Skip to content

សិទ្ធិ​មនុស្ស​ និង​ពន្ធនាគារ​នៅ​កម្ពុជា​៖​ សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ ឆ្នាំ​២០០២​ និង​ ២០០៣

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ចាប់តាំងពី​ឆ្នាំ​១៩៩៧​ មក​ អង្គការ​លី​កាដូ​បាន​ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​ និង​ពន្ធនាគារ​នៅ​កម្ពុជា​ ដោយ​បង្ហាញ​ពី​បញ្ហា​ និង​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​ និង​បាន​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ការ​ផ្លាស់​ប្តូរ​។​ អង្គការ​លី​កាដូ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ធ្វើការ​តាមដាន​អ្នកទោស​នៅ​កម្ពុជា​ និង​សិទ្ធិ​របស់​អ្នកទោស​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មានគុណ​ភាព​ខ្ពស់​ និង​មិន​ប្រកាន់​បក្សពួក​ ព្រមទាំង​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​សម្រាប់​ការ​កំណែទម្រង់​ដ៏​វិជ្ជមាន​។​ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ របាយការណ៍​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​កំណត់​បញ្ហា​ សម្រាប់​ធ្វើការ​តស៊ូ​មតិ​ អ្នក​សិក្សា​ស្រាវជ្រាវ​ ម្ចាស់​ជំនួយ​ អ្នកជំនាញ​ផ្នែក​ច្បាប់​ ក័​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​ពន្ធនាគារ​ ថែម​ទាំង​ដើម្បី​ពង្រឹង​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ និង​លើកកម្ពស់​ការ​គោរព​សិទ្ធិ​អ្នកទោស​។​ មានការ​ភ្ជាប់​ទំនាក់ទំនង​របស់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មក​លើ​អ្នកទោស​នៅ​កម្ពុជា​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ ការ​ថយ​ចុះ​នៃ​សុខភាព​របស់​អ្នកទោស​។​ របាយការណ៍​នេះ​ធ្វើការ​ស្វែងរក​ពី​ទំនាក់ទំនង​ទាំងនេះ​ និង​ធ្វើការ​ពន្យល់​អំពី​បញ្ហា​សុខភាព​អ្នកទោស​ ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ ២០០២​ និង​ ២០០៣​។​

ធនធានទិន្នន័យ (5)

មើល​ធនធានទិន្នន័យ - សិទ្ធិ​មនុស្ស​ និង​ពន្ធនាគារ​នៅ​កម្ពុជា​៖​ សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ ឆ្នាំ​២០០២​ និង​ ២០០៣

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Human rights
  • Prisons
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូចប្រយោជន៍​ ឬ​អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

សម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធមនុស្ស លីកាដូ​

អាសយដ្ឋាន៖ ផ្ទះលេខ ១៦ ផ្លូវលេខ ៩៩ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទ៖ 855) 23 360 965/364 901, លេខទូរសារ៖ (855) 23 360 965/217 626, អ៊ីម៉ែល៖ icado@camnet.com.kh, គេហទំព័រ៖ www.licadho.or

អ្នកនិពន្ធ (ជាស្ថាប័ន) Cambodian League for the Promotion and Defense of Human Rights (LICADHO)
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ
អ្នកបោះពុម្ពផ្សាយ សម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធមនុស្ស លីកាដូ​ (LICADHO)
កាលបរិច្ឆេទបោះពុម្ព 2004
ការបង់លេខ ៤៥
ឈ្មោះឯកសារយោងរក្សាទុក 05a4b8b6-72c7-4d8c-82e6-43dc9eaaf307.pdf
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 14, 2015, 22:14 (UTC)
កាលបរិច្ឆេទកែប្រែ កញ្ញា 12, 2019, 08:46 (UTC)