Skip to content

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីការដាក់ឱ្យដំណើរការបំរើសេវាដឹកជញ្ជួនដល់សាធារណៈជន ដែលផ្តល់សេវាកម្មដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ តាមកាលបរិច្ឆេទ និងបណ្តាខ្សែរត់ផ្សេងៗគ្នា។ ខ្សែទី១៖ ចាប់ផ្តើមដំណើរការនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីគីឡូម៉ែត្រលេខ៩ តាមផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ស្ពានព្រះមុនិវង្ស ឆ្ពោះទៅផ្លូវលេខ ១ រហូតដល់ចំណតរថយន្តបឹងឈូក រូចត្រឡប់មកវិញ (៦៧ ចំណត), ខ្សែទី២៖ ចាប់ផ្តើមដំណើរការនៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីចំណតផ្សាររាត្រី វិថីព្រះស៊ីសុវត្ថិ ស្ពានជ្រោយចង្វារ រង្វង់មូលស្តាតចាស់ ផ្លូវលេខ ៧០ និង ២៧៣ អង់តែនតួគោគ វិថីគឹមអ៊ីលស៊ុង មហាវិថីម៉ៅសេងតុង ស្តុបបូកគោ មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ២ រហូតដល់រង្វង់មូលតាខ្មៅ រូចត្រលប់មកវិញ (៦៨ ចំណត), ខ្សែទី៣៖ ចាប់ផ្តើមនៅថ្ងទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីចំណតផ្សាររាត្រី ផ្លូវលេខ ១០៦ តិរវិថីព្រះនរោត្តម ផ្លូវលេខ ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្ស៊ី ព្រលានយន្តហោះអន្តរជាតិ រហូតដល់រង្វង់មូលចោមចៅ រួចត្រឡប់មកវិញ (៤៩ ចំណត)។ ខ្សែរត់រថយន្តក្រុងទាំងបី ចាប់ផ្តើមដំណើរការពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២០:៣០នាទី។

ធនធានទិន្នន័យ (1)

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • phnom_penh_captial_hall
ទីភ្នាក់ងារអនុវត្ត
  • សាលារាជធានីភ្នំពេញ
ភាសា
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ សេចក្តីជូនដំណឹង
ប្រធានបទ Transport infrastructure and facilities
អាជ្ញាប័ណ្ណ CC-BY-SA-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 1 កញ្ញា 2014
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 1 កញ្ញា 2014
ទំនាក់ទំនង

សាលារាជធានីភ្នំពេញ អាស័យដ្ឋាន៖ អាគារលេខ 69, មហាវិថិព្រះមុនីវង្ស., សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ ព័ត៌មានទូទៅ៖ ទូរស័ព្ទ : (+855) 23 722 054, ទូរសារ : (+855) 23 725 626, អ៊ីម៉ែល: info@phnompenh.gov.kh សម្រាប់ជនបរទេស៖ ទូរស័ព្ទ : (+855) 23 430 681, ទូរសារ : (+855) 23 430 681, អ៊ីម៉ែល: info@phnompenh.gov.kh គេហទំព័រ៖ http://www.phnompenh.gov.kh

ឈ្មោះឯកសារយោងរក្សាទុក Phnom_Penh_Municipality_Public_Announcement__01.09.2014.jpg
កាលបរិច្ឆេទផ្ទុកឡើង កក្កដា 19, 2016, 10:17 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 24, 2016, 10:55 (UTC)