Skip to content

កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​និង​សិ​ទិ្ធ​មនុស្ស​ ស្តី​ពី​ការ​៖​ ទប់ស្កាត់​ ការ​កាត់​បន្ថយ​ និង​ការ​ដោះស្រាយ​ការ​រំលោភ​សិ​ទិ្ធ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គោលបំណង​នៃ​កំណត់​ត្រា​សង្ខេប​នេះ​ គឺ​ដើម្បី​កំណត់​រក​ឱ្យ​ឃើញ​នូវ​បញ្ហា​សំខាន់ៗ​ដែល​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​វិភាគ​លើ​ទំនាស់​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន​បី​ករណី​ និង​ដើម្បី​ស្នើ​ជា​អនុសាសន៍​ក្នុង​គោលបំណង​ទប់ស្កាត់​ និង​ដោះស្រាយ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ដីធ្លី​។​ ម​.​ស​.​ម​.​ក​ សហការ​ជាមួយ​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ បាន​ជ្រើសរើស​ករណី​ចំនួន​ បី​ដើម្បី​ឆ្លុះ​បញ្ចាំង​៖​ ពោល​គឺ​ ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាមួយនឹង​ក្រុមហ៊ុនចម្ការកៅស៊ូ​ សុក​ហ្វិ​ន​ ខេ​ស៊ី​ឌី​ នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ("​ករណី​ក្រុមហ៊ុន​ សុក​ហ្វិ​ន​ ខេ​ស៊ី​ឌី​")​ ករណី​មួយទៀត​គឺ​ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករស​ មី​ត​ធ័​រ​ ភូ​ល​ ក្នុង​សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ("​ករណី​ក្រុមហ៊ុន​ មី​ត​ធ័​រ​ ភូ​ល​")​ និង​ចុង​ក្រោយ​គឺ​ ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ អឹ​ម​.​ឌី​.​អេស​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ អ៊ឹម​.​ឌី​.​អេស​ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ("​ករណី​ក្រុមហ៊ុន​ អ៊ឹម​.​ឌី​.​អេស​")​។​ កំណត់​ត្រា​សង្ខេប​នេះ​ គឺ​ផ្អែក​លើ​ការ​ពិនិត្យ​មើល​ឯកសារ​ និង​ការ​ស្រាវជ្រាវ​ដល់​កន្លែង​ចាប់ពី​ខែមករា​ ឆ្នាំ​២០១៧​។​ ក្រុមការងារ​របស់​ ម​.​ស​.​ម​.​ក​ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​ចំនួន​ប្រាំមួយ​លើក​ចាប់ពី​ខែមីនា​ និង​ខែឧសភា​ ឆ្នាំ​២០១៧​ និង​ចន្លោះ​ពី​ ខែឧសភា​ និង​ខែមិថុនា​ ឆ្នាំ​២០១៨​ ហើយ​បាន​ជួប​ជាមួយនឹង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ករណី​ទាំង​បី​នេះ​។​ បន្ថែម​លើ​នេះ​ទៅ​ទៀត​ ម​.​ស​.​ម​.​ក​ បាន​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​យ៉ាង​ស៊ីជម្រៅ​ ដើម្បី​កំណត់​រក​បទដ្ឋាន​ច្បាប់​ដែល​អាច​អនុវត្ត​បាន​ពិនិត្យ​តាមដាន​ការ​វិវត្តន៍​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ ហើយនឹង​បាន​កំណត់​រក​រចនាសម្ព័ន្ធ​លម្អិត​ចំពោះ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ទាំងនោះ​។​

ធនធានទិន្នន័យ (4)

មើល​ធនធានទិន្នន័យ - កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​និង​សិ​ទិ្ធ​មនុស្ស​ ស្តី​ពី​ការ​៖​ ទប់ស្កាត់​ ការ​កាត់​បន្ថយ​ និង​ការ​ដោះស្រាយ​ការ​រំលោភ​សិ​ទិ្ធ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (ភាសាអង់គ្លេស)

Additional Info

Field Value
ប្រភេទឯកសារ Analysis, discussion papers, and blogs
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រធានបទ
  • Ethnic minorities and indigenous people
  • Human rights
  • Land
  • Land tenure and land titling
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ខេត្ត (ច្រើន)
  • មណ្ឌលគិរី
  • ពោធិ៍សាត់
  • ឧត្តរមានជ័យ
សិទ្ធិ No
កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-NC-SA-3.0
ទំនាក់ទំនង

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)

អាសយដ្ឋាន៖ ផ្ទះលេខ ៧៩៨ ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ +៨៥៥ (០) ២៣ ៧២ ៦៩ ០១ អ៊ីមែល៖ info@cchrcambodia.org គេហទំព័រ៖ www.cchrcambodia.org

អ្នកនិពន្ធ (ជាស្ថាប័ន) Cambodian Center for Human Rights (CCHR)
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ, ប្រទេសកម្ពុជា
អ្នកបោះពុម្ពផ្សាយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
កាលបរិច្ឆេទបោះពុម្ព 2018
ការបង់លេខ ៦៤
កំណត់សំគាល់ទូទៅង

តំណទៅកាន់ប្រភពឯកសារដើម៖

ឈ្មោះឯកសារយោងរក្សាទុក BHR_Briefing_Note_ENG_Final__00.12.2018.pdf
ពាក្យគន្លឹះ land disputes,land conflicts
កាលបរិច្ឆេទផ្ទុកឡើង ធ្នូ 28, 2018, 05:41 (UTC)
កាលបរិច្ឆេទកែប្រែ ធ្នូ 28, 2018, 06:34 (UTC)