Skip to content

របាយការណ៍​ស្តី​ពី​ការ​អង្កេត​លើ​បរិក្ខារ​ចាំបាច់​សម្រាប់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៨​ នៅ​ប្រ​ទស​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​របាយការណ៍​ស្ថិតិ​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​អំពី​ការ​ទទួល​បាន​បង្គន់​ប្រើប្រាស់​ នៅ​ក្នុង​ខេត្តបាត់ដំបង​ ខេត្តកំពង់ចាម​ ខេត្តកំពង់ឆ្នាំង​ ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ធំ​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​ប៉ៃលិន​ និង​ខេត្តតាកែវ​ ដែល​ជា​បណ្តា​ខេត្ត​ទទួល​បានការ​អនុវត្ត​គម្រោង​អនាម័យ​របស់​អង្គការ​ WaterSHED។ ទិន្នន័យ​នៅក្នុងរបាយការណ៍ ត្រូវ​បាន​ប្រមូល​យក​មក​ពី​ ៥,៨០១​ភូមិ​ នៅ​ក្នុង​ឃំុចំនួន​ ៥២៧​ មក​ពី​បណ្តា​ស្រុក​ចំនួន​ ៥៨​ នៃ​ខេត្ត​ទាំង​៨​ខាងលើ​។​ គិត​មក​ត្រឹម​ឆ្នាំ​២០១៤​ ការ​ទទួល​បាន​បង្គន់​ប្រើប្រាស់​នៅ​ក្នុង​បណ្តា​ខេត្ត​ ទាំងនោះ​ ត្រូវ​បាន​រាយការណ៍​ថា​នៅមានកម្រិត​ទាប​នៅឡើយ​ ដោយ​មាន​ត្រឹមតែ​ ៤១.១%​ ជា​មធ្យម​។​ របាយការណ៍​ ក៍​គូសបញ្ជាក់​ផង​ដែរ​ថា​ ទីប្រជុំ​ជន​ និង​ទីផ្សារ​ មាន​អត្រា​បង្គន់​ប្រើប្រាស់​ច្រើន​ជាង​ ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា​។​

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - របាយការណ៍​ស្តី​ពី​ការ​អង្កេត​លើ​បរិក្ខារ​ចាំបាច់​សម្រាប់​ទឹក​ស្អាត​ និង​អនាម័យ​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៨​ នៅ​ប្រ​ទស​កម្ពុជា​

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ Rural sanitation
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូចប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ទំនាក់ទំនង

អង្គការ​ WaterSHED​ ប្រចាំ​ប្រទេស​កម្ពុជា​ អាសយដ្ឋាន​:​ អគារ​លេខ​៣៩​សេ​ ផ្លូវ​លេខ​ ៤៣០​ (​កាច់ជ្រុង​ផ្លូវ​លេខ​៤៧៦)​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កម្ពុជា​។​ ទូរ​ស័​ព្ធ​/​ទូរសារ​:​ +855​ (0)23​ 650​ 2054​ សារ​អេ​ឡិច​ត្រូ​និ​ច​:​ julia@watershedasia.org​ គេហទំព័រ​:​ http://www.watershedasia.org

សហអ្នកនិពន្ធ (បុគ្គល) Janita Bartell, Rattanak Ung, Geoff Revell
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អ្នកបោះពុម្ពផ្សាយ អង្គការ WaterSHED
កាលបរិច្ឆេទបោះពុម្ព 2015
ការបង់លេខ ៣៣
កំណត់សំគាល់ទូទៅង

របាយការណ៍​នេះ មិន​មាន​បង្ហាញ​ពី​ឈ្មោះ​អ្នកនិពន្ធ​ទេ​ ប៉ុន្តែ​មាននៅ​លើ​គេហទំព័រ​របស់​អង្គការ​ WaterSHED​។​ អង្គការ​ WaterSHED​ ផ្តល់​ឲ្យ​សាធារណជន​នូវ​សិទ្ធិ​ប្រើប្រាស់​លើរបាយការណ៍​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​អាជ្ញាប័ណ្ណ​ Creative​ Commons​ Attribution-ShareAlike​ 4.0​ បើ​ទោះជា​របាយការណ៍​មិន​មាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​សិទ្ធិ​អ្នកនិពន្ធ​ និង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ផ្សេង​ទៀត​ក៏​ដោយ​។​

ឈ្មោះឯកសារយោងរក្សាទុក WaterSHED_A_Survey_on_Basic_Water_and_Sanitation_Facilities_In_Eight_Target_Provinces_of_WaterSHED_in_Cambodia_2015.pdf
កាលបរិច្ឆេទផ្ទុកឡើង សីហា 5, 2016, 08:44 (UTC)
កាលបរិច្ឆេទកែប្រែ កញ្ញា 5, 2016, 04:37 (UTC)