Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ កម្មវិធី​វិនិយោគសាធារណៈ​ ឆ្នាំ​២០០៧-២០០៩
ការពិពណ៌នា

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០០៦-២០១០​ (​ផ​យ​អ​ជ​)​ បាន​ប្រកាស​នូវ​ឯកសារ​សំខាន់​មួយ​ ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​លើ​វិស័យ​សាធារណៈ​នៅ​កម្ពុជា​។​ នៅ​ក្នុង​កថាខណ្ឌ​ទី​៥.២០​ ទៅ​ ៥.២២​ នៃ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ផែនការ​មួយ​នេះ​ទៅ​ នឹង​កម្មវិធី​វិនិយោគសាធារណៈ​ (PIP)​ ក្រប​ខណ្ឌ​នៃ​ការ​ចំណាយ​ក្នុង​រយៈពេល​មធ្យម​ និង​ថវិកា​ប្រចាំឆ្នាំ​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ រំពឹង​ទុក​ថា​ ដើម្បី​សម្រេច​អោយ​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​រួម​ និង​ទិស​ដៅ​ដែល​បាន​កំណត់​នៅ​ក្នុង​ឯកសារ​នេះ​ ការ​អនុវត្ត​កម្មវិធី​វិនិយោគសាធារណៈ​រយៈពេល​ ៣​ឆ្នាំ​ ដែល​មានកម្ម​វិធី​ និង​គម្រោង​អាទិភាព​ជា​ច្រើន​ គឺជា​យាន​។​ កម្មវិធី​វិនិយោគសាធារណៈ​ បម្រើ​អោយ​គោលបំណង​សំខាន់ៗ​ មាន​ដូច​ជា​ឧបករណ៍​បឋម​មួយ​សម្រាប់​ការ​អនុវត្ត​កម្មវិធី​ តាម​រយៈ​ការ​កំណត់​ និង​រាយ​បញ្ជី​នូវ​គម្រោង​ជាក់លាក់​នានា​ និង​សកម្មភាព​ជា​ច្រើន​ ដើម្បី​សម្រេច​អោយ​បាន​នូវ​គោលដៅ​នៃ​វិស័យ​ធំៗ​ និង​ទិស​ដៅ​នានា​ ដែល​បាន​ដាក់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។​ ឯកសារ​នេះ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​ការ​ជួយ​ CRDB/CDC​ និង​ ក្រសួង​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ទាក់ទាញ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ខាងក្រៅ​មក​អោយ​កម្ពុជា​ ដែល​អាច​អោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់​នូវ​កម្មវិធី​ និង​គម្រោង​អាទិភាព​ (​រាប់​បញ្ចូល​ទាំង​កិច្ច​ពិគ្រោះ​យោបល់​ប្រចាំឆ្នាំ​ ដើម្បី​គៀរគរ​ថវិកា​ជំនួយ​)​។​ ជាង​នេះ​ទៅ​ទៀត​ ឯកសារ​នេះ​ជា​យន្តការ​មួយ​ដែល​ស្រប​ជាមួយនឹង​ធនធាន​ខាងក្រៅ​ និង​ កម្មវិធី​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ សម្រាប់​កំណត់​អាទិភាព​សម្រាប់​ជាតិ​ ដូច​បាន​បង្ហាញ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ ក្នុង​ការ​តាមដាន​នូវ​វឌ្ឍនភាព​ក្នុង​រយៈពេល​សម​ស្រប​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស