Skip to content

ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះ​ផ្ទុក​នូវ​ព័ត៌មាន​ទូទៅ​ស្តី​ពី​ជំរឿន​សេដ្ឋកិច្ចនៅ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២២​ ព្រមទាំង​តួលេខ​ជា​ច្រើន​ទៀត​។​ គោលបំណងនៃជំរឿនសេដ្ឋកិច្ចនេះ ដើម្បីចងក្រងស្ថិតិជាមូលដ្ឋានគ្រឹះស្តីពីសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានជំរឿនសេដ្ឋកិច្ច គឺមានសារៈប្រយោជន៍ជាច្រើនចំពោះភាគីពាក់ព័ន្ធដែលរួមមានដូចជា៖ អ្នករៀបចំធ្វើគោលនយោបាយ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រា​វ ព្រមទាំងដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍនានា។​ ទិន្នន័យនៃជំរឿនសេដ្ឋកិច្ចនេះក៏ជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការគណនា ប៉ាន់ស្មានផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅប្រទេសកម្ពុជា ផងដែរ។ សំណុំទិន្នន័យនេះត្រូវបានដកស្រង់ចេញពីតារាងចំនួន៥៣ នៃសៀវភៅជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលមានមាតិកាសំខាន់៤ផ្នែករួមមាន៖ តារាងទិន្នន័យអំពីចំនួនអង្គភាពសេដ្ឋកិច្ច តារាងទិន្នន័យអំពីអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ច, តារាងទិន្នន័យអំពីចំណូល ចំណាយ ប្រាក់ចំណេញ និងខាត ប្រចាំឆ្នាំ​ និង តារាងទិន្នន័យអំពីករណីផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ធនធានទិន្នន័យ (5)

 
  • Shapefile
  • KML
  • GeoJSON

មើល​ធនធានទិន្នន័យ - ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ Censuses
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ ទិន្នន័យតួលេខក្នុងតារាងត្រូវបានដកស្រង់ចេញពីជំនឿនសេដ្ឋកិច្ចឆ្នាំ២០២២
ភាពទៀងទាត់តាមហេតុផល គ្មាន​ព័ត៌មាន​ទាក់ទង​នឹង​ភាព​ភាព​ទៀងទាត់​តាម​ហេតុផល​ឡើយ​។
ការចប់សព្វគ្រប់ ការចប់សព្វគ្រប់អាស្រ័យទៅ​នឹង​ទិន្ន​ន័យ​ដើម​របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួង​មហា​ផ្ទៃ​។
ជំហាននៃដំណើរ សំណុំទិន្នន័យនេះត្រូវបានដកស្រង់ចេញពីតារាងចំនួន៥៣នៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ជាទម្រង់ CSV បំប្លែងទៅជាទិន្នន័យ SQLITE ហើយបានuploadទៅកាន់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ។
Lineage វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួង​មហា​ផ្ទៃ​
ភាគីទទួលខុសត្រូវ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួងផែនការ​ ​អាសយដ្ឋាន​៖​ អាគារ​ C,​ E​ នឹង​ F​ #៣៨៦​ មហាវិថី​ ព្រះ​មុន្នី​វង្ស​,​ សង្កាត់​ បឹង​កេងកង​ទី​១,​ ខណ្ឌ​ ចំការមន​,​ រាជធានី​ភ្នំពេញ​។​ ទូរស័ព្ទ​៖​ ៨៥៥-២៣-២១៩៩២២;​ ៨៥៥-២៣-២១៩៩២១​ (DG);​ ៨៥៥-២៣-២២០០៧៧,​ អ៊ី​ម៉ែ​ល​៖​ info@nis.gov.kh,​ គេហទំព័រ​៖​ www.nis.gov.kh។
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ទិន្នន័យ​មេ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​ ១៩ ខែកក្កដា ឆ្នាំ​២០២៤។​ សម្រាប់​សំណួរ​ សូម​ទំនាក់ទំនង​មក​កាន់​ អង្គការ​ទិន្ន​ន័​យំ​អ​ពី​ការ​អភិវឌ្ឍ​។​ ​សារ​អេ​ឡិច​ត្រូ​និ​ច​:​ contact@opendevcam.net,​ គេហទំព័រ​:http://www.opendevcam.net​ ,​ អាសយដ្ឋាន​:​ ផ្ទះ​លេខ​ ២៣​បេ ផ្លូវ​៦០៦​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
លក្ខណៈសម្បត្តិ តារាងគុណលក្ខណៈសម្បតិ្តនៃទិន្នន័យនេះត្រូវបានភ្ជាប់នៅក្នុងសំណុំទិន្នន័យជាទម្រង់ CSV។
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ Yes
កំណែ 1
ពាក្យគន្លឹះ Economic,Census,2022
កាលបរិច្ឆេទផ្ទុកឡើង កក្កដា 19, 2024, 02:54 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 19, 2024, 07:58 (UTC)