Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ ការ​បោះ​ឆ្នោត​ទូទៅ​នៅ​កម្ពុជា​ ឆ្នាំ​២០០៣៖​ របាយការណ៍​នៃ​បេសកកម្ម​អង្កេត​ការណ៍​អន្តរជាតិ​
ការពិពណ៌នា

អង្គការ​ ANFREL​ ជឿជាក់​ថា​អ្នក​អង្កេត​ការណ៍​លើ​ការ​បោះ​ឆ្នោត​ អាច​ផ្តល់​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ផ្ទៀងផ្ទាត់​ពី​និ​តិ​វិធី​ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ប្រកបដោយ​សុច្ចរិត​ភាព​ និង​យុត្តិធម៌​។​ លើស​ពី​នេះ​ទៀត​ វត្តមាន​នៃ​អ្នក​អង្កេត​ការណ៍​នឹង​បង្កើត​ជា​បរិយាកាស​ ដែល​អាច​កាត់​បន្ថយ​ការ​បណ្តេញចេញ​ អំពើ​ហឹ​ង្សា​ និង​អំពើ​ពុក​រលួយ​។​ បេសកកម្ម​ដែល​បាន​រៀបចំ​ផែនការ​ដ៏​ល្អ​មួយ​ អាច​ផ្តល់​ភាព​ជឿជាក់​ខ្លាំង​សម្រាប់​អ្នកបោះឆ្នោត​ និង​បង្កើន​ឆន្ទៈ​របស់​ពួក​គេ​ ក្នុង​ការ​ចូលរួម​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ និង​ជួយ​អោយ​ពួក​គេ​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ នៅ​ពេល​បោះ​ឆ្នោត​ ដោយ​មិន​មានការ​ភ័យ​ខ្លាច​ និង​ការ​សងសឹក​។​ បេសកកម្ម​អង្កេត​ការណ៍​បោះ​ឆ្នោត​របស់​អង្គការ​ ANFREL​ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០០៣​ និង​បាន​បញ្ចប់​វិញ​នៅ​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​ដដែល​។​ ការ​សម្របសម្រួល​បេសកកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​។​ សកម្មភាព​អង្កេត​ការណ៍​សំខាន់ៗ​របស់​អង្គការ​ ANFREL​ បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​ ការ​អង្កេត​ការណ៍​រយៈពេល​វែង​ និង​ រយៈពេល​ខ្លី​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស