Skip to content

Additional Information

Field Value
Last updated 3 ធ្នូ 2017
Created 3 ធ្នូ 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-NC-4.0
ឈ្មោះ របាយការណ៍អង្គការអានហ្វ្រែល៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ឆ្នាំ២០១៧
ការពិពណ៌នា

របាយការណ៍ គឺជាលទ្ធផលនៃបេសកកម្មរបស់បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល) អង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧។ អង្គការអានហ្វ្រែល បានដាក់ពង្រាយអ្នកសង្កេតការណ៍ ៣៦ នាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីតាមដានដំណើរការយុទ្ធនាការ និងការបោះឆ្នោត។ បេសកកម្មនេះ គ្របដណ្តប់លើ ១៣ ខេត្តរាជធានី នៅក្នុងពេលយុទ្ធនាការបោះឆ្នោត និង ១៥១ ការិយាល័យបោះឆ្នោត នៅ ១៨ ខេត្តរាជធានី នៅថ្ងៃបោះឆ្នោត ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧។ ជារួម ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុសង្កាត់ ដំណើរការទៅដោយរលូត ជាមួយនឹងអត្រាអ្នកបានបោះឆ្នោត ៩០.៣៧ % និងលទ្ធផលត្រូវបានទទួលយកភាគច្រើនដោយភាគីពាក់ព័ន្ធ ស្ថានភាពនៅក្រោយថ្ងៃបោះឆ្នោត ត្រូវបានរាយការណ៍ថាគួរឲ្យបារម្ភ ដោយសារតែបទបញ្ជារដោះស្រាយជម្លោះមិនច្បាស់លាស់ និងការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើបន្ទប់ស្ថានការណ៍ ដែលជាក្រុមការងារនៃអង្គការសង្គមស៊ីវិលចំនួន ៤០ ធ្វើការតាមឃ្លាំមើលការបោះឆ្នោត។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស