Skip to content

អនុក្រឹត្យលេខ ២៥០ ស្តីពី ការកាត់ដីសរុបទំហំ៥១២.៤២ហិកតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងនោះកាត់ចេញពីជម្រកសត្វព្រៃស្នួល កាត់ចេញពីដីតំបន់ព្រៃការពារនិងអភិរក្សជីវៈចំរុះសីមា ខេត្តមណ្ឌលគិរីនិងកាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងកាត់ចេញពីដីដែលគ្រោងផ្តល់សម្បទានសង្គមកិច្ចសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធសមូហភាពជូនសហគមន៍ជនជាតិភាគតិច០១សហគមន៍ ចំនួន៩៣គ្រួសារ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ដីទំហំ ៥១២.៤២ ហិកតា ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ដើម្បីគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ៩៣ គ្រួសារ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង គ្រួសារ នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum wgs 1984។ ប៉ុន្តែប្រព័ន្ធកូអរដោណេ និងឧបសម្ព័ន្ធផែនទីមិនមានភា្ជប់ជាមួយអនុក្រឹត្យនេះទេ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Sub-decree No.250 on on downsizing 512.42 hectars in Keo Seima district, Mondulkiri province from Snoul​ Wildlife Sancuary, Seima Biodiversity Conservation in Mondulkiri and Forest Cover 2002 for reclassification of private state land and land planned for social land concession for granting as Pnong indigenous communal ownership for 1 community with 93 families

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ឯកសារយោងលេខ # ២៥០
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • គណៈរដ្ឋមន្ត្រី
ទីភ្នាក់ងារអនុវត្ត
  • រដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
ភាសា
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ អនុក្រឹត្យ
ប្រធានបទ
  • Development and assistance for ethnic minorities and indigenous people
  • Ethnic minorities and indigenous people
អាជ្ញាប័ណ្ណ CC-BY-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 18 ឧសភា 2013
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 18 ឧសភា 2013
កំណត់ត្រាខ្លីអំពីការផ្លាស់ប្តូរ

ដីទំហំសរុប ៥១២.៤២ ហិកតា ក្នុងនោះ (១) ៤៤៩.៩០ ហិកតា កាត់ចេញពីជម្រកសត្វព្រៃស្នួល ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១៣/៥១០ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៣ (២) ទំហំ ៤០.០២ ហិកតា កាត់ចេញពីដីតំបន់ព្រៃការពារ និងអភិរក្សជីវៈចំរុះសីមា ខេត្តមណ្ឌលគិរី និង (៣) ទំហំ ៣.៨៤ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និង (៤) ទំហំ ១៦.៦៦ ហិកតា កាត់ចេញពីដីដែលគ្រោងផ្តល់សម្បទានសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិព្នង នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ។

ឯកសារយោង Official gazette
ទំនាក់ទំនង

អគ្គនាយកដ្ឋានរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី

អាសយដ្ឋាន: ទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ កម្ពុជា។ ទូរស័ព្ធ/ទូរសារ: (855) 23 212 490 សារអេឡិចត្រូនិច: info@pressocm.gov.kh, pressocm@gmail.com

កំណត់ត្រា

ប្រព័ន្ធកូអរដោណេ និងឧបសម្ព័ន្ធផែនទីមិនមានភា្ជប់ជាមួយអនុក្រឹត្យនេះទេ។

ឈ្មោះឯកសារយោងរក្សាទុក Sub_decree_No_250__18.05.2013.pdf
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 3, 2016, 02:32 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 3, 2016, 10:54 (UTC)