-
របាយការណ៍ស្តីពីការសង្កេតការណ៍បោះឆ្នោតជាតិឆ្នាំ២០១៣ នៅកម្ពុជា
របាយការណ៍នេះ គឺជាលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតរបស់អង្គការតម្លាភាពកម្ពុជា លើការបោះឆ្នោតជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។ អង្គការតម្លាភាពកម្ពុជា បានដាក់ពង្រាយអ្នកសង្កេតការណ៍ឯករាជ្យ ៩០៦នាក់ នៅការិយាល័យបោះឆ្នោត ចំនួន ៤០៩ កន្លែង ជាការិយាល័យតំណាងទូទាំង ២៤ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការសង្កេតការណ៍ជាគំរូក្នុងថ្ងៃបោះឆ្នោតជាតិ។ ការិយាល័យបោះឆ្នោតគំរូ ក្នុងការសិក្សារបស់អង្គការតម្លាភាពកម្ពុជា ត្រូវបានជ្រើសរើសដោយព្រាវក្នុងចំនួនតំណាងឲ្យការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស។ របាយការណ៍បានរកឃើញ និងបញ្ជាក់ពីការព្រមានលើភាពមិនប្រក្រតីនៃការបោះឆ្នោតជាពិសេសការបាត់ឬជាន់ឈ្មោះអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោត។ អ្នកបោះឆ្នោតដែលមានអត្តសញ្ញាណគ្រប់គ្រាន់ខ្លះ មិនអាចស្វែងរកឈ្មោះរបស់ពួកគេឃើញ នៅថ្ងៃបោះឆ្នោត ក្នុងចំណោមការិយាល័យសិក្សានេះប្រមាណជា ៦០ភាគរយ។
Additional Information
Field | Value |
---|---|
Last updated | 15 វិច្ឆិកា 2017 |
Created | 15 វិច្ឆិកា 2017 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | របាយការណ៍ស្តីពីការសង្កេតការណ៍បោះឆ្នោតជាតិឆ្នាំ២០១៣ នៅកម្ពុជា |
ការពិពណ៌នា |
របាយការណ៍នេះ គឺជាលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតរបស់អង្គការតម្លាភាពកម្ពុជា លើការបោះឆ្នោតជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។ អង្គការតម្លាភាពកម្ពុជា បានដាក់ពង្រាយអ្នកសង្កេតការណ៍ឯករាជ្យ ៩០៦នាក់ នៅការិយាល័យបោះឆ្នោត ចំនួន ៤០៩ កន្លែង ជាការិយាល័យតំណាងទូទាំង ២៤ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការសង្កេតការណ៍ជាគំរូក្នុងថ្ងៃបោះឆ្នោតជាតិ។ ការិយាល័យបោះឆ្នោតគំរូ ក្នុងការសិក្សារបស់អង្គការតម្លាភាពកម្ពុជា ត្រូវបានជ្រើសរើសដោយព្រាវក្នុងចំនួនតំណាងឲ្យការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស។ របាយការណ៍បានរកឃើញ និងបញ្ជាក់ពីការព្រមានលើភាពមិនប្រក្រតីនៃការបោះឆ្នោតជាពិសេសការបាត់ឬជាន់ឈ្មោះអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោត។ អ្នកបោះឆ្នោតដែលមានអត្តសញ្ញាណគ្រប់គ្រាន់ខ្លះ មិនអាចស្វែងរកឈ្មោះរបស់ពួកគេឃើញ នៅថ្ងៃបោះឆ្នោត ក្នុងចំណោមការិយាល័យសិក្សានេះប្រមាណជា ៦០ភាគរយ។ |
ភាសារបស់ធនធាន |
|