Skip to content

រឿងនិទានកុមារ ជាភាសាទំពួន

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ធនធានអប់រំឌីជីថលនេះ គឺជាផ្នែកមួយនៃធាតុចេញរបស់គម្រោង “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដែលជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) និងអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា។ ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច បានផលិតវីដេអូចំនួន៥ភាសាដូចជា ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងកួយ។ គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។

បន្ថែម​ពី​នេះ​ អូ​ឌី​ស៊ី​ បន្ដ​សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​និង​បរិ​យា​បន្ន​ (​ប្ដូរ​ឈ្មោះ​ពី​នាយកដ្ឋាន​អប់រំ​ពិសេស​)​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ក្នុង​ឆ្នាំ​២០២៤​ ដោយ​ប្រើប្រាស់​សៀវភៅ​រឿងនិទាន​កុមារ​របស់​នាយកដ្ឋាន​មក​ផលិត​ជា​ទម្រង់​វី​ដេ​អូ​។​ រឿងនិទាន​កុមារ​ដែល​ត្រូវ​បាន​ជ្រើសរើស​មាន​ចំនួន​២​ គឺ​ "​ម្លប់​ដើមឈើ​"​ និង​ "​ត​ស់​ យើង​ទៅ​អាន​!"​ ហើយ​ផលិត​ជា​៥​ភាសា​កំណើត​ ដូច​ជា​ភាសា​ព្នង​ កា​វ៉ែត​ ទំពួន​ គ្រឹ​ង​ និង​ចា​រាយ​។​ វី​ដេ​អូ​នេះ​គឺ​បន្ថែម​ពីលើ​គម្រោង​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ដែល​អនុវត្ត​ដោយ​អូ​ឌី​ស៊ី​ កាលពី​ឆ្នាំ​២០២៣​។​

ធនធានទិន្នន័យ (14)

Additional Info

Field Value
ប្រភេទឯកសារ Archived web content
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ប្រធានបទ
  • Access to education
  • Ethnic minorities and indigenous people
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ To be determined
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)

អាសយដ្ឋាន​៖​ ផ្ទះ​លេខ​ ២៣​បេ​ ផ្លូវ​លេខ​ ៦០៦​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​

​លេខ​ទូរ​សព្ទ​៖​ (៨៥៥)​ ២៣​ ៩០២​ ១៩៦

​អ៊ីមែល​៖​ contact@opendevcam.net

​គេហទំព័រ​៖​ https://opendevelopmentcambodia.net

អ្នកនិពន្ធ (ជាស្ថាប័ន) អង្គការទិន្នន័យអំពីការអភិវឌ្ឍ
អ្នកបោះពុម្ពផ្សាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ
កាលបរិច្ឆេទបោះពុម្ព 2023
ពាក្យគន្លឹះ ICT in Education,Kid stories,Multilingual Education
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 2, 2023, 02:06 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 9, 2024, 08:44 (UTC)