Skip to content

Additional Information

Field Value
Last updated 19 មិថុនា 2015
Created 19 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ ស្តង់ដាជីវភាពរស់នៅរបស់កម្មកររោងចក្រនៅកម្ពុជា៖ ការយល់ឃើញ និងការតាំងចិត្តរបស់កម្មករ
ការពិពណ៌នា

ចាប់តាំងពីពាក់កណ្តាលទស្សវត្ស ៩០ វិស័យវាយណភ័ណ្ឌនៅកម្ពុជាបានមានរីកចំរើនយ៉ាងលឿននៅជុំវិញទីក្រុងភ្នំពេញ ដែលបានផ្តល់ឱកាសការងារជាច្រើនសម្រាប់ស្ត្រី និងយុវតីដែលរស់នៅតំបន់ជនបទ។ ការសិក្សាមុនបានបញ្ជាក់ថាកម្មករបានចាកចេញពីការងារនៅជនបទ និងស្វែងរកការងារថ្មីនៅក្នុងរោងចក្រដើម្បីបានកំរៃខ្ពស់។ ជាងនេះទៅទៀត ផ្នែកសំខាន់នៃប្រាក់ចំណូលរបស់ពួកគេគឺដើម្បីបង្កើនជីវភាពរស់នៅរបស់គ្រួសារដែលរស់នៅជនបទ។ ការសិក្សានេះគ្រាន់តែគ្របដណ្តប់លើផ្នែកមួយនៃស្តង់ដាជីវភាពរស់នៅរបស់កម្មកររោងចក្រពិតប្រាកដ។ ដោយសារការខ្វះខាតលើការសិក្សាលំអិតនាពេលបច្ចុប្បន្ន ការស្រាវជ្រាវនេះមានគោលបំណងក្នុងការសិក្សាលើសកម្មភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ និងការយល់ឃើញរបស់ពួកគេលើស្តង់ដារស់នៅ។ ការស្រាវជ្រាវនេះមានគោលបំណងក្នុងការដោះស្រាយនៅកត្តាសំខាន់ៗ ដែលជះឥទ្ធិពលលើជីវភាពរស់នៅរបស់កម្មករ និងពិភាក្សាលើសូចនាករដែលអាចធ្វើអោយកាន់តែមានភាពប្រសើរឡើង។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស