-
សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៩ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកដំឡើងម៉ាស៊ីនត្រួតពិនិត្យ និងភ្លើងនៅច្រកចូលរោងចក្រ។ ២) និយោជកបង់ថ្លៃអាហារជាប្រចាំនៅថ្ងៃសៅរ៍។ ៣) និយោជកមិនកាត់ប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ពីកម្មករដែលយឺត១៥នាទីដោយសារចរាចរណ៍។ ៤) និយោជករៀបចំរថយន្តរង់ចាំសម្រាប់កម្មករដែលឈឺ ឬសន្លប់។ ៥) និយោជកផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុជំនួសឱ្យការសម្រាកសម្រាប់កម្មករដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ។ ៦) និយោជកមិនកាត់ប្រាក់ឈ្នួលកម្មករដែលទៅរោងចក្រកាលពីថ្ងៃទី៣ ខែវិច្ឆិកា ប៉ុន្តែត្រូវបានគេប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញព្រោះពុំមានការងារធ្វើ។ ៧) និយោជកបង់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលមិនប្រើ។ ៨) និយោជកផ្តល់កាតពិសេសសម្រាប់កម្មករពិការ ដោយអនុញ្ញាតឱ្យពួកគេចាកចេញ ១៥នាទីមុន។ ៩)មានគោលការណ៍ច្បាស់លាស់ពេលនិយោជិតលាលែងពីការងារ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាបានបដិសេធមិនពិចារណាលើបញ្ហាទី១ និងទី៨។ ភាគីទាំងពីរបានយល់ព្រមដកបញ្ហាទី២។ សំណើដែលមិនកាត់ប្រាក់ឈ្នួលដោយសារកម្មករមកយឺតត្រូវបានច្រានចោល ប៉ុន្តែនិយោជកត្រូវបានបញ្ជាមិនកាត់ប្រាក់ឈ្នួលគោល។ បញ្ហា ៤,៥,៦ និង ៧ ត្រូវបានច្រានចោល។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។
Additional Information
Field | Value |
---|---|
Last updated | 27 កុម្ភៈ 2024 |
Created | 27 កុម្ភៈ 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ |
ការពិពណ៌នា |
សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៩ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកដំឡើងម៉ាស៊ីនត្រួតពិនិត្យ និងភ្លើងនៅច្រកចូលរោងចក្រ។ ២) និយោជកបង់ថ្លៃអាហារជាប្រចាំនៅថ្ងៃសៅរ៍។ ៣) និយោជកមិនកាត់ប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ពីកម្មករដែលយឺត១៥នាទីដោយសារចរាចរណ៍។ ៤) និយោជករៀបចំរថយន្តរង់ចាំសម្រាប់កម្មករដែលឈឺ ឬសន្លប់។ ៥) និយោជកផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុជំនួសឱ្យការសម្រាកសម្រាប់កម្មករដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ។ ៦) និយោជកមិនកាត់ប្រាក់ឈ្នួលកម្មករដែលទៅរោងចក្រកាលពីថ្ងៃទី៣ ខែវិច្ឆិកា ប៉ុន្តែត្រូវបានគេប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញព្រោះពុំមានការងារធ្វើ។ ៧) និយោជកបង់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលមិនប្រើ។ ៨) និយោជកផ្តល់កាតពិសេសសម្រាប់កម្មករពិការ ដោយអនុញ្ញាតឱ្យពួកគេចាកចេញ ១៥នាទីមុន។ ៩)មានគោលការណ៍ច្បាស់លាស់ពេលនិយោជិតលាលែងពីការងារ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាបានបដិសេធមិនពិចារណាលើបញ្ហាទី១ និងទី៨។ ភាគីទាំងពីរបានយល់ព្រមដកបញ្ហាទី២។ សំណើដែលមិនកាត់ប្រាក់ឈ្នួលដោយសារកម្មករមកយឺតត្រូវបានច្រានចោល ប៉ុន្តែនិយោជកត្រូវបានបញ្ជាមិនកាត់ប្រាក់ឈ្នួលគោល។ បញ្ហា ៤,៥,៦ និង ៧ ត្រូវបានច្រានចោល។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។ |
ភាសារបស់ធនធាន |
|