Skip to content

ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​៖​ ការ​ប្រៀបធៀប​រឿងរ៉ាវ​ដែល​និយាយ​អំពី​គន្លង​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ជម្លោះ​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

និក្ខេបបទ​នេះ​ប្រើ​សុន្ទរកថា​ដើម្បី​វិភាគ​ថា​ តើ​រឿងរ៉ាវ​ខុស​គ្នា​អំពី​ការ​កសាង​ទំនប់​វា​រី​អគ្គិសនី​ នៅ​ក្នុង​អាង​ទន្លេមេគង្គ​ អាច​បង្កបង្កើត​ឡើង​វិញ​នូវ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដោយ​របៀប​ណា​។​ ជាមួយនឹង​តួអង្គ​ដែល​ពេល​ខ្លះ​ធ្វើការ​តស៊ូ​មតិផ្ទុយ​ពី​គន្លង​នៃ​ការ​អភិវឌ្ឍ​ អាច​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នែក​សង្គម​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ផ្សេងៗ​ ដែល​ពួក​គេ​ទាំងអស់​សំដៅលើ​ និង​ជំរុញ​របៀបវារៈ​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ខ្ញុំ​បាន​អនុវត្ត​វិធីសាស្ត្រ​បែប​គុណភាព​ដែល​ត្រូវ​បាន​សម្របសម្រួល​តាម​រយៈ​ការ​សម្ភាសន៍​ពាក់កណ្តាល​ផ្លូវការ​ ដើម្បី​ចូលរួម​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ជា​ច្រើន​ នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ទំនប់​វា​រី​អគ្គិសនី​។​ ដោយ​ប្រើ​វិធីសាស្ត្រ​នៃ​ការ​រៀបរាប់​រឿងរ៉ាវ​ ធាតុ​នៃ​កិច្ច​ពិភាក្សា​ និង​ការ​បញ្ចប់​កិច្ច​ពិភាក្សា​ ខ្ញុំ​បាន​ពិនិត្យ​មើល​ធាតុ​ចំនួន​ បី​ នៅ​ក្នុង​ការ​ជជែក​វែកញែក​អំពី​ការ​កសាង​ទំនប់​វា​រី​អគ្គិសនី​ ដែល​ទាក់ទង​ទៅ​នឹង​ទីតាំង​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​កម្ពុជា​។​ តាម​រយៈ​ការ​លើក​ឡើងជា​បញ្ហា​របស់​ទស្សនទាន​អំពី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទាក់ទង​នឹង​ថាមពល​វា​រី​អគ្គិសនី​ និក្ខេបបទ​នេះ​បាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​ ដែល​អាច​ជំរុញ​ឱ្យ​មានការ​ពិភាក្សា​ដេញដោល​ ហើយ​ខ្ញុំ​គិត​ថា​ភាព​មិន​ច្បាស់លាស់​នៃ​ទស្សនទាន​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ កម្លាំង​ដ៏​មាន​សក្តានុពល​ជា​ជាង​ភាព​ទន់ខ្សោយ​។​ និក្ខេបបទ​នេះ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​គាំទ្រ​ផ្នែក​វា​រី​អគ្គី​ស​នី​ខ្លាំង​ មាន​និន្នាការ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ បន្ទាប់​មក​ទើប​ចាប់អារម្មណ៍​លើ​វិស័យ​បរិស្ថាន​ និង​សង្គម​។​ អ្នក​ដែល​មានគំនិត​យល់​ផ្សេង​ពី​នេះ​បាន​បង្ហាញ​ពី​និន្នាការ​បញ្ច្រាស់​គ្នា​ ខណៈ​ពេល​អ្នក​ដែល​នៅ​ឈរ​កណ្តាល​ បាន​បង្ហាញ​ពី​ភាព​លំបាក​ក្នុង​ការ​ផ្សះផ្សារ​រវាង​ភាគី​ទាំង​ពីរ​។​

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​៖​ ការ​ប្រៀបធៀប​រឿងរ៉ាវ​ដែល​និយាយ​អំពី​គន្លង​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​ជម្លោះ

Additional Info

Field Value
ប្រភេទឯកសារ Advocacy and promotional materials
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ Hydropower dams
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ To be determined
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬអន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-SA-4.0
អ្នកនិពន្ធ (ជាបុគ្គល) Johannes​ Nilsson
កន្លែងបោះពុម្ភផ្សាយ Lund University
អ្នកបោះពុម្ពផ្សាយ Centre for East and South-East Asian Studies, Lund University
កាលបរិច្ឆេទបោះពុម្ព 2015
ការបង់លេខ ៥៨
ពាក្យគន្លឹះ Sustainable Development,Mekong River,Story-lines,Discursive Elements,Discursive Closure
កាលបរិច្ឆេទផ្ទុកឡើង មីនា 15, 2018, 08:09 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 26, 2018, 06:44 (UTC)