Skip to content

សេវាសាធារណៈសម្រាប់មធ្យោបាយដឹកជញ្ជូន

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះមានផ្ទុកតារាងនៃសេវាសាធារណៈ ផ្តល់ដោយក្រសួងសាធារណៈការ ដែលផ្តោតទៅលើសេវាសម្រាប់ម៉ូតូ និងយានយន្ត។ ក្នុងនេះដែរ មានចំណាត់ថ្នាក់ធំៗចំនួនបី៖ បណ្ណបើកបរ, ការចុះបញ្ជី និងកម្មសិទ្ធ, និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃសេវា, រយៈពេលដំណើរការសេវា, សុពលភាពឯកសារ និងស្ថាប័នមានសមត្ថកិច្ច។ សំណុំទិន្នន័យនេះត្រូវបានចងក្រងពីប្រកាសរួម លេខ ០១០ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ចុះហត្ថលេខានៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ និងប្រកាសលេខ ១១៤៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - សេវាសាធារណៈសម្រាប់មធ្យោបាយដឹកជញ្ជូន (ភាសាអង់គ្លេស)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ
  • Access to information
  • Administration
  • Government services
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ 23 ធ្នូ 2016
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ភាពទៀងទាត់តាមហេតុផល សំណុំទិន្នន័យនេះត្រូវបានយកមកទាំងស្រុងពីអ្វីដែលមាននៅក្នុងឧបសម្ព័ន្ធនៅក្នុងប្រកាសរួម លេខ ០១០ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រកាសលេខ ១១៤៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការចប់សព្វគ្រប់ ក្រុមការងារពណ្ណាធីការអូឌីស៊ីបានទាញយកតែសេវាសម្រាប់ម៉ូតូ និងយានយន្តពីឧបសម្ព័ន្ធនៃប្រកាសរួម លេខ ០១០ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, និងប្រកាសលេខ ១១៤៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែប៉ុណ្ណោះ។
ជំហាននៃដំណើរ ក្រុមពណ្ណាធីការរបស់អូឌីស៊ី បានរៀបចំតារាងនៅក្នុងសំណុំទិន្នន័យនេះ តាមរយៈការរួមបញ្ជូលគ្នានៃព័ត៌មានសេវាដែលផ្តល់អោយនៅក្នុងឧបសម្ព័ន្ធនៃប្រកាសរួម លេខ ០១០ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, និងប្រកាសលេខ ១១៤៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
Lineage http://www.ncdd.gov.kh/jdownloads/Prakas/prokas_mef__mof.pdf
ភាគីទទួលខុសត្រូវ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាសយដ្ឋាន: ផ្លូវលេខ 92, សង្កាត់វត្ថភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទ: 855-23-724 664 / Fax: 855-23-427 798 អ៊ីមែល: admin@mef.gov.kh គេហទំព័រ:http://www.mef.gov.kh/ ក្រសួងសាធារណការ និងដឹកជញ្ជូន, អាសយដ្ឋាន: មហាវិថីព្រះនរោត្តម កែងផ្លូវ១០៦ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: (+855)23 427 845 , អ៊ីមែល: info@mpwt.gov.kh, គេហទំព័រ៖ http://www.mpwt.gov.kh/ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អaសយដ្ឋានៈ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ (អគារ T) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: (+855) 23 362 175 / 720 038 អ៊ីមែល: info@ncdd.gov.kh គេហទំព័រ: http://www.ncdd.gov.kh//
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ទិន្នន័យមេបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី), អាសយដ្ឋាន៖ ផ្ទះលេខ ៤៣, ផ្លូវលេខ ២០៨, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
អាជ្ញាប័ណ្ណ CC-BY-4.0
សិទ្ធិ Yes
កំណែ 1.0
កាលបរិច្ឆេទផ្ទុកឡើង ធ្នូ 23, 2016, 04:11 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 13, 2018, 10:18 (UTC)