Skip to content

Additional Information

Field Value
Last updated 27 កុម្ភៈ 2024
Created 27 កុម្ភៈ 2024
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្ដីបង្គាប់អាជ្ញាកណ្ដាលនៃឧប្បត្តិហេតុការងារដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខេន​ ស្ព័ត ស៊ូ
ការពិពណ៌នា

សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើករណីវិវាទនៃភាគី ក្រុមហ៊ុន ខេន​ ស្ព័ត ស៊ូ (និយោជក) និងភាគីតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុន ខេន​ ស្ព័ត ស៊ូ (កម្មករនិយោជិត)។ យោងតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលមានការទាមទារចំនួន៩ពីកម្មករនិយោជិត នៅក្នុងរបាយការណ៍ផ្សះផ្សាមិនសះជារួមមាន៖ ១) និយោជកដំឡើងម៉ាស៊ីនត្រួតពិនិត្យ និងភ្លើងនៅច្រកចូលរោងចក្រ។ ២) និយោជកបង់ថ្លៃអាហារជាប្រចាំនៅថ្ងៃសៅរ៍។ ៣) និយោជកមិនកាត់ប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ពីកម្មករដែលយឺត១៥នាទីដោយសារចរាចរណ៍។ ៤) និយោជករៀបចំរថយន្តរង់ចាំសម្រាប់កម្មករដែលឈឺ ឬសន្លប់។ ៥) និយោជកផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុជំនួសឱ្យការសម្រាកសម្រាប់កម្មករដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ។ ៦) និយោជក​មិន​កាត់​ប្រាក់​ឈ្នួល​កម្មករ​ដែល​ទៅ​រោងចក្រ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រោះ​ពុំមាន​ការងារ​ធ្វើ។ ៧) និយោជកបង់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលមិនប្រើ។ ៨) និយោជកផ្តល់កាតពិសេសសម្រាប់កម្មករពិការ ដោយអនុញ្ញាតឱ្យពួកគេចាកចេញ ១៥នាទីមុន។ ៩)មានគោលការណ៍ច្បាស់លាស់ពេលនិយោជិតលាលែងពីការងារ។ សេចក្តីសម្រេច និងបង្គាប់នៃសេចក្តីបង្គាប់នេះ ក្រុមប្រឹក្សាបានបដិសេធមិនពិចារណាលើបញ្ហាទី១ និងទី៨។ ភាគីទាំងពីរបានយល់ព្រមដកបញ្ហាទី២។ សំណើដែលមិនកាត់ប្រាក់ឈ្នួលដោយសារកម្មករមកយឺតត្រូវបានច្រានចោល ប៉ុន្តែនិយោជកត្រូវបានបញ្ជាមិនកាត់ប្រាក់ឈ្នួលគោល។ បញ្ហា ៤,៥,៦ និង ៧ ត្រូវបានច្រានចោល។ នេះគឺជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច។

ភាសារបស់ធនធាន
  • ភាសាខ្មែរ