-
ការបោះឆ្នោតទូទៅនៅកម្ពុជា ឆ្នាំ២០០៣៖ របាយការណ៍នៃបេសកកម្មអង្កេតការណ៍អន្តរជាតិ
អង្គការ ANFREL ជឿជាក់ថាអ្នកអង្កេតការណ៍លើការបោះឆ្នោត អាចផ្តល់ជាយន្តការដ៏មានប្រសិទ្ធភាព ដើម្បីផ្ទៀងផ្ទាត់ពីនិតិវិធី និងលទ្ធផលនៃការបោះឆ្នោត ប្រកបដោយសុច្ចរិតភាព និងយុត្តិធម៌។ លើសពីនេះទៀត វត្តមាននៃអ្នកអង្កេតការណ៍នឹងបង្កើតជាបរិយាកាស ដែលអាចកាត់បន្ថយការបណ្តេញចេញ អំពើហឹង្សា និងអំពើពុករលួយ។ បេសកកម្មដែលបានរៀបចំផែនការដ៏ល្អមួយ អាចផ្តល់ភាពជឿជាក់ខ្លាំងសម្រាប់អ្នកបោះឆ្នោត និងបង្កើនឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមដំណើរការនៃការបោះឆ្នោត និងជួយអោយពួកគេបង្ហាញពីឆន្ទៈនយោបាយ នៅពេលបោះឆ្នោត ដោយមិនមានការភ័យខ្លាច និងការសងសឹក។ បេសកកម្មអង្កេតការណ៍បោះឆ្នោតរបស់អង្គការ ANFREL សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៣ និងបានបញ្ចប់វិញនៅថ្ងៃទី៣ ខែសីហា ឆ្នាំដដែល។ ការសម្របសម្រួលបេសកកម្មនេះត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញ។ សកម្មភាពអង្កេតការណ៍សំខាន់ៗរបស់អង្គការ ANFREL បានចែកចេញជាពីរផ្នែកគឺ ការអង្កេតការណ៍រយៈពេលវែង និង រយៈពេលខ្លី។
Additional Information
Field | Value |
---|---|
Last updated | 18 មិថុនា 2015 |
Created | 18 មិថុនា 2015 |
ទម្រង់ | XML |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | ការបោះឆ្នោតទូទៅនៅកម្ពុជា ឆ្នាំ២០០៣៖ របាយការណ៍នៃបេសកកម្មអង្កេតការណ៍អន្តរជាតិ |
ការពិពណ៌នា |
អង្គការ ANFREL ជឿជាក់ថាអ្នកអង្កេតការណ៍លើការបោះឆ្នោត អាចផ្តល់ជាយន្តការដ៏មានប្រសិទ្ធភាព ដើម្បីផ្ទៀងផ្ទាត់ពីនិតិវិធី និងលទ្ធផលនៃការបោះឆ្នោត ប្រកបដោយសុច្ចរិតភាព និងយុត្តិធម៌។ លើសពីនេះទៀត វត្តមាននៃអ្នកអង្កេតការណ៍នឹងបង្កើតជាបរិយាកាស ដែលអាចកាត់បន្ថយការបណ្តេញចេញ អំពើហឹង្សា និងអំពើពុករលួយ។ បេសកកម្មដែលបានរៀបចំផែនការដ៏ល្អមួយ អាចផ្តល់ភាពជឿជាក់ខ្លាំងសម្រាប់អ្នកបោះឆ្នោត និងបង្កើនឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមដំណើរការនៃការបោះឆ្នោត និងជួយអោយពួកគេបង្ហាញពីឆន្ទៈនយោបាយ នៅពេលបោះឆ្នោត ដោយមិនមានការភ័យខ្លាច និងការសងសឹក។ បេសកកម្មអង្កេតការណ៍បោះឆ្នោតរបស់អង្គការ ANFREL សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៣ និងបានបញ្ចប់វិញនៅថ្ងៃទី៣ ខែសីហា ឆ្នាំដដែល។ ការសម្របសម្រួលបេសកកម្មនេះត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញ។ សកម្មភាពអង្កេតការណ៍សំខាន់ៗរបស់អង្គការ ANFREL បានចែកចេញជាពីរផ្នែកគឺ ការអង្កេតការណ៍រយៈពេលវែង និង រយៈពេលខ្លី។ |
ភាសារបស់ធនធាន |
|