលារៀន និងមណ្ឌលកំសាន្តលំហែកាយសម្រាប់ពួកគេអោយបានសមរម្យ។
ការផ្អាក និង/ឬការដកហូត ឬការបញ្ចប់
  • ក្រុមហ៊ុនមានសិទ្ធិដកហូតចេញពីគម្រោងការងារទាំងមូល ឬផ្នែកណាមួយ ក្នុងលក្ខខ័ណ្ឌមិនអាចគ្រប់គ្រងបានបន្ទាប់ពីបានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្នុងករណីដែលក្រុមហ៊ុន ដកខ្លួនដោយខ្លួនឯងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
  • ក្នុងករណីដែលក្រុមហ៊ុន មិនបានចាប់ផ្តើមអនុវត្តនូវសកម្មភាព ដូចមានចែងក្នុងកិច្ចសន្យា ក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា រាជរដ្ឋាភិបាលមានសិទ្ធិបញ្ឈប់កិច្ចសន្យាដោយគ្មានលក្ខខ័ណ្ឌ និងគ្មានការសងនូវការខាតបង់ឡើយ
គម្រោងពាក់ព័ន្ធ

https://opendevelopmentcambodia.net/profiles/economic-land-concessions/?feature_id=elc_gdc_13

ឈ្មោះឯកសារយោងរក្សាទុក World_Tristars_Intertainment_Cambodia_Company_Limited__07.10.2005.pdf
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ ocds-miumsd-231d1ce5-3611-4247-9261-4cb5e30435f3
កាលបរិច្ឆេទផ្ទុកឡើង មីនា 30, 2017, 03:24 (UTC)
កាលបរិច្ឆេទកែប្រែ ឧសភា 3, 2017, 07:10 (UTC)