Skip to content

គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០៖ បន្តលើកកម្ពស់គុណភាពជីវិត និង សុខុមាលភាពរបស់ប្រជាជន

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យមានគោលនយោបាយជាតិប្រជាជនមួយដែលមានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយ តាមរយៈការគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រនិងការបញ្ចូលនូវកត្តាឌីណាមិកប្រជាសាស្ត្រទៅក្នុងដំណើរការនៃការធ្វើផែនការ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដោយផ្តោតលើគោលគំនិតរួមពីរ៖ ទី១ បន្តឈរលើគោលការណ៍ដែលមានចែងក្នុង គោលនយោបាយជាតិប្រជាជនឆ្នំា២០០៣ ដោយទទួលស្គាល់និងគំាទ្រសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទំាងអស់ ក្នុងការមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរីនិងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយក្នុងការមានលទ្ធភាពទទួលបាននូវព័ត៏មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចិត្តនេះ និង ទី២ បង្ហាញពីទិដ្ឋភាពរួមនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចនិងស្ថានភាពប្រជាសាស្ត្រ វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រមកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ននិងអនាគត និងដាក់ចេញនូវការតម្រង់ទិសមួយចំនួនដែលមានជាលក្ខណៈគោលនយោបាយនិងកម្មវិធី ដែលជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពដែលនឹងត្រូវយកទៅអនុវត្តដោយក្រសួងនិងស្ថាប័នជំនាញ។

គោលដៅរួមជាយុទ្ធសាស្ត្ររបស់ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ គឺដើម្បីរួមចំណែកក្នុងការបន្ត ការលើកកម្ពស់ជាប្រចំានូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលអាចសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធានាឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាននៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិនិងសាកល។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

Additional Info

Field Value
ប្រភេទឯកសារ Issue and policy briefs
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ចំណងជើងខ្លី (ចំណងជើងផ្សេងទៀត) គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ប្រធានបទ Development policy and administration
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ខេត្ត (ច្រើន)
  • ភ្នំពេញ
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

អគ្គនាយកដ្ឋានរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្ត្រី

គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/ocmcambodia/posts/3859920730728578 អាស័យដ្ឋាន៖ ទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ កម្ពុជា។ ទូរស័ព្ទ/ទូរសារ៖ (855) 23 212 490 សារអេឡិចត្រូនិច៖ info@pressocm.gov.kh, pressocm@gmail.com វេបសាយ៖ https://www.ocm.gov.kh/?fbclid=IwAR188XGiHmRlSIpgngWN2HWRFbifzbF0HTJ9M6vNiqrrrInRHB6MQc9pIvI

កាលបរិច្ឆេទបោះពុម្ព 2016
ឈ្មោះឯកសារយោងរក្សាទុក National_population_policy_2016_2030_04.03.2016.pdf
ពាក្យគន្លឹះ National population policy,Policy,issue
កាលបរិច្ឆេទផ្ទុកឡើង ឧសភា 19, 2021, 12:06 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 22, 2021, 03:26 (UTC)