- 
                
        
  កម្មវិធីវិនិយោគសាធារណៈ ឆ្នាំ២០០៧-២០០៩ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៦-២០១០ (ផយអជ) បានប្រកាសនូវឯកសារសំខាន់មួយ ក្នុងការគ្រប់គ្រងការវិនិយោគលើវិស័យសាធារណៈនៅកម្ពុជា។ នៅក្នុងកថាខណ្ឌទី៥.២០ ទៅ ៥.២២ នៃឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បានបញ្ជាក់ពីទំនាក់ទំនងរវាងផែនការមួយនេះទៅ នឹងកម្មវិធីវិនិយោគសាធារណៈ (PIP) ក្របខណ្ឌនៃការចំណាយក្នុងរយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រំពឹងទុកថា ដើម្បីសម្រេចអោយបាននូវគោលដៅយុទ្ធសាស្ត្ររួម និងទិសដៅដែលបានកំណត់នៅក្នុងឯកសារនេះ ការអនុវត្តកម្មវិធីវិនិយោគសាធារណៈរយៈពេល ៣ឆ្នាំ ដែលមានកម្មវិធី និងគម្រោងអាទិភាពជាច្រើន គឺជាយាន។ កម្មវិធីវិនិយោគសាធារណៈ បម្រើអោយគោលបំណងសំខាន់ៗ មានដូចជាឧបករណ៍បឋមមួយសម្រាប់ការអនុវត្តកម្មវិធី តាមរយៈការកំណត់ និងរាយបញ្ជីនូវគម្រោងជាក់លាក់នានា និងសកម្មភាពជាច្រើន ដើម្បីសម្រេចអោយបាននូវគោលដៅនៃវិស័យធំៗ និងទិសដៅនានា ដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ឯកសារនេះក៏ជាមូលដ្ឋានគ្រឹះ ក្នុងការជួយ CRDB/CDC និង ក្រសួងពាក់ព័ន្ធនានាក្នុងការទាក់ទាញជំនួយពីដៃគូអភិវឌ្ឍន៍ខាងក្រៅមកអោយកម្ពុជា ដែលអាចអោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំណត់នូវកម្មវិធី និងគម្រោងអាទិភាព (រាប់បញ្ចូលទាំងកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំ ដើម្បីគៀរគរថវិកាជំនួយ)។ ជាងនេះទៅទៀត ឯកសារនេះជាយន្តការមួយដែលស្របជាមួយនឹងធនធានខាងក្រៅ និង កម្មវិធីវិនិយោគរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់អាទិភាពសម្រាប់ជាតិ ដូចបានបង្ហាញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើយក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ក្នុងការតាមដាននូវវឌ្ឍនភាពក្នុងរយៈពេលសមស្រប។ 
Additional Information
| Field | Value | 
|---|---|
| Last updated | 18 មិថុនា 2015 | 
| Created | 18 មិថុនា 2015 | 
| ទម្រង់ | XML | 
| អាជ្ញាប័ណ្ណ | unspecified | 
| ឈ្មោះ | កម្មវិធីវិនិយោគសាធារណៈ ឆ្នាំ២០០៧-២០០៩ | 
| ការពិពណ៌នា | ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៦-២០១០ (ផយអជ) បានប្រកាសនូវឯកសារសំខាន់មួយ ក្នុងការគ្រប់គ្រងការវិនិយោគលើវិស័យសាធារណៈនៅកម្ពុជា។ នៅក្នុងកថាខណ្ឌទី៥.២០ ទៅ ៥.២២ នៃឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បានបញ្ជាក់ពីទំនាក់ទំនងរវាងផែនការមួយនេះទៅ នឹងកម្មវិធីវិនិយោគសាធារណៈ (PIP) ក្របខណ្ឌនៃការចំណាយក្នុងរយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រំពឹងទុកថា ដើម្បីសម្រេចអោយបាននូវគោលដៅយុទ្ធសាស្ត្ររួម និងទិសដៅដែលបានកំណត់នៅក្នុងឯកសារនេះ ការអនុវត្តកម្មវិធីវិនិយោគសាធារណៈរយៈពេល ៣ឆ្នាំ ដែលមានកម្មវិធី និងគម្រោងអាទិភាពជាច្រើន គឺជាយាន។ កម្មវិធីវិនិយោគសាធារណៈ បម្រើអោយគោលបំណងសំខាន់ៗ មានដូចជាឧបករណ៍បឋមមួយសម្រាប់ការអនុវត្តកម្មវិធី តាមរយៈការកំណត់ និងរាយបញ្ជីនូវគម្រោងជាក់លាក់នានា និងសកម្មភាពជាច្រើន ដើម្បីសម្រេចអោយបាននូវគោលដៅនៃវិស័យធំៗ និងទិសដៅនានា ដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ឯកសារនេះក៏ជាមូលដ្ឋានគ្រឹះ ក្នុងការជួយ CRDB/CDC និង ក្រសួងពាក់ព័ន្ធនានាក្នុងការទាក់ទាញជំនួយពីដៃគូអភិវឌ្ឍន៍ខាងក្រៅមកអោយកម្ពុជា ដែលអាចអោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំណត់នូវកម្មវិធី និងគម្រោងអាទិភាព (រាប់បញ្ចូលទាំងកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំ ដើម្បីគៀរគរថវិកាជំនួយ)។ ជាងនេះទៅទៀត ឯកសារនេះជាយន្តការមួយដែលស្របជាមួយនឹងធនធានខាងក្រៅ និង កម្មវិធីវិនិយោគរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់អាទិភាពសម្រាប់ជាតិ ដូចបានបង្ហាញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើយក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍មួយ ក្នុងការតាមដាននូវវឌ្ឍនភាពក្នុងរយៈពេលសមស្រប។ | 
| ភាសារបស់ធនធាន | 
 |