Skip to content

Additional Information

Field Value
Last updated 19 កក្កដា 2016
Created 19 កក្កដា 2016
ទម្រង់ JPEG
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ឈ្មោះ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ
ការពិពណ៌នា

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីការដាក់ឱ្យដំណើរការបំរើសេវាដឹកជញ្ជួនដល់សាធារណៈជន ដែលផ្តល់សេវាកម្មដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ តាមកាលបរិច្ឆេទ និងបណ្តាខ្សែរត់ផ្សេងៗគ្នា។ ខ្សែទី១៖ ចាប់ផ្តើមដំណើរការនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីគីឡូម៉ែត្រលេខ៩ តាមផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ស្ពានព្រះមុនិវង្ស ឆ្ពោះទៅផ្លូវលេខ ១ រហូតដល់ចំណតរថយន្តបឹងឈូក រូចត្រឡប់មកវិញ (៦៧ ចំណត), ខ្សែទី២៖ ចាប់ផ្តើមដំណើរការនៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីចំណតផ្សាររាត្រី វិថីព្រះស៊ីសុវត្ថិ ស្ពានជ្រោយចង្វារ រង្វង់មូលស្តាតចាស់ ផ្លូវលេខ ៧០ និង ២៧៣ អង់តែនតួគោគ វិថីគឹមអ៊ីលស៊ុង មហាវិថីម៉ៅសេងតុង ស្តុបបូកគោ មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ២ រហូតដល់រង្វង់មូលតាខ្មៅ រូចត្រលប់មកវិញ (៦៨ ចំណត), ខ្សែទី៣៖ ចាប់ផ្តើមនៅថ្ងទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយចេញដំណើរពីចំណតផ្សាររាត្រី ផ្លូវលេខ ១០៦ តិរវិថីព្រះនរោត្តម ផ្លូវលេខ ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្ស៊ី ព្រលានយន្តហោះអន្តរជាតិ រហូតដល់រង្វង់មូលចោមចៅ រួចត្រឡប់មកវិញ (៤៩ ចំណត)។ ខ្សែរត់រថយន្តក្រុងទាំងបី ចាប់ផ្តើមដំណើរការពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២០:៣០នាទី។

ភាសារបស់ធនធាន
  • ភាសាខ្មែរ