Skip to content

របាយការណ៍អង្គការអានហ្វ្រែល៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ឆ្នាំ២០១៧

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

របាយការណ៍ គឺជាលទ្ធផលនៃបេសកកម្មរបស់បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល) អង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧។ អង្គការអានហ្វ្រែល បានដាក់ពង្រាយអ្នកសង្កេតការណ៍ ៣៦ នាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីតាមដានដំណើរការយុទ្ធនាការ និងការបោះឆ្នោត។ បេសកកម្មនេះ គ្របដណ្តប់លើ ១៣ ខេត្តរាជធានី នៅក្នុងពេលយុទ្ធនាការបោះឆ្នោត និង ១៥១ ការិយាល័យបោះឆ្នោត នៅ ១៨ ខេត្តរាជធានី នៅថ្ងៃបោះឆ្នោត ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧។ ជារួម ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ ដំណើរការទៅដោយរលូត ជាមួយនឹងអត្រាអ្នកបានបោះឆ្នោត ៩០.៣៧ % និងលទ្ធផលត្រូវបានទទួលយកភាគច្រើនដោយភាគីពាក់ព័ន្ធ ស្ថានភាពនៅក្រោយថ្ងៃបោះឆ្នោត ត្រូវបានរាយការណ៍ថាគួរឲ្យបារម្ភ ដោយសារតែបទបញ្ជារដោះស្រាយជម្លោះមិនច្បាស់លាស់ និងការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើបន្ទប់ស្ថានការណ៍ ដែលជាក្រុមការងារនៃអង្គការសង្គមស៊ីវិលចំនួន ៤០ ធ្វើការតាមឃ្លាំមើលការបោះឆ្នោត។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - របាយការណ៍អង្គការអានហ្វ្រែល៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ឆ្នាំ២០១៧

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Elections
  • Government
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ផ្នែកខ្លះ ឬទាំងស្រុងនៃរបាយការណ៍នេះអាចយកមកផលិតជាថ្មីបាន ប្រសិនបើបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល) ត្រូវបានទទួលស្គាល់ជាប្រភពនៃឯកសារនេះ។ សេចក្តីជូនដំណឹងអំពីការប្រើប្រាស់ឯកសារនេះ ត្រូវបានលើកទឹកចិត្ត។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ CC-BY-NC-4.0
ទំនាក់ទំនង

បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល) អាសយដ្ឋាន៖​ 105 Suthisarnwinichai Road, Samsennok, Huaykwang, Bangkok 10320, Thailand. ទូរស័ព្ទ: (៦៦ ២)២៧៧៣៦២៧ ទូរសារ: (៦៦ ២) ២៧៦២១៨៣ សារអេឡិចត្រូនិច:anfrel@anfrel.org គេហទំព័រ: www.anfrel.org

សហអ្នកនិពន្ធ (បុគ្គល) Amaël Vier and Karel Jiaan Galang
កន្លែងបោះពុម្ភផ្សាយ បាងកក
អ្នកបោះពុម្ពផ្សាយ អានហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2017
ការបង់លេខ ៣១
កាលបរិច្ឆេទផ្ទុកឡើង ធ្នូ 3, 2017, 01:12 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 14, 2019, 08:01 (UTC)