Skip to content

កម្មវិធី​វិនិយោគសាធារណៈ​ ឆ្នាំ​២០០៧-២០០៩

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០០៦-២០១០​ (​ផ​យ​អ​ជ​)​ បាន​ប្រកាស​នូវ​ឯកសារ​សំខាន់​មួយ​ ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​លើ​វិស័យ​សាធារណៈ​នៅ​កម្ពុជា​។​ នៅ​ក្នុង​កថាខណ្ឌ​ទី​៥.២០​ ទៅ​ ៥.២២​ នៃ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ផែនការ​មួយ​នេះ​ទៅ​ នឹង​កម្មវិធី​វិនិយោគសាធារណៈ​ (PIP)​ ក្រប​ខណ្ឌ​នៃ​ការ​ចំណាយ​ក្នុង​រយៈពេល​មធ្យម​ និង​ថវិកា​ប្រចាំឆ្នាំ​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ រំពឹង​ទុក​ថា​ ដើម្បី​សម្រេច​អោយ​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​រួម​ និង​ទិស​ដៅ​ដែល​បាន​កំណត់​នៅ​ក្នុង​ឯកសារ​នេះ​ ការ​អនុវត្ត​កម្មវិធី​វិនិយោគសាធារណៈ​រយៈពេល​ ៣​ឆ្នាំ​ ដែល​មានកម្ម​វិធី​ និង​គម្រោង​អាទិភាព​ជា​ច្រើន​ គឺជា​យាន​។​ កម្មវិធី​វិនិយោគសាធារណៈ​ បម្រើ​អោយ​គោលបំណង​សំខាន់ៗ​ មាន​ដូច​ជា​ឧបករណ៍​បឋម​មួយ​សម្រាប់​ការ​អនុវត្ត​កម្មវិធី​ តាម​រយៈ​ការ​កំណត់​ និង​រាយ​បញ្ជី​នូវ​គម្រោង​ជាក់លាក់​នានា​ និង​សកម្មភាព​ជា​ច្រើន​ ដើម្បី​សម្រេច​អោយ​បាន​នូវ​គោលដៅ​នៃ​វិស័យ​ធំៗ​ និង​ទិស​ដៅ​នានា​ ដែល​បាន​ដាក់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​ ឯកសារ​នេះ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​ការ​ជួយ​ CRDB/CDC​ និង​ ក្រសួង​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ទាក់ទាញ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ខាងក្រៅ​មក​អោយ​កម្ពុជា​ ដែល​អាច​អោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់​នូវ​កម្មវិធី​ និង​គម្រោង​អាទិភាព​ (​រាប់​បញ្ចូល​ទាំង​កិច្ច​ពិគ្រោះ​យោបល់​ប្រចាំឆ្នាំ​ ដើម្បី​គៀរគរ​ថវិកា​ជំនួយ​)​។​ ជាង​នេះ​ទៅ​ទៀត​ ឯកសារ​នេះ​ជា​យន្តការ​មួយ​ដែល​ស្រប​ជាមួយនឹង​ធនធាន​ខាងក្រៅ​ និង​ កម្មវិធី​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ សម្រាប់​កំណត់​អាទិភាព​សម្រាប់​ជាតិ​ ដូច​បាន​បង្ហាញ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ ក្នុង​ការ​តាមដាន​នូវ​វឌ្ឍនភាព​ក្នុង​រយៈពេល​សម​ស្រប​។​

ធនធានទិន្នន័យ (4)

មើល​ធនធានទិន្នន័យ - កម្មវិធី​វិនិយោគសាធារណៈ​ ឆ្នាំ​២០០៧-២០០៩

Additional Info

Field Value
ប្រភេទឯកសារ Issue and policy briefs
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Investment
  • Public and administrative legal services
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

ក្រសួងផែនការ

អាសយដ្ឋាន៖ ផ្ទះលេខ 386 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជា។​ ទូរស័ព្ទ៖ 023 720 901, អ៊ីម៉ែល៖ nsdp@mop.gov.kh, គេហទំព័រ៖ www.mop.gov.kh

អ្នកនិពន្ធ (ជាស្ថាប័ន) Ministry of Planning
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ក្រសួងផែនការ
កាលបរិច្ឆេទបោះពុម្ព 2007
ការបង់លេខ ៦៦
ឈ្មោះឯកសារយោងរក្សាទុក 143a5f34-d941-47ee-aee2-90b2c9377a76.pdf
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 14, 2015, 22:14 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 13, 2019, 10:25 (UTC)