Skip to content

អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ ដោយ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ​ នៅ​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​ការ​អភិវឌ្ឍ​គោលនយោបាយ​វិស័យ​ថាមពល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ឆ្នាំ​១៩៩៤​ ខណៈ​ពេល​ដែល​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​ប្រើប្រាស់​ថាមពល​ត្រូវ​បាន​ពង្រាង​ឡើង​ សម្រាប់​ឆ្នាំ​១៩៩៩-២០១៦​ ហើយ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ ឆ្នាំ​២០០៤-២០២០​។​ មាន​ធនធាន​ថាមពល​យ៉ាងច្រើន​នៅ​កម្ពុជា​ ក្នុង​នោះ​រួម​មាន​ ធ្យូងថ្ម​ ទំនប់​វា​រី​អគ្គិសនី​ ថាមពល​កើតឡើង​វិញ​ ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​។​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​គោលដៅ​ក្នុង​ការ​សម្រេច​អោយ​បាន​នូវ​ការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ​អោយ​បាន​ ៧០​ ភាគរយ​ នៅ​ត្រឹម​ឆ្នាំ​២០៣០​ ដោយ​មាន​បណ្តាញ​អគ្គិសនី​ដែល​មានគុណ​ភាព​។​ ក្នុង​នោះ​ដែរ​ក៏​រួម​បញ្ចូល​នូវ​ផែនការ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ ដើម្បី​ធានា​អោយ​បាន​នូវ​ការ​ទទួល​បាន​អគ្គិសនី​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ព្រមទាំង​បង្កើន​ការ​ប្រើប្រាស់​ធនធាន​នៅ​តាម​មូលដ្ឋាន​ដូច​ជា​ ប្រព័ន្ធ​ព្រះអាទិត្យ​ ខ្យល់​ ទំនប់​វា​រី​អគ្គិសនី​ ជីវឧស្ម័ន​ ជីវម៉ាស​ ឬ​កំ​ដៅ​ក្នុង​ផែនដី​។​ ឧបសគ្គ​ចម្បងៗ​នៃ​អគ្គិសនី​ភាវូបនីយកម្ម​ និង​ថាមពល​កើតឡើង​វិញ​ក៏​ត្រូវ​បាន​លើក​ឡើង​ នៅ​ក្នុង​បទ​បង្ហាញ​នេះ​ផង​ដែរ​។​

ធនធានទិន្នន័យ (4)

មើល​ធនធានទិន្នន័យ - អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ ដោយ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ​ នៅ​កម្ពុជា​

Additional Info

Field Value
ប្រភេទឯកសារ Conference/workshop proceedings and presentations
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Electricity infrastructure
  • Renewable energy production
  • SDG7 Affordable and Clean Energy
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល

អាសយដ្ឋាន៖ អគារលេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ (+៨៨៥) ២៣ ២១៩ ៥៧៤, លេខទូរសារ៖ (+៨៨៥) ២៣ ២១៩ ៥៨៤, អ៊ីម៉ែល៖ info@mme.gov,kh, គេហទំព័រ៖ www.mme.gov.kh

អ្នកនិពន្ធ (ជាបុគ្គល) Samy, Sat
សហអ្នកនិពន្ធ (បុគ្គល) Ministry of Industry, Mines and Energy
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល
កាលបរិច្ឆេទបោះពុម្ព 2005
ការបង់លេខ ២៥
ឈ្មោះឯកសារយោងរក្សាទុក 96829bb3-18e1-4285-9aa3-fffd7c4fc6bd.pdf
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 14, 2015, 22:19 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 25, 2019, 10:05 (UTC)